អំណោយ​១០​យ៉ាង​ដែល​បុរស​ប្រាថ្នា​ចង់​បាន​នៅ​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់​

​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​នឹង​ខិត​ជិត​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ហើយ​មិត្ត​នារី​​ខ្លះ​ប្រាកដ​ជា​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​មិន​ដឹង​ថា​គួរ​​ទិញ​អំណោយ​​អ្វី​ជូន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ ។

ដោយ​សារ​តែ​មាន​បញ្ហា​នេះ​ ទើប​អ្នក​និពន្ធ​ Dennis Green បាន​ធ្វើ​ការ​ស្ទាប់​ស្ទង់​មតិ​មួយ​ ដើម្បី​ចង់​ដឹង​ថា​បុរស​ៗ​ចង់​បាន​អ្វី​​​នា​​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់​ខាង​មុខ​នេះ​ ។
គាត់​បាន​​សាក​សួរ​​អ្នក​ធ្វើ​ការ​ជាមួយ​គ្នា មិត្ត​ភក្តិ​ និង​ សាច់​ញត្តិ​ជា​ច្រើន​ ហើយ​ខាង​ក្រោម​នេះ​ជា​ចម្លើយ​ ៖

1​នាឡិកា​

2ការ​ធ្វើ​ដំណើរ​កម្សាន្ត​កន្លែង​ដែល​គាត់​ចង់​ទៅ​

3សម្ភារៈ​ផ្សេងៗ​ដែល​ជួយ​ការងារ​ ឬ ជីវិត​គាត់​ឲ្យ​កាន់​តែ​ប្រសើរ​

4នាំ​គាត់​ទៅ​អាហារ​ពេល​ល្ងាច​នៅ​ហាង​ដែល​គាត់​ចូល​ចិត្ត​ ឬ ក៏​អ្នក​ចម្អិន​ដោយ​ខ្លួន​ឯង​ជូន​គាត់​

5ទិញ​សំបុត្រ​ការ​ប្រគំ​តន្រ្តី​ក្រុម​ដែល​គាត់​ចូល​ចិត្ត​ ឬ កម្មវិធី​កីឡា​ផ្សេង​ៗ​ដែល​គាត់​ចូលចិត្ត​

6កាស​ស្ដាប់​ដែល​មាន​​គុណភាព​ល្អ

7​ទិញ​ឧបករណ៍​ដែល​គាត់​ចូលចិត្ត​​

8លើក​ទឹក​ចិត្ត​ទម្លាប់​ហាត់​ប្រាណ​គាត់

9សៀវភៅ​ដែល​មាន​ន័យ​ចំពោះ​គាត់​

10​ចំណាយ​ពេល​យប់​​ដ៏​មាន​ន័យ​ជាមួយ​គ្នា​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • អំណោយ​១០​យ៉ាង​ដែល​បុរស​ប្រាថ្នា​ចង់​បាន​នៅ​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:បច្ចេកវិទ្យា
Tags: