លោក អ៊ឹម ជីវ៉ា ក្តៅក្រហាយ​នឹង​គេ​ដៀល​ថា «​ក្រពើ ពស់​ក្បាល​ពីរ ខ្លា​លាក់​ក្រចក​»

ថ្មីៗនេះលោក អ៊ឹម ជីវ៉ា តារាសម្តែងមួយរូបដែលលេចធ្លោក្នុងការងារមនុស្សធម៌ បានសរសេរអក្ខរាចារលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងវែង រៀបរាប់ពីក្តីក្តៅក្រហាយរបស់លោកចំពោះមនុស្សម្នាក់ដែលពោលពាក្យជេរដៀលត្មិះលោកកប់ៗមាត់ថាជាមនុស្ស «ក្រពើ ពស់ក្បាលពីរ ខ្លាលាក់ក្រចក» ធ្វើឱ្យលោកឆេះដុំ តបតទៅវិញយ៉ាងចាស់ដៃ ។

លោក អ៊ឹម ជីវ៉ា ក្តៅក្រហាយ​នឹង​គេ​ដៀល​ថា «​ក្រពើ ពស់​ក្បាល​ពីរ ខ្លា​លាក់​ក្រចក​»

លោក អ៊ឹម ជីវ៉ា បានប្រលែងអក្ខរាចារលើបណ្តាញសង្គមឥតសំចៃមាត់ ផ្ញើទៅមនុស្សម្នាក់ដែលបានជេរប្រមាថលោកថា «មិនដែលស្គាល់វាសោះ ស្រាប់តែវាមកអញ្ជើញកម្មវិធីខួបកំណើតវា តារាៗជាច្រើនបានហាមខ្ញុំថាបងកុំទៅខួបវាអី ប្រាប់វាថារវល់ទៅ តែខ្ញុំមិនស្តាប់ខ្ញុំគិតថាវាជាមនុស្ស ទីបំផុតដូចអ្នកសិល្បៈនិយាយពិតមែន ! វាដៀលគេសុទ្ធតែក្រពើ ពស់ក្បាលពីរ ខ្លាលាក់ក្រចក វាហ្នឹងមានគុណជាងគេពីកាលណាមក ? ទោះបីមនុស្សដែលជួយគេក៏មិនដល់ថា្នក់ដៀលគេចឹងដែរ! អញយប់មិញថាឈប់សរសេរហើយ តែព្រឹកឡើងហែងនៅមកដៀមដាមទៀត..!» ។ លោក អ៊ឹម ជីវ៉ា បានបន្ថែមជាមួយការពន្យល់ពាក្យ និង ការលើកឧទាហរណ៍ទៀតថា «ពន្យល់ន័យធៀប -សត្វក្រពើ = ធៀបទៅមនុស្សដែលគេធ្លាប់ជួយ ឱ្យបាយស៊ី ជួយលុយកាក់ ជួយយកអសារ ។ -ពស់ក្បាលពីរ = ធៀបទៅនឹងមនុស្សដែលធ្លាប់កម្សត់ កម្រជាមួយគ្នា ក្បត់នឹងកិច្ចការងារដែលប្រគល់ធ្វើ ។

លោក អ៊ឹម ជីវ៉ា ក្តៅក្រហាយ​នឹង​គេ​ដៀល​ថា «​ក្រពើ ពស់​ក្បាល​ពីរ ខ្លា​លាក់​ក្រចក​»

-ខ្លាលាក់ក្រចក = ធៀបទៅនឹងមនុស្សដែលនៅស្ងៀមមិនចេះនិយាយអីសោះ តែបែរជាហក់ខាំ! ឧទាហរណ៍ : ដូចជាម្ចាស់ខួបកំណើតថ្ងៃមុនចឹង មិនដែលស្គាល់គេសោះដើរអញ្ជើញគេគ្រប់គ្នា ធ្វើទឹកមុខឱ្យកម្សត់ ពេលហើយខួបដើរជេរគេដើរឈ្លោះជាមួយគេពេញ Facebook! អាអ្នកមានជាន់ថ្មី មិនទាន់អីផងមើលងាយអ្នកក្របាត់ទៅហើយ! ពេលតែចូលដល់កម្មវិធីភ្លាមអញឃើញបងប្រុសម្នាក់អញភ្ញាក់ព្រើត ស្រាប់តែគាត់ណែនាំថា ហែងជាប្អូនគាត់ អញមិនដឹងថាគាត់ជាបងថ្លៃ ឬ បងបង្កើតទេ អញធ្លាប់ស្គាល់គាត់ពីមុនមកមិនមែនមានន័យថាអញស្គាល់ហែងឡើយ បងប្រុសហែងជាមបុស្សល្អ តែហែងគឺជាមនុស្សពិសពុល..! សូមប្រាប់ហែងថា កុំតែអញយល់មុខបងប្រុសអាហែងទេកុំអី អញបកស្បែកពួកហែងហើយ..! ស្មានតែអញមិនដឹងប្រវត្តិឱ្យសោះ… ចូលសិល្បៈក្រោយគេទេកុំធ្វើឱ្យសិល្បៈវឹកវរឱ្យសោះ!» ។

លោក អ៊ឹម ជីវ៉ា ក្តៅក្រហាយ​នឹង​គេ​ដៀល​ថា «​ក្រពើ ពស់​ក្បាល​ពីរ ខ្លា​លាក់​ក្រចក​»

គួរបញ្ជាក់ថា រឿងជេរដៀលថាគ្នានេះបានកើតឡើងបន្ទាប់ពីលោក អ៊ឹម ជីវ៉ា ទៅចូលរួមកម្មវិធីខួបកំណើតប្អូនប្រុសរបស់តារាសិចស៊ី ដេននី ក្វាន់ កាលពីពេលកន្លងមក ហើយបើតាមការរៀបរាប់របស់លោក អ៊ឹម ជីវ៉ា អាចឱ្យយើងកត់សម្គាល់បានថា មនុស្សដែលលោម អ៊ឹម ជីវ៉ា វាយបកដោយក្តីឆាបឆេះឆួលនេះ ទំនងជាប្អូនប្រុសរបស់ ដេននី ក្វាន់ គឺលោក គីម សាន្ត ផងដែរ ៕ សាកល

លោក អ៊ឹម ជីវ៉ា ក្តៅក្រហាយ​នឹង​គេ​ដៀល​ថា «​ក្រពើ ពស់​ក្បាល​ពីរ ខ្លា​លាក់​ក្រចក​»
លោក អ៊ឹម ជីវ៉ា ក្តៅក្រហាយ​នឹង​គេ​ដៀល​ថា «​ក្រពើ ពស់​ក្បាល​ពីរ ខ្លា​លាក់​ក្រចក​»