បែក​ធ្លាយ​ថ្ងៃ​កំណត់​នៃ​ការ​ដាក់​បង្ហាញ​​ទូរស័ព្ទ​Samsung​ជំនាន់​ថ្មី​ក្នុង​ត្រកូលS​ហើយ

​​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​របស់​កូរ៉េ​ខាង​ត្បូង​Samsung​ប្រហែល​ជា​នឹង​ដាក់​បង្ហាញ​កំពូល​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នោះ​គឺ Samsung Galaxy S7 នា​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ​នេះ​ហើយ​បើ​យោង​តាម​គណនី​Twitter របស់​លោកEvan Blass​។
​​​​https://twitter.com/evleaks/status/687015019494662144?ref_src=twsrc%5Etfw

បើ​តាម​ការ​បង្ហោះ​នេះ​Samsung ប្រហែល​ជា​នឹង​បញ្ចេញ​S7 ទាំង​បី​ម៉ូដែល​ម្ដង​គឺ​S7, S7 edge, និង S7 edge+ ​ខុស​ពី​ឆ្នាំ​មុន​ដែល​Samsung ចេញ​លក់​S6 និង​S6 edge​មុន​នឹង​ចេញ S6 edge+។

Samsung រំពឹង​ទុក​ថា​ការ​លក់​ប្រហែល​ជា​កើន​ឡើង​ជាង​ឆ្នាំ​មុន​ដោយ​សារ​តែ​តាម​ព័ត៌មាន​ដែល​បាន​បែក​ធ្លាយ​ក្រុមហ៊ុន​បាន​បំពេញ​ចិត្ត​អតិថិជន​របស់​ខ្លួន​ឡើង​វិញ​គឺ​ថា​Samsung នឹង​ត្រលប់​ទៅ​ផលិត​S7ដែល​អាច​បន្ថែម​microSD និង​ថាមពល​ថ្ម​ធំ​ជាង​មុនផងដែរ៕


  • បែក​ធ្លាយ​ថ្ងៃ​កំណត់​នៃ​ការ​ដាក់​បង្ហាញ​​ទូរស័ព្ទ​Samsung​ជំនាន់​ថ្មី​ក្នុង​ត្រកូលS​ហើយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:បច្ចេកវិទ្យា
Tags: