កូនស្រី​វិកលចរិត​ប្រហារ​ម្តាយបង្កើត ១​កណ្តៀវ​ស្លាប់​ក្នុង​ថ្លុកឈាម

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​រោគ​ស​សៃ​ប្រសាទ បាន​ធ្វើទុក្ខបុកម្នេញ​ខ្លាំង​ពេក​នោះ ធ្វើ​ឲ្យ​ស្ត្រី​វិកលចរិត​ម្នាក់​វ័យ​៣១​ឆ្នាំ ទប់ចិត្ត​មិន​បាន ស្រវា​យក​កណ្តៀវ​ច្រូតស្រូវ​មាន​ចុង​ស្រួច មក​កាប់​ប្រហារ​ម្តាយបង្កើត ចំ​ដើមទ្រូង​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អធម្ម​។ ហេតុ​ការ​ណ៏​នៃ​អំពើ​ឃាតកម្ម​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ ក្នុងភូមិ​សំរោង ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អន្តរា​គម​ន៏  ចាប់​បាន​ភ្លាម​ៗ​ផង​ដែរ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ថិត​នៅ​លើ​ផ្ទះ​ឈើ​ប្រក់ ក្រឿ​ង ដោយ​មាន​សមាជិកគ្រួសារ​រស់នៅ​ជុំ​គ្នា​៦​នាក់  ហើយ​ជនសង្ស័យ​ឈ្មោះ ហេង ម៉ា​លី  អាយុ​៣១​ឆ្នាំ គឺជា​កូន​ទី​២​ក្នុង​ចំណោម​គ្នា​៤​នាក់ ដោយ​បាន​ធ្លាក់ខ្លួន​ឈឺ ត្រូវ​បាន​ឪពុក​ម្តាយ ប្រឹងប្រែង​មើល​ព្យាបាល អស់ទ្រព្យ​សម្បត្តិ​ជា​ច្រើន​នូវ​តែ​មិនជា​ដដែល   រហូត​ដល់​ក្លាយ​ទៅ ជា ជន​វិកលចរិត  ហើយ​ធ្លាក់ខ្លួន​ក្នុង​ជីវភាព​ក្រីក្រ ។

នគរបាល​ស្រុក​ក្រូចឆ្មា​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា  ការ​រស់នៅ​ជាមួយនឹង​កូនស្រី​នេះ កន្លង​មក​មិន​ដែល​មាន​បញ្ហា​កើតឡើង​ធំដុំ​នោះ​ទេ  ចេះ​តែ​រស់នៅ​សុខ​ស្រួល​ជាមួយ​គ្នា​រហូត​មក តែ​ចម្លែក​អី​នៅ​ល្ងាច​ថ្ងៃ​ទី១២ ខែឧសភា នេះ​ម្តាយ​ឈ្មោះ ហួត  អូន  អាយុ​៤៨​ឆ្នាំ ស្តីបន្ទោស​ឲ្យ​កូនស្រី​ថា​រអ៊ូរទាំ​ច្រើន  ក្នុង​ពេល​នោះ​កូនស្រី​វិកលចរិត​នេះ​បាន​ស្ទុះ​ទៅ​យក កណ្តៀវ​មក​កាប់​ប្រហារ​ត្រូវ​ម្តាយ ១​កណ្តៀវ​ចំ​ដើមទ្រូង​ខាងស្តាំ​លិច​ដាច់​សាច់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ មិន​អាច​នាំ​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កើត​នោះ​ទេ ។ ក្នុង​ហេតុ​ការ​ណ៏​នោះ​បុរស​ជា​ឪពុក   បាន​បម្រុង​ទៅ​ចាប់​ទាញ កណ្តៀវ​ចេញ​ដែរ  តែ​ទាញ​មិន​ទាន់ ក្រោយ​ពី​បាន​កាប់​ត្រូវ​ម្តាយ​ហើយ ទើប​ចាប់​កូនស្រី​ជាប់ ស្រវា​យក​កណ្តៀវ​ចេញ ។ 

ពេល​ដែល​ឮ​សូរ​សំឡេង​ស្រែកហៅ​ជួយ​ផង​! ជួយ​ផង​!  អ្នក​ភូមិ ផង​របង​ជាមួយ​បាន​ភ្ញាក់ផ្អើល​មក​មើល​ហេតុ​ការ​ណ៏​នេះ ព្រមទាំង​ប្រញាប់​រាយ​ការ​ណ៏​ទៅ សមត្ថកិច្ច​ជា​បន្ទាន់ ដើម្បី​ចុះ​មក​អន្តរា​គម​ន៏​ចាប់​យក​កូនស្រី​វិកលចរិត​មក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​ក្រូចឆ្មារ  ។   សមត្ថកិច្ច​បាន​លើក​ពី​ហេតុផល​ផ្លូវច្បាប់​ថា  ប្រសិនណាបើ​កកូន​ស្រី  ដែល​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ឃាតក​សម្លាប់​ម្តាយ មាន​សំបុត្រ​បញ្ជាក់ ពី​ពេទ្យ​មក​ថា  មនុស្ស​វិកល​ច​រិ​ក​នោះ ច្បាប់​មិន​អាច​ឃុំខ្លួន​បាន​ទេ​តែ​ករណី​នេះ​ត្រូវ​បាន​អ្នក ភូមិ​ជា​ច្រើន​នាក់​បាន​អះអាង​ថា ឈ្មោះ  ម៉ា​លី   ជា​មនុស្ស​វិកលចរិត​ពិត​ប្រាកដ​មែន​។  ស្ត្រី​វិកលចរិត​នោះ​កំពុង​តែ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា នឹង​ត្រូវ​ចាត់ការ​បន្ត​តាម​នី​វិធី​បន្ត​ទៀត  ៕