ទារក​ម្នាក់​បាន​ខ្វាក់​ភ្នែក​ដោយ​សារ​ភ្លើង​ Flash របស់​កាមេរ៉ា​ទូរសព្ទ

​មាន​រឿង​ហេតុ​ដែល​នឹង​ស្មាន​មិន​ដល់​មួយ​បាន​កើត​ឡើង​​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ទារក​អាយុ 3 ខែ​ម្នាក់​បាន​ខ្វាក់​ភ្នែក​បន្ទាប់​ពី មិត្ត​ភក្តិ​របស់​ឪពុក​ម្ដាយ​គេ​​បាន​ថត​រូប​ដោយ​ភ្លេច​បិទ​ភ្លើង​ Flash កាមេរ៉ា​ទូរស័ព្ទ​របស់​ខ្លួន។

តាម​រយៈ​សារព័ត៌មាន​ Online មួយ​​របស់​ចិន​មួយ​ដែល​មាន​ឈ្មោះ​ថា People’s Daily បាន​ចុះ​ផ្សាយ​ថា​មិត្ត​ភក្តិ​របស់​ឪពុក​ម្ដាយ​ទារក​នោះ​បាន​ប្រើប្រាស់​កាមេរ៉ា​ទូរសព្ទ​របស់​ខ្លួន​ថត​រូប​ទារក​នោះ​ជា​លក្ខណៈ​ Close-Up ដើម្បី​ថត​រូប​ទារក​ម្នាក់​នោះ​​​ ដោយ​ដាក់​កាមេរ៉ា​ទូរសព្ទ​ចម្ងាយ​ប្រមាណ​ជា ២៥ សង់​ទី​ម៉ែត្រ​ពី​ទារក​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​បាន​ធ្វេស​ប្រហែស​ មិន​បាន​​បិទ​ភ្លើង​ Flash។

បន្ទាប់​ពី​ថត​​ហើយ​ភ្លាម​ឪពុក​ម្ដាយ​របស់​ទារក​នោះ​ចាប់​អារម្មណ៍​ថា​កែវ​ភ្នែក​កូន​របស់​ខ្លួន​មាន​អាការៈ​ចម្លែក​ខុស​ពី​ធម្មតា។ ក្រោយ​ហេតុ​ការ​នោះ​មក​ ភ្នែក​ខាង​ឆ្វេង​របស់​ទារក​ម្នាក់​នោះ​បាន​ចុះ​ខ្សោយ​ ឯ​ភ្នែក​ខាង​ស្ដាំ​គឺ​ខ្វាក់​តែ​ម្ដង។ សម្រាប់​មិត្ត​ភក្តិ​ដែល​បាន​​ថត​រូប​នោះ​ មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ណា​បញ្ជាក់​ថា​មាន​ការ​ប្ដឹង​ផ្ដល់​នោះ​ទេ។

បើ​តាម​អ្នក​ជំនាញ​បាន​និយាយ​ថា ទោះ​បី​ជា​ទារក​នោះ​បាន​បិទ​ភ្នែក​ក៏​ដោយ​ប៉ុន្តែ​ពន្លឺ​ភ្លើង​ដ៏​ខ្លាំង​ នៅ​តែ​អាច​ប៉ះពាល់​ទៅ​ដល់​ភ្នែក​របស់​ទារក​ដដែល។ ដូចនេះ​ឪពុក​ម្ដាយ​គ្រប់​រូប​ដែល​មាន​កូន​តូច​ ឬ​​ទើប​នឹង​កើត សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​ៗ​របស់​អ្នក​ មិន​ត្រូវ​ឲ្យ​ពន្លឺ​ភ្លើង​ខ្លាំង​ ដូច​ជា Flash កាមេរ៉ា ឬ ពិល​​ជា​ដើម​ចាំង​ចូល​ភ្នែក​របស់​គេ​នោះ​ទេ ហើយ​សូម្បី​តែ​ភ្លើង​ក្នុង​បន្ទប់​​ក៏​មិន​ត្រូវ​បើក​ខ្លាំង​​​ដូចគ្នា៕​

ប្រភព ៖ 
ប្រែសម្រួល​ដោយ ៖ Mr DEE


  • ទារក​ម្នាក់​បាន​ខ្វាក់​ភ្នែក​ដោយ​សារ​ភ្លើង​ Flash របស់​កាមេរ៉ា​ទូរសព្ទ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កីឡា
Tags: