គ្រូ​បង្វឹក​២​រូប​នឹង​ប៉ះ​គ្នា​នៅ​ក្នុង​ពហុកីឡាដ្ឋាន​ Man Utd នា​ខែ​មិថុនា​ខាង​មុខ​នេះ​

នៅថ្ងៃទី៥ខែមិថុនាខាងមុខនេះនឹងមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដែលគេហៅ Unicef Soccer Aid ដែលនឹងធ្វើឡើងនៅក្នុងពហុកីឡាដ្ឋាន Old Trafford របស់ក្រុម Man Utd ។

យ៉ាងណាអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺអតីតគ្រូបង្វឹកក្លឹប Chelsea គឺលោក Jose Mourinho ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នោះដែរដោយលោកត្រូវធ្វើជាអ្នកដឹកនាំក្រុមកីឡាករជើងចាស់នៃប្រទេសអង់គ្លេស ( England XI ) ដើម្បីតទល់ជាមួយអតីតកីឡាករជើងចាស់ពិភពលោក ( Rest of the World XI ) ដែលមានគ្រូបង្វឹក Leicester City គឺលោក Claudio Ranieri ជាអ្នកដឹកនាំ ។

ពាក់ព័ន្ធនឹងការប្រកួតនេះលោក Jose Mourinho បាននិយាយថា « ខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អ ខ្ញុំមាន Sam Allardyce គឺជាជំនួយការរបស់ខ្ញុំ ពួកយើងនឹងសហការគ្នាឲ្យបានល្អដើម្បីឲ្យ England XI ទទួលបានជោគជ័យ » ។

ដោយឡែកលោក Ranieri បាននិយាយថា « ខ្ញុំពិតជាមានកិត្តិយសណាស់ដែលខ្ញុំត្រូវបានអញ្ជើញឲ្យធ្វើជាអ្នកដឹកនាំ Rest of the World ខ្ញុំសង្ឃឹមនឹងអាចជួយពួកគេឈ្នះការប្រកួតនោះឲ្យបាន » ។

សូមបញ្ជាក់ថា Unicef Soccer Aid បានបង្កើតឡើងកាលពីឆ្នាំ២០០៦ដែលការប្រកួតនេះតែងតែធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ហើយគិតមកដល់ពេលនេះគឺការប្រកួតគឺធ្វើឡើង៥ដងរួចទៅហើយដោយក្នុងនោះ England XI ធ្លាប់ឈ្នះ៣លើក ខណៈ Rest of the World XI ឈ្នះ២លើក ។

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ


  • គ្រូ​បង្វឹក​២​រូប​នឹង​ប៉ះ​គ្នា​នៅ​ក្នុង​ពហុកីឡាដ្ឋាន​ Man Utd នា​ខែ​មិថុនា​ខាង​មុខ​នេះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:បច្ចេកវិទ្យា
Tags: