សូមរួមគ្នារាយការណ៍ មករាជរដ្ឋាភិបាលជាបន្ទាន់ ប្រសិនបើមានជនល្មើស បន្តកាប់ព្រៃកាប់ឈើខុសច្បាប់

ភ្នំពេញ:

សម្ដេចតេជោ ហ៊ុន សែន អញ្ញើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៥-២០១៦ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៦-២០១៧ នៅសាលចតុមុខ រាជធានីភ្នំពេញ។
សម្តេចតេជោ បានមានប្រសាសន៍ថា ច្បាស់ណាស់វិស័យកសិកម្ម គឺអាទិភាពមួយរបស់រាជរដ្ឋាភិបាល និងជាអាយុជីវិតរបស់កសិករទូទាំងប្រទេស ដែលខ្ញុំត្រូវតែយកចិត្តទុកដាក់ ជំរុញវិស័យនេះអោយរីកចម្រើន ទាំងការដាំដុះស្រូវ ក៏ដូចជាការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រី និងធនធានជលផលជាច្រើនទៀត ព្រមទាំងការដាំដើមឈើ អោយបានច្រើនឡើងវិញ និង អភិរក្សថែរក្សាធនធានរុក្ខជាតិ និងព្រៃឈើនៅទូទាំងប្រទេស។ 
ទន្ទឹមនឹងនេះ សម្តេចនឹងបន្តខិតខំពង្រឹងសហប្រតិបត្តិការល្អជាមួយមិត្តចិន និងបណ្តាប្រទេសនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម ពីកម្ពុជាអោយកាន់តែច្រើនឡើង និងជាមួយបណ្តាប្រទេស ជាង៦០ថែមទៀត ដើម្បីបង្កើនចំណូលកសិករអោយមានជីវភាពធូរធារ។ នៅរសៀលថ្ងៃនេះផងដែរ ខ្ញុំមានកិត្តិយសបានផ្តល់ពានរង្វាន់ កសិកម្មដល់កសិករឆ្នើម ទូទាំងប្រទេសចំនួន ៦នាក់។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវបងប្អូនកសិករ និងពាណិជ្ជករសូមកុំរកស៊ីលក់ផ្លូវ លើផលិតផលកសិកម្មអោយសោះ។
សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ក្រសួង មន្ទីរ ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ឋទាំងអស់ត្រូវចូលរួមជួយ គាំទ្រ សម្រួលគ្រប់យ៉ាង និងលើកទឹកចិត្តបងប្អូនកសិករ ក៏ដូចជាពាណិជ្ជករ និងវិនិយោគគិនទាំងឡាយ ដែលកំពុងវិនិយោគ ដើម្បីយើងរួមគ្នាជំរុញវិស័យកសិកម្មអោយកាន់តែឆាប់រីកចម្រើន។
សម្តេចតេជោ បានសូមរដ្ឋមន្ត្រីកសិកម្មថ្មីយកចិត្តទុកដាក់ដោះស្រាយ និងជំរុញវិស័យកសិកម្ម អោយកាន់តែរីកចម្រើនទៅមុខ។ ខ្ញុំសូមអំពាវនារដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សហគមន៍ និងសកម្មជនដែលស្រឡាញ់ព្រៃឈើ សូមបងប្អូនចូលរួមថែរក្សាការពារព្រៃឈើ ជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា។ សូមរួមគ្នារាយការណ៍ មករាជរដ្ឋាភិបាលជាបន្ទាន់ ប្រសិនបើមានជនល្មើសទាំងឡាយណា បន្តកាប់ព្រៃកាប់ឈើខុសច្បាប់តទៅទៀត៕
សូមរួមគ្នារាយការណ៍ មករាជរដ្ឋាភិបាលជាបន្ទាន់ ប្រសិនបើមានជនល្មើស បន្តកាប់ព្រៃកាប់ឈើខុសច្បាប់

សូមរួមគ្នារាយការណ៍ មករាជរដ្ឋាភិបាលជាបន្ទាន់ ប្រសិនបើមានជនល្មើស បន្តកាប់ព្រៃកាប់ឈើខុសច្បាប់

សូមរួមគ្នារាយការណ៍ មករាជរដ្ឋាភិបាលជាបន្ទាន់ ប្រសិនបើមានជនល្មើស បន្តកាប់ព្រៃកាប់ឈើខុសច្បាប់