គ្រូ​ Man City ថា​ការ​ប្រកួត​ប៉ះ​ Chelsea មិន​មែន​ជា​ការ​ប្រកួត​ពិត​ទេ​

គ្រូ​បង្វឹក​របស់​ក្លឹប​ Manhester City លោក​ Manuel Pellegrini បាន​និយាយ​ថា​ក្នុង​ប្រកួត​នៅ​ជុំ​ទី​៥​នៃ​ពាន​រង្វាន់​ FA Cup ដែល​ប៉ះ​ជាមួយ​នឹង​ក្លឹប​ Chelsea គឺ​ ” មិន​មែន​ជា​ការ​ប្រកួត​ពិត​ប្រាកដ​ទេ​ ” ។

ដោយ​លោក​ Pellegrini បាន​បង្ហើប​ឲ្យ​ថា​ក្លឹប​ Man City នឹង​ដាក់​កីឡាករ​វ័យ​ក្មេង​ចំនួន​៧​នាក់​ឲ្យ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​សម្រាប់​ការ​ប្រកួត​ជាមួយ​ Chelsea នោះ​ ដោយ​សារ​ក្លឹប​ត្រូវ​ការ​ទុក​ជើង​កីឡាករ​ល្អៗ​ទុក​ប្រកួត​ពាន​ UEFA Champion League នៅ​សប្ដាហ៍​ក្រោយ​ដោយ​ប៉ះ​ជាមួយ​ក្លឹប​ Dynamo Kiev ។

ដោយ​កីឡាករ​វ័យ​ក្មេង​ទាំង​៧​រូប​នោះ​មាន​ខ្សែ​ការពារ​២​រូប​គឺ​ Tosin Adarabayio និង Cameron Humphrey ខ្សែ​បម្រើ​ចំនួន​៣​រូប​គឺ​ Bradon Baker , Manu Garcia និង​ Aleix Garcia រួម​នឹង​ខ្សែ​ប្រយុទ្ធ​២​រូប​ទៀត​គឺ​ David Faupala និង​ Bersant Celina ខណៈ​ពួក​គេ​សុទ្ធ​តែ​ជ្រើស​ចេញ​ពី​ជម្រើស​ U-21 របស់​ក្លឹប​ Man City កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ​ ។

លោក​ Pellegrini បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ « ខ្ញុំ​គិត​ថា​នេះ​មិន​មែន​ជា​ប្រកួត​ពិត​ប្រាកដ​នោះ​ទេ​ ដូចនេះ​វា​មិន​សាក​សម​ក្នុង​ការ​ចំណាយ​ប្រាក់​ដើម្បី​ទិញ​សំបុត្រ​ចូល​ទស្សនា​នោះ​ទេ​ សម្រាប់​ខ្ញុំ​គ្រប់​ការ​ប្រកួត​សុទ្ធ​តែ​សំខាន់​តែ​កាលៈទេសៈ​បង្ខំ​ឲ្យ​យើង​ធ្វើ​បែប​នេះ​ » ។

លោក​បន្ត​ថា​ « ពួក​យើង​តែង​ព្យាយាម​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ការ​ប្រកួត​គ្រប់​ពាន​រង្វាន់​ទាំង​អស់​ ហើយ​អ្នក​គាំទ្រ​ក៏​ចង់​ឃើញ​ការ​លេង​ដ៏​ល្អ​របស់​ពួក​យើង​ដែរ​ តែ​ដោយ​សារ​តែ​កាល​វិភាគ​ដ៏​ពិបាក​របស់​ FA ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ ។ យ៉ាង​ណា​យើង​បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​មួយ​សប្ដាហ៍​មុន​រួច​មក​ហើយ​ថា​យើង​លេង​ជា​លក្ខណៈ​ក្រុម​យុវជន​ ដូចនេះ​ពួក​គេ​ទៅ​ទស្សនា​ឬ​អត់​គឺ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​ពួក​គេ​ប៉ុណ្ណោះ​ » ។

សូម​បញ្ជាក់​ថា​ក្លឹប​ Man City នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្លឹប​ Chelsea នៅ​រាត្រី​នេះ​វេលា​ម៉ោង​១១នឹង​០០​នាទី​ ខណៈ​ Man City នឹង​បន្ត​ទៅ​ប្រកួត​ UEFA Champion League នៅ​ថ្ងៃ​ពុធ​ដោយ​ជួប​ជាមួយ​ក្លឹប​ Dynamo Kiev ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • គ្រូ​ Man City ថា​ការ​ប្រកួត​ប៉ះ​ Chelsea មិន​មែន​ជា​ការ​ប្រកួត​ពិត​ទេ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:កីឡា
Tags: