បង្ហាញមុខ​ជនជាតិ​នីហ្សេរីយ៉ា​២​នាក់​ថ្នាំញៀន​ជាង​១​គីឡូក្រាម

បង្ហាញមុខ​ជនជាតិ​នីហ្សេរីយ៉ា​២​នាក់​ថ្នាំញៀន​ជាង​១​គីឡូក្រាម



ភ្នំពេញ​ ៖ ​ជនជាតិ​នីហ្សេរីយ៉ា ២​នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស (​កូកាអ៊ីន​) ចំនួន ១០៣៩,១ ក្រាម ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ (​ក​៦) មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ធ្វើការ​បង្ហាញមុខ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា ប្រតិបត្តិការ​​​បង្ក្រាប​បទល្មើស​នេះ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាល​ជាតិ , ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សាម៉ន នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៥ និង​១៥​នាទី ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​អង្គភាព​គយ និង​នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ចាប់​ឃាត់ខ្លួន​ជនជាតិ​នីហ្សេរីយ៉ា ២​នាក់ (​ភេទ​ប្រុស​) ទី​១​ឈ្មោះ 0KAFOR IFEANYI ANTHONY និង​ទី​២​ឈ្មោះ ADIBE PASCHAL។ បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត សមត្ថកិច្ច​បាន​រកឃើញ និង​ដកហូត​ថ្នាំញៀន​ប្រភេទ កា​កូ​អ៊ី​ន ចំនួន ៧០​គ្រាប់ ទម្ងន់ ជាង​១​គីឡូក្រាម ដែល​ជនល្មើស​លេប​លាក់ទុក​នៅក្នុង​ពោះ។

បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុតាង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

 

បង្ហាញមុខ​ជនជាតិ​នីហ្សេរីយ៉ា​២​នាក់​ថ្នាំញៀន​ជាង​១​គីឡូក្រាម

បង្ហាញមុខ​ជនជាតិ​នីហ្សេរីយ៉ា​២​នាក់​ថ្នាំញៀន​ជាង​១​គីឡូក្រាម