បទ៖ មន្ទីរពេទ្យ​គន្ធបុប្ផា និង ​ក្តី​សង្ឃឹម ទស្សនា​ហើយ​ចង់​ស្រក់​ទឹកភ្នែក

សម្លេង​ពីរ​រួម​គ្នា​ដ៏​ស្រទន់​ ពី​តារា​ចម្រៀង​ល្បី​នៃ​ផលិតកម្ម​ ថោន គឺ លោក ខេម និងកញ្ញា សុគន្ធ នីសា ដោយ​បាន​បក​ស្រាយ​បទ​មាន​ចំណង​ជើង​ថា “មន្ទីរពេទ្យ​គន្ធបុប្ផា និង ​ក្តី​សង្ឃឹម” ដោយបទនេះបាន​ចាក់​ចំ​បេះដូង​របស់​អ្នក​ស្ដាប់ ខណៈ​ដែល​មន្ទីរពេទ្យ​គន្ធបុប្ផា កំពុង​ជួប​ការ​ខ្វះខាត​ថវិកាជាថ្មីម្តងទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា បទ​នេះ​បាន Post ក្នុង​ទំព័រសង្គម Facebook របស់លោក យឹម តាស្រង់ ដែលមានឈ្មោះថា “Yem Tasrong – Song Writer & Comedy” កាល​ពី​ថ្ងៃទី ០៨ ខែសីហា ឆ្នាំ​២០១៥។

លោក យឹម តាស្រង់ គឺជាអ្នកនិពន្ធដ៏ល្បីមួយរូបក្នុងផលិតកម្ម ថោន ហើយលោកបានសរសេរជាមួយនិងចម្រៀងដែលគាត់បាននិពន្ធថា “បទនេះខ្ញុំបាននិពន្ធដើម្បីរួមចំណែកកម្មវិធីមូលនិធី CTN ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ពេលនេះលឺថា មន្ទីរពេទ្យគន្ធបុប្ផាខ្វះថវិកាព្យាបាលកុមារទៀតហើយ…”  ខណៈដែលបទនេះកំពុងតែ​ចែកចាយ តៗគ្នា នាំឲ្យមាន ការ​ជជែក​វែក​ញែក​ជា​ច្រើន​អំពី​រឿង​នេះ៕ ​

សូមអានការជរជែក និងទស្សនាបទចម្រៀងនៅខាងក្រោម៖
សូមទស្សនាទាំងអស់គ្នា៖

Posted by on Saturday, August 8, 2015

អត្ថបទៈ សូររីកា
ប្រភព៖

  • បទ៖ មន្ទីរពេទ្យ​គន្ធបុប្ផា និង ​ក្តី​សង្ឃឹម ទស្សនា​ហើយ​ចង់​ស្រក់​ទឹកភ្នែក已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កីឡា
Tags: