ទី​វា​អន្តរជាតិ​ស្តី​ពី​គ្រួសារ​១៥​ឧសភា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្តព្រៃវែង​

ទី​វា​អន្តរជាតិ​ស្តី​ពី​គ្រួសារ​១៥​ឧសភា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្តព្រៃវែង​



ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦​នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្តព្រៃវែង បាន​ប្រារព្ធ​ទី​វា​អន្តរជាតិ​ស្តីពី​គ្រួសារ​១៥​ឧសភា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ភាព​លោក ជំទាវ​ទេព សំ​អូន អភិបាលរង​ខេត្តព្រៃវែង ក្រោម​ប្រធានបទ​( មាន​សមភាព និង​សម​ធ៌​យែ​ន​ឌ័​រ នាំ​ឲ្យ​គ្រួសារ​មាន​សុភមង្គល សង្គម​រីកចម្រើន​)។

លោក ថន ថា ប្រធាន​មន្ទីរ​សង្គមកិច្ច អ​តី​យុទ្ធជន និង​យុវ​និតិ​សប្ប​ទា​ខេត្តព្រៃវែង បាន​មានប្រសាសន៍ថា ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ​១៥​ឧសភា ឆ្នាំ​២០១៦ ប្រារព្ធ​ឡើង​ដើម្បី​សំដែង​នូវ​ការគោរព​ដឹងគុណ ចំពោះ​លោកតា​លោកយាយ មាតា បិតា លោក​អ៊ុំ មាមីង និង​អាណាព្យាបាល​តាម​គ្រួសារ ដែល​បាន​ខិតខំ​បី​បា​ចិញ្ចឹម​កូនចៅ អោយ​ក្លាយជា​ពលរដ្ឋ​ល្អ រក្សា​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​ល្អ​របស់​ប្រទេសជាតិ រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ ហើយ​ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ល្អ​សម្រាប់​ជាតិ មាតុភូមិ និង​ផ្តល់​នូវ​បទ​បទពិសោធន៍​ដ៏​ល្អជា​ច្រើន​ឥត​គណនា សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយៗ​រៀនសូត្រ​និង​អនុវត្ត​តាម។

នៅ​កម្ពុជា​យើង​គ្រួសារ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​សង្គមជាតិ ព្រោះថា​គ្រួសារ​ជា​កោសិកា​សង្គម ដែល​មាន​តួនាទី​រួមចំណែក​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច កសាង​ធនធានមនុស្ស ការ​ថែរក្សា​នូវ​វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់ វប្បធម៌​ជាតិ។

លោកជំទាវ ទេព សំ​អូន អភិ​បាល​រង​ខេត្ត​ព្រៃវែង បាន​អាន​សារលិខិត ឲ្យ​ជីដូន​ជីតា មាតាបិតា និង​អាណាព្យាបាល​ត្រូវ​អប់រំ​កូនចៅ ឲ្យ​ខិត​ខំរៀន​សូត្រ និង​ប្រកា​ខ្ជាប់​នូវ​សីលធម៌ ដើម្បី​ឲ្យ​ក្លាយ​ខ្លួន​ជា​បញ្ញា​ដ៏​មាន​សក្តានុពល ក្នុង​រួមចំណែក​អភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ច​ជាតិ។ ឲ្យ​កូនចៅ​រៀនសូត្រ​បាន​ដល់​ឧ​ត្ត​មសិ​ក្សា ដើម្បី​ឲ្យ​គ្រួសារ​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​សង្គម​កាន់​តែ​មាន​សុខដុមរមនា ពិសេស​កាត់បន្ថយ​សម​ភាព​យែ​ន​ឌ័​រ​និង​តម្លៃ​របស់​ស្ត្រី។ ​អប់រំ​កូនចៅ​តាម​ព្រហ្ម​វិហារធម៌​រួមទាំង​សីលធម៌ សុជីវធម៌ និង​ផ្តល់​ឱកាស​ដល់​កូនប្រុស​ស្រី​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​។

កក្តា​សំខាន់​ទៀត​គឺ​ការចែករំលែក​បទពិសោធ​ន៍​ល្អ​ក្នុង​គ្រួសារ​ទៅ​និង​សហគមន៍ និង​ចូល​រួមគ្នា​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព ព្រមទាំង​កៀរគរ​ប្រភព​ធនធាន​ពី​អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍ សប្បុរសជន ជួយ​អភិវឌ្ឍ​គ្រួសារ​ក្រីក្រ ងាយ​រងគ្រោះ​តាម​សហគមន៍៕