ពលរដ្ឋ​ប្រទះឃើញ​បំណែក​ទូក​ឈើ​និង​ថ្ម​នៅ​កណ្តាល​បឹង​ទន្លេសាប

ពលរដ្ឋ​ប្រទះឃើញ​បំណែក​ទូក​ឈើ​និង​ថ្ម​នៅ​កណ្តាល​បឹង​ទន្លេសាប



សៀមរាប ៖ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ប្រទះឃើញ​ថ្ម ​និង​ ទូក​បុរាណ​នៅ​កណ្តាល​បឹង​ទន្លេសាប​ទើប​ក្រុម​ជំនាញ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​កណ្តាល​បឹង​ទន្លេសាប​។

មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ថ្ម​៣​ដុំ​នោះ​មាន​ទំហំ​ដូច​ខាង​ក្រោម ដុំ​ទី​១​មាន​បណ្តោយ​ប្រវែង​៣.៤៥​ម៉ែត្រ ទទឹង​១.២​ម៉ែត្រ និង​កម្ពស់​ប្រហែល​០.៨០​ម៉ែត្រ​។ ដុំ​ទី​២​មាន​ប្រវែង​បណ្តោយ​ប្រហែល​១​ម៉ែត្រទទឹង​០.៧០​ម៉ែត្រ​។ ដុំ​ទី​៣​មាន​បណ្តោយ​ប្រវែង​១.៣០​ម៉ែត្រ ទទឹង​១.២០​ម៉ែត្រ​។ ចំពោះ​ទូក​ឈើ​មាន​ច្រើន​បំណែក​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រមូល​មក​ផ្តុំ​លើ​គ្នា​។ ចំណែក​ទីតាំង​ថ្ម​និង​ទូក​ដែល​បាន​ប្រទះឃើញ​នេះ​ស្ថិត​នៅ​ក្នុង​ទឹក​មាន​ទីតាំង​ផ្សេង​ពី​គ្នា​ចម្ងាយ​ប្រហែល​៤០​ម៉ែត្រ​ដូច​មាន​ក្នុង​ប្លង់​គំនូស​ព្រៀង។

អាជ្ញាធរ​និង​អ្នក​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​នឹងកំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្នុង​បំណង​អភិរក្ស និង ថែរក្សា​វត្ថុ​ទាំងនោះ​នៅ​ទីតាំង​ដើម​ឲ្យ​បាន​គង់វង្ស​សម្រាប់​ការ​គោរព​បូជា​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​អភិរក្ស​ទុកជា​មរតក​បេតិកភណ្ឌ​ដ៏​មានតម្លៃ​របស់​ប្រទេសជាតិ​។ សូម​រំលឹក​ថា ករណី​ប្រទះឃើញ​បំណែក​ទូក​និង​បុរាណ​នេះ​គឺ​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​ ក្នុងភូមិ មាត់​ខ្លា ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ជាប់​ព្រំប្រទល់​និង​ខេត្តពោធិ៍សាត់​៕

ពលរដ្ឋ​ប្រទះឃើញ​បំណែក​ទូក​ឈើ​និង​ថ្ម​នៅ​កណ្តាល​បឹង​ទន្លេសាប ពលរដ្ឋ​ប្រទះឃើញ​បំណែក​ទូក​ឈើ​និង​ថ្ម​នៅ​កណ្តាល​បឹង​ទន្លេសាប ពលរដ្ឋ​ប្រទះឃើញ​បំណែក​ទូក​ឈើ​និង​ថ្ម​នៅ​កណ្តាល​បឹង​ទន្លេសាប ពលរដ្ឋ​ប្រទះឃើញ​បំណែក​ទូក​ឈើ​និង​ថ្ម​នៅ​កណ្តាល​បឹង​ទន្លេសាប ពលរដ្ឋ​ប្រទះឃើញ​បំណែក​ទូក​ឈើ​និង​ថ្ម​នៅ​កណ្តាល​បឹង​ទន្លេសាប