តើ​ផ្លែ​ប៉ោម​មាន​ប្រយោជន៍​ចំពោះ​កូនតូច​យ៉ាងណាខ្លះ?

ផ្លែ​ប៉ោម​មានគុណ​សម្បត្តិ​ក្នុងការ​ព្យាបាល​ដ៏​ល្អ អាចជួយ​សម្រាល អា​ការឈឺ​ថ្កាត់ ដូចជា អាការ​ក្អក, រោគ​ក្រពះ, រោគ​ពាក់ព័ន្ធ​នឹង​ធ្មេញ និង​អាការ​រាករូស​នៅលើ​ក្មេង​តូច​បាន។ ផ្លែ​ប៉ោម​ជា​អាហារ​ចាប់ផ្តើម​ដំបូង​ដែល​ល្អ​បំផុត​សម្រាប់​ក្មេង​តូច អាច​ចាប់ផ្តើម​ឱ្យ​ញ៉ាំ​បាន​តាំងពី​អាយុ6ខែ​ឡើងទៅ។ តើ​ផ្លែ​ប៉ោម​មាន​ប្រយោជន៍​ចំពោះ​ក្មេង​តូច​យ៉ាងណាខ្លះ?

​    – ជួយ​សម្រាល​អាការ​ហើមពោះ
អ្នក​ម្តាយ​នឹង​សង្កេតឃើញថា កូនតូច​ច្រើនតែ​ជួបនឹង​បញ្ហា​ឆ្អល់ ពោះ ហើមពោះ​ញឹកញាប់ ដូច្នេះ​អ្នក​ម្តាយ​អាចជួយ​សម្រាល​អាការ​នេះ​ឱ្យ​កូនតូច​បាន ដោយ​គ្រាន់តែ​បកសម្បក​ផ្លែ​ប៉ោម​កិន និង​ស្ងោរ ឬ​ចំហុយ​ឱ្យ​កូនតូច​ញ៉ាំ ព្រោះ​សារធាតុ ផូ​លី​ហ្វ៊ី​ណូ​ល ដែល​នៅក្នុង​ផ្លែ​ប៉ោម​ជួយ​កាត់បន្ថយ​អាការ​ឆ្អល់​ពោះ​ ហើមពោះ​បាន ដោយ​ការ​ស្រោប​ការពារ​ពីលើ​សាច់​ភ្នាស​ក្រពះ។

​​    – ជួយ​សម្អាត​ធ្មេញ និង​ធ្វើឱ្យ​អញ្ចាញធ្មេញ​រឹងមាំ (មាន​ប្រយោជន៍​បំផុត​សម្រាប់​ក្មេង​តូច​ដែលមាន​អាយុ​ចាប់ពី1.5 ឆ្នាំ​ឡើងទៅ)
ការ​ទំពា​ផ្លែ​ប៉ោម មិន​ត្រឹមតែ​ជួយ​បង្កើន​ការហូរ​វិល​របស់​លោហិតនៅក្នុង​អញ្ចាញធ្មេញ​បាន​កាន់តែ​ល្អ​ឡើង​នោះទេ តែ​កាក​សរសៃ​អាហារនៅក្នុង​ផ្លែ​ប៉ោម​នៅបាន​បំពេញ​តួនាទី​ប្រៀបដូចជា​ការ​ដុស​សម្អាត​ធ្មេញដូច្នោះ​ដែរ។

​​    – សម្រាល​អាការ​ក្អក
ក្មេង​តូច​ដែល​កើត​អាការ​ក្អក នឹង​ធ្វើឱ្យ​មិនអាច​គេង​លក់បាន​ស្រួលពេញ​មួយ​យប់នោះ​ឡើយ តែ​ផ្លែ​ប៉ោម​ដែលមាន​រសជាតិ​ផ្អែម​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ អាការ​ក្អក ចូរ​យក​ទឹក​ផ្លែ​ប៉ោម​ដែល​បានមកពី​ការ​ស្ងោរ  ឬ​ចំហុយ​ឱ្យ​កូនតូច​ញ៉ាំ​ប្រមាណ​ជា1សប្តាហ៍  អាការក្អក​នឹង​បាន​ធូរស្រាល ហើយ​កូនតូច​នឹង​គេង​លក់បាន​ឆ្អែត​ពេញលេញមិន​ខាន។

    – បំបាត់​អាការ​រាករូស
ជំងឺ​រាករូស​គឺជា​ជំងឺ​ដែល​ជួប​ញឹកញាប់​នៅលើ​ក្មេង​តូច​ច្រើនជាង​មនុស្ស​ធំ ផ្លែ​ប៉ោម​ដែល​ឆ្អិន និង​មាន​រសជាតិ​ផ្អែម អាច​ព្យាបាល និងកាត់បន្ថយ​អាការ​រាករូស​បាន ដោយ​យក​ទឹក​ផ្លែ​ប៉ោម​ដែល​បានមកពីការ​ស្ងោរ ឬ​ចំហុយ​មក​កិន​ឱ្យ​ម៉ដ្ឋ​រួច​ឱ្យ​កូនតូច​ញ៉ាំ2-4ដង​ក្នុង​មួយថ្ងៃ។

– សាង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ
ផ្លែ​ប៉ោម​ពណ៌​ក្រហម​មាន​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ដែលហៅថា “Quercetin”។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា “Quercetin” អាចជួយ​សាង និង​បង្កើន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ក្នុង​រាងកាយ​បាន​ទៀតផង។

ចំណុច​គួរ​ប្រយ័ត្ន​ក្នុង​ការឱ្យ​កូនតូច​ញ៉ាំ​ផ្លែ​ប៉ោម
– មិន​គួរឱ្យ​ក្មេង​តូច​ញ៉ាំ​ខណៈពេលដែល​ពោះ​ទំនេរ​នោះទេ ព្រោះផ្លែ​ប៉ោម​នឹង​ពិបាក​រំលាយ​ជាង​ប្រក្រតី​នៅពេល​ពោះ​ទំនេរ  ឬ​នៅពេលព្រឹក។
– កូនតូច​ត្រូវមាន​អាយុ6ខែ​ឡើងទៅ និង​ត្រៀម​រួចរាល់​ហើយ​សម្រាប់ការចាប់ផ្តើម​ទទួលយក​អាហារ​បន្ថែម។
– លាង​ឱ្យបាន​ស្អាត​មុននឹង​ញ៉ាំ។
– យក​គ្រាប់​ចេញ​មុននឹង​ឱ្យ​កូនតូច​ញ៉ាំ៕

ប្រភព៖ lareine

អ្នកនឹងចូលចិត្ត

  • តើ​ផ្លែ​ប៉ោម​មាន​ប្រយោជន៍​ចំពោះ​កូនតូច​យ៉ាងណាខ្លះ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:សុខភាព
Tags: