កម្ពុជា វៀតណាម បន្តព្រមព្រៀងគ្នា អនុវត្តតាមខ្លឹមសារឯកសារបំពេញបន្ថែម 

ភ្នំពេញ:

កម្ពុជា វៀតណាម បន្តព្រមព្រៀងគ្នា អនុវត្តតាមខ្លឹមសារឯកសារបំពេញបន្ថែម នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៦ លើការជំរុញឲ្យមានសន្តិសុខ សណ្តាប់ធ្នាប់ និងមានជំរុញឲ្យមានកំណើន លំហូរពាណិជ្ជកម្មចេញចូលតាមព្រំដែននៃ ប្រទេសទាំងពីរ មានភាពល្អប្រសើរឡើង។
 ការចុះហត្ថលេខាលើឯកសារបំពេញបន្ថែម នៃផែនការសហប្រតិបត្តិការ ឆ្នាំ២០១៦ បានធ្វើឡើង រវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តម តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល របស់ប្រទេសវៀតណាម នៅថ្ងៃទី១១ ខែឧសភា នៅទីស្តីការក្រសួងមហាផ្ទៃកម្ពុជា។ 
ឧត្តមសេនីយឯក ប៉ោ ភក្រ អគ្គលេខាធិការរងក្រសួងមហាផ្ទៃ មានថ្លែងថា អនុវត្តតាមខ្លឹមសារឯកសារបំពេញបន្ថែមនោះ ភាគីក្រសួងនគរបាលវៀតណាម បានសន្យាបន្តផ្តល់សំភារៈជាច្រើនទៀត ដែលបំរើឲ្យការងារកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែនផងដែរ។
តាមខ្លឹមសារឯកសារបំពេញបន្ថែមនៃផែនការសហប្រតិបត្តិការឆ្នាំ២០១៦ គឺបានផ្តោតជាសំខាន់ ពង្រឹងការងារសន្តិសុខ កសាងបន្ទាត់ខ្សែព្រំដែនសន្តិភាព មិត្តភាព ស្ថេរភាព និងការអភិវឌ្ឍន៍។ជាមួយគ្នានោះដែរ ក្រសួងទាំងពីរ សហការគ្នា ក្នុងការបង្ក្រាបបទឧក្រិដ្ឋកម្ម ឆ្លងដែន បទល្មើសបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាព ស្ថេរភាព និងសន្តិសុខសង្គម រវាងប្រទេសទាំងពីរនិងការជំរុញឲ្យមានការផ្លាស់ប្តូរប្រតិភូ រវាងប្រទេសទាំងពីរ ដើម្បីធ្វើទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមក។
តាមការអញ្ជើញរបស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម តូ ឡឹម ដែលទើបឡើងកាន់ដំណែងថ្មីជារដ្ឋមន្ត្រីនៃក្រសួងនគរបាលវៀតណាម បានមកបំពេញ ទស្សនកិច្ច ជាផ្លូវការ នៅកម្ពុជារយៈពេល ២ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦៕
កម្ពុជា វៀតណាម បន្តព្រមព្រៀងគ្នា អនុវត្តតាមខ្លឹមសារឯកសារបំពេញបន្ថែម 

កម្ពុជា វៀតណាម បន្តព្រមព្រៀងគ្នា អនុវត្តតាមខ្លឹមសារឯកសារបំពេញបន្ថែម 

កម្ពុជា វៀតណាម បន្តព្រមព្រៀងគ្នា អនុវត្តតាមខ្លឹមសារឯកសារបំពេញបន្ថែម