អ្នក​ជំនាញ Security ទាយ​ថា​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ Internet ទៅ​កាន់​ផលិតផល Apple នឹង​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ 2016

លោក Dick O’Brien អ្នក​ស្រាវ​ជ្រាវ Symantec បាន​និយាយ​ថា “ការ​កើន​ឡើង​នៃ​ជន​វាយ​ប្រហារ​យ៉ាង​បាន​ចាប់​ផ្តើម​បង្កើត Marware ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ផលិតផល​ទាំង​ឡាយ​ណា​ដែល​ដំណើរ​ការ​ដោយ Mac OS X ឬ iOS” ។

យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់ Symantec បាន​អោយ​ឃើញ​ថា កម្មវិធី​ដែល​វាយ​ប្រហារ​លើ iOS កើន​ឡើង​ទ្វេរ​ដង​ក្នុង​ឆ្នាំ 2015 ក្នុង​ខណៈ​ដែល​ចំនួន​ដែល​វាយ​ប្រហារ​ទៅ​លើ Mac computers កើន​ឡើង​ប្រាំពីរ​ដង​បើ​ប្រៀប​ជាមួយ​ឆ្នាំ 2014 ។

O’Brien និង Symantec បាន​វិភាគ​ទៅ​លើ​ស្ថានភាព​សុវត្ថិភាព និង​ចំនុច​ខ្សោយ​របស់ Apple ទៅ​នឹង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ Intenet នេះ។

ក្នុង​របាយការណ៍​បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​ទៅ​លើ iOS និង OS X គឺ​នៅ “ទាប​ណាស់” បើ​យើង​ប្រៀប​ធៀប​ជា​មួយ​នឹង​ដៃ​គូរ​ប្រកួត​ប្រជែង​របស់​ក្រុម​ហ៊ុន​ខ្លួន​ដែល​មាន​ដូច​ជា Android ដែល​ប្រើ​ប្រាស់​លើ​ទូរស័ព្ទ និង Windows ដែល​ប្រើ​ប្រាស់​លើ​កុំព្យូទ័រ ប៉ុន្តែ​កំរិត​នៃ​ការ​វាយ​ប្រហារ​ដែល​ពាក់​ព័ន្ធ​នឹង Apple មាន​ការ​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់ ជា​ពិសេស​ក្នុង​រយៈ​ពេល 18 ខែ​កន្លង​ទៅ​នេះ។

O’Brien ក៏​បាន​សន្និដ្ឋាន​ផង​ដែរ​ថា Apple Pay អាច​នឹង​ក្លាយ​ជា​គោល​ដៅ​របស់ cybercriminals ក្នុង​ឆ្នាំ 2016 បើ​គិត​ពី​ផល​ប្រយោជន៍​ក្នុង​ការ​ស្វែង​រក​ចំនុច​ខ្វះ​ខាត​នៅ​ក្នុង​ប្រព័ន្ធ​នោះ៕


  • អ្នក​ជំនាញ Security ទាយ​ថា​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ Internet ទៅ​កាន់​ផលិតផល Apple នឹង​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ 2016已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:វីដេអូ
Tags: