មន្ទីរឧស្សហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ គ្រោងនឹងដាក់ជញ្ជីងយុត្ដិធម៌ នៅតាមផ្សារ សម្រាប់ផ្ដល់ភាពយុត្ដិធម៌ជូនដល់ប្រជាពលរដ្ឋ

ភ្នំពេញ:

មន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ គ្រោងដាក់ ជញ្ជីងយុត្តធម៍នៅតាមផ្សារ ដើម្បី បំបាត់បាតុភាពតវ៉ាចំពោះការកេងប្រវ័ញ្ចរបស់អ្នកលក់ និងផ្ដល់ភាព យុត្ដិធម៌ជូនប្រជាពលរដ្ឋ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅមន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ លោក នេត មុនីប៉ុណ្ណាការ ប្រធាន មន្ទីរឧស្សាហកម្មនិងសិប្បកម្មរាជធានីភ្នំពេញ បានបញ្ជាក់ថា ការអនុវត្តវិធានការណ៍ដាក់ជញ្ជីងយុត្តិធម៌ នៅតាមទីផ្សារនេះ បានធ្វើឡើងស្របតាមអនុសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីមានការរអ៊ូរទាំពីសំណាក់ប្រជាពរដ្ឋថា អាជីវករមួយចំនួនបានលក់ ស៊ីភ្នែក ជញ្ជីង ឬថ្លឹងមិនគ្រប់គីឡូជាដើម។
លោកបានបន្ដថា ការធានាបានចំពោះភាពយុត្តិធម៌របស់ជញ្ជីងនេះ គឺមន្ទីរបានយកទៅវាស់ស្ទង់ ដើម្បីរកភា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពសុក្រឹត្យជាមុនសិន មុននឹងត្រូវដាក់នៅតាមទីផ្សារដោយគ្រប់គ្រងដោយគណៈកម្មការផ្សាររួមជាមួយការ ចុះត្រួតពិនិត្យរៀងរាល់៦ខែម្តង ពីមន្ត្រីមាត្រសាស្ត្រនៃមន្ទីរឧស្សាហកម្មផងដែរ។
លោកប្រធានមន្ទីរបានលើកឡើងថា រហូតមកលដល់ពេលនេះ មន្ទីរឧស្សាហកម្មបានកម្មង់ទិញ ជញ្ចីងរួច រាល់ហើយ ដោយត្រៀមដាក់សាកល្បងនៅតាមបណ្តាផ្សារធំៗក្នុងរាជធានីភ្នំពេញចំនួន២ ឬ៣ផ្សារ ជាមុនសិន ហើយនឹងឈានទៅអនុវត្តន៍ ឱ្យបានគ្រប់ផ្សារនៅពេលឆាប់ៗខាងមុខនេះ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា យោងតាមផែនការ សម្រាប់អនុវត្តន៍សាកល្បង តាមរយៈការដាក់ជញ្ជីងយុត្តិធម៌ នៅតាមផ្សារ របស់រដ្ឋនេះ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម នឹងត្រូវធ្វើឡើងជាដំបូងនៅខែក្រោយនេះ ដែលមានដាក់នៅ ផ្សារធំថ្មី ផ្សារកណ្តាល និងផ្សារចាស់ មុនគេ៕
មន្ទីរឧស្សហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ គ្រោងនឹងដាក់ជញ្ជីងយុត្ដិធម៌ នៅតាមផ្សារ សម្រាប់ផ្ដល់ភាពយុត្ដិធម៌ជូនដល់ប្រជាពលរដ្ឋ