Microsoft សុំ​ទោស​​អ្នកប្រើ​ប្រាស់ Surface Book, Surface Pro 4 ដោយ​សារ​ចំ​នុច​ខ្វះ​ខាត​របស់​ផលិត​ផល

Microsoft Surface Book គឺ​ជា laptop ទី​មួយ ហើយ Surface Pro 4 គឺ​ជា​ផលិត​ផល​ចុង​ក្រោយ​របស់​ស៊េរី Surface ។ ជា​មួយ​នឹង​ឧបករណ៍​របស់ Windows 10 និង Windows 10 ផ្ទាល់ Microsoft ស្ថិត​នៅ​លំ​ដាប់​កំពូល​ក្នុង​ពិភពលោក។ ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ជា​ការ​គិត​ទុក​នោះ​ទេ។

Lumia 950 and Lumia 950 XL កំពុង​ប្រ​ឈម​នឹង​ការ​បញ្ហា​ភ្ជាប់ Wi-Fi ដូច​គ្នា​នឹង Surface tablet ចាស់​ៗ​ធ្លាប់​ជួប​ពី​មុន Microsoft Surface Book និង Surface Pro 4 ប្រឈម​នឹង​បញ្ហា​ដូច​ជា អេក្រង់​ព្រិល។ អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ក៏​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ប្រព័ន្ធ​មិន​ហ្នឹង​នរ និង​កម្លាំង​របស់​ម៉ា​ស៊ីន។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ Microsoft បាន​ចេញ​នូវ firmware មួយ​ក៏​ដូច​ជាធ្វើ​ការ update software ប៉ុន្តែ​មុន​នឹង​ធ្វើ​ការ update នោះ អ្នក​ប្រើ​ប្រាស់​បាន​ប្រទះ​នឹង​បញ្ហា​ទាំង​នោះ​រួច​ទៅ​ហើយ។

ឥឡូវ​នេះ បញ្ហា​ចម្បង​ដែល Microsoft Surface Book និង Surface Pro 4 កំ​ពុង​ជួប​ប្រទះ​គឺ​ថ្ម​អស់​លឿន​ទោះ​បី​កំ​ពុង​បិទ​គំរប ឬ​ស្ថិត​ក្នុង standby mode ក៏​ដោយ។ បញ្ហា​នោះ​គឺ​ម៉ា​ស៊ីន​មិន​បាន​ចូល​ទៅ​ក្នុង sleep mode បាន​ត្រឹម​ត្រូវ​នោះ​ទេ។

ដើម្បី​ធ្វើ​ការ​សុំ​ទោស​ចំពោះ​បញ្ហា​ទាំង​នោះ Microsoft បាន​សរសេរ​នៅ​ក្នុង Microsoft Answers ថា៖

ទី​មួយ អរគុណ​ចំពោះ​មតិ​របស់​អតិថិជន​របស់​យើង​ខ្ញុំ​ទាំង​អស់​មក​លើ Surface Book និង Surface Pro 4 ។ យើង​ខ្ញុំ​សំ​ដែល​ការ​សុំ​ទោស​ចំ​ពោះ​អ្នក​ដែល​មិន​បាន​ទទួល​នូវ​បទ​ពិ​សោធន៍​ដែល​ល្អ​ឥត​ខ្ចោះ​នោះ។ សូម​ជ្រាប​ថា យើង​ខ្ញុំ​អាន និង​លឺ​ពី​ការ​រិះ​គន់​របស់​អ្នក​បាន​យ៉ាង​ច្បាស់​លាស់។

ការ​ឆ្លើយ​តប​របស់​អ្នក​បាន​ជួយ​យើងខ្ញុំ​ក្នុង​ការ updates និងដោះ​ស្រាយ​បញ្ហា​បាន​ទាន់​ពេល​វេលា។ ចាប់​តាំង​ពី​ពេល​ចាប់​ផ្តើម​មក យើង​ខ្ញុំ​បាន​ខិត​ខំ​ស្វែង​រក​មតិ​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត។ យើង​ខ្ញុំ​បាន​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​ចំនួន​តាម​រយៈ Windows Update និង​កំ​ពុង​ធ្វើ​ការ​ដោះ​ស្រាយ​ទៅ​លើ​ការ updates និង​កែ​សម្រួល​យ៉ាង​ឆាប់​រហ័ស​ដើម្បី​បង្កើន​បទ​ពី​សោធន៍​ទៅ​លើ Surface ទាំង​អស់។


  • Microsoft សុំ​ទោស​​អ្នកប្រើ​ប្រាស់ Surface Book, Surface Pro 4 ដោយ​សារ​ចំ​នុច​ខ្វះ​ខាត​របស់​ផលិត​ផល已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ចំនេះដឹង
Tags: