ចង់​ធ្វើតេស្តសាកល្បងភាពស្មោះត្រង់របស់ប្តី លទ្ធផលគឺ​បែប​នឹង​…

មនុស្ស​មួយ​ចំនួន​តែង​តែ​មាន​ការ​ព្រួយ​បារម្ភ​ពី​ភាព​មិន​ស្មោះ​ត្រង់​របស់​ប្តី​ប្រពន្ធ​ខ្លួន ហើយ​ជា​ពិសេស​នោះ​ប្រសិន​បើ​វា​មាន​ភាព​ទាក់​ទង​ទៅនឹង​អតីត​កាល​ទៀត​នោះ​គឺ​កាន់​តែ​មិន​ទទួល​បាន​ទំនុក​ចិត្ត​ល្អ​ពី​ដៃ​គូ​ម្ខាង​ទៀត។

ខាង​ក្រោម​នេះ​ជា​ការ​ធ្វើ​តេស្ត​សាក​ល្បង​របស់​ស្រ្តី​ម្នាក់​លើ​ប្តី​របស់​នាង

ស្រ្តី​ម្នាក់​ចង់​ដឹង​ថា​ប្រសិន​បើ​នាង​ចាក​ចេញ​ពី​ប្តី​របស់​នាង​ដោយ​មិន​បាន​ប្រាប់​គាត់​ តើ​គាត់​នឹង​មាន​ប្រតិកម្ម​បែប​ណា?​ ដូច្នេះ​ហើយ​នាង​ក៏​សម្រេច​ចិត្ត​សរសេរ​សំបុត្រ​មួយ​ដោយ​​​បញ្ជាក់​នៅ​ក្នុង​សំបុត្រ​នោះ​ថា នាង​មាន​ភាព​នឿយ​ហត់​​ និង​មិន​ចង់​រស់​នៅ​ជាមួយ​​គាត់​ទៀត​ទេ​។ បន្ទាប់​មក​នាង​ក៏​បាន​យក​សំបុត្រ​នោះ​ទុក​នៅ​លើ​តុ​ រួចក៏ទៅពួននៅ​ក្រោម​គ្រែ​

នៅ​ពេល​ដែល​ប្តី​របស់​នាង​ត្រលប់​មក​ដល់​ផ្ទះ​គាត់​បាន​ឃើញ​សំបុត្រ​នោះ​រួច​ក៏​អាន​វា​ បន្ទាប់​ពី​អាន​រួច​គាត់​ក៏​សរសេរ​នៅ​លើ​សំបុត្រ​នោះ​​ ហើយ​គាត់​​ ច្រៀង​ផង​ រាំ​ផង​ រួច​ទាញ​ទូរស័ព្ទ​តេ​ទៅ​នរណា​ម្នាក់៖​ ហេ​អូន​សំ​ឡាញ់​ !!​ បង​កំពុង​ផ្លាស់​ខោ​អាវ​​ បន្តិច​ទៀត​បង​នឹង​ទៅ​រក​អូន​ បង​ពិត​ជា​ខុស​ខ្លាំង​ណាស់​ដែលរៀប​ការ​ជាមួយ​មនុស្ស​ស្រី​ម្នាក់​នោះ​ បង​គួរ​តែ​ជួប​អូន​ឲ្យ​បាន​ឆាប់​ជាង​នេះ​ បន្តិច​ទៀត​ជួប​គ្នា​អូន​សំឡាញ់។ ហើយ​គាត់​ក៏​ដើរ​ចេញ​ក្រៅ​បាត់។

ស្រ្តី​ម្នាក់​នេះ​ឭ​ហើយ​នាង​យំ​ និង​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​ នាង​ក៏​បាន​ក្រោក​ចេញ​ពី​ក្រោម​គ្រែ​ ហើយ​សម្រេច​ចិត្ត​ថា​ចាក​ចេញ​ ប៉ុន្តែ​នាង​ក៏​ងាក​មក​មើល​អ្វី​ដែល​ប្តី​នាង​សរសេរ​នៅ​ខាង​ក្រោម​ក្នុង​សំបុត្រ​របស់​នាង​ថា​ បង​ឃើញ​ជើង​របស់​អូន​​ហើយ​ក្មេង​ល្ងង់​ បង​ទៅ​ទិញ​នំប៉័ង​ហើយ។

អាន​រួច​នាង​ក៏​ញញឹម​យ៉ាង​ធូរ​ស្រាល​វិញ​ ហើយ​សម្រេច​ចិត្ត​ថា​ឈប់​ធ្វើ​តេស្ត​សាក​ល្បង​បែប​នេះ​ទៀត​ហើយ។

​ការ​ស្រលាញ់​គឺ​ស្ថិត​នៅ​លើ​មនុស្ស​តែ​ពីរនាក់​ ហើយ​បើ​មនុស្ស​ពីរនាក់​គិត​តែ​មិន​ទុក​ចិត្ត​គ្នា​បែប​នេះ​ តើ​គេ​នឹង​អាច​ស្គាល់​ពាក្យ​សុភមង្គល​បាន​ឬ​យ៉ាង​ណា​?

ប្រែសម្រួល​ដោយ ៖ កញ្ញា


  • ចង់​ធ្វើតេស្តសាកល្បងភាពស្មោះត្រង់របស់ប្តី លទ្ធផលគឺ​បែប​នឹង​…已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:បច្ចេកវិទ្យា
Tags: