កម្ពុជា​ជាប់​ជា​ប្រទេស​មាន​សេរីភាព​សារព័ត៌មាន​ល្អ​ជាង​បណ្ដា​ប្រទេស​អាស៊ាន​

កាលពីពេលថ្មីៗនេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានចេញនូវរបាយការណ៍សន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ២០១៦ ដែលបង្ហាញពីចំណាត់ថ្នាក់ប្រទេសដែលសេរីភាពសារព័ត៌មានមានលក្ខណៈល្អប្រសើរប្រចាំឆ្នាំ២០១៦ ដោយធ្វើការវាយតម្លៃលើប្រទេសចំនួន១៨០ប្រទេសក្នុងពិភពលោក។

តាមរយៈរបាយការណ៍នេះ ប្រទេសកម្ពុជា ជាប់ចំណាត់លេខ ១២៨ ក្នុងចំណោម១៨០ប្រទេស ដែលជាចំណាត់ថ្នាក់ល្អមួយជាងបណ្ដាប្រទេសសមាជិកអាស៊ានផ្សេងទៀត ដោយក្នុងនោះ ប្រទេសឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់១៣០ ប្រទេសថៃ លេខ ១៣៦ ប្រទេសហ្វីលីពីន លេខ ១៣៨ ប្រទេសមីយ៉ាន់ម៉ា លេខ ១៤៣ ប្រទេសម៉ាឡេស៊ី លេខ ១៤៦ ប្រទេសសិង្ហបុរី លេខ ១៥៤ ប្រទេសប្រ៊ុយណេ លេខ ១៥៥ ប្រទេសឡាវ លេខ ១៧៣ និងប្រទេសវៀតណាម លេខ១៧៥។ ផ្អែកតាមចំណាត់ថ្នាក់នេះ មានន័យថា ស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរជាងបណ្ដាប្រទេសសមាជិកអាស៊ានផ្សេងទៀត។

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែននេះ បានចេញនូវរបាយការណ៍បែបនេះជាប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ ដោយក្នុងនោះរបាយការណ៍នេះ ធ្វើការវាយតម្លៃសេរីភាពសារព័ត៌មានដោយធ្វើការពិនិត្យលើ ភាពសំបូរបែបច្រើននៃសារព័ត៌មាន ឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្របខ័ណ្ឌច្បាប់សម្រាប់សេរីភាពសារព័ត៌មាន និងសុវត្ថិភាពរបស់អ្នកសារព័ត៌មានជាដើម។

គួរបញ្ជាក់ថា បើនិយាយពីប្រទេសដែលមានចំណាត់ថ្នាក់ល្អវិញនោះគឺ ប្រទេសហ្វាំងឡង់ ដែលជាប់ចំណាត់ថ្នាក់លេខ១ តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៦ ប្រទេសហូឡង់ ជាប់លេខ២ និងប្រទេស ន័រវែស លេខ៣។ ដោយឡែក ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ១៧៦ និងកូរ៉េខាងជើងលេខ ១៧៩ ដែលជាចំណាត់ថ្នាក់បាតតារាង។

ប្រែសម្រួល៖ Sophany
ប្រភព៖


  • កម្ពុជា​ជាប់​ជា​ប្រទេស​មាន​សេរីភាព​សារព័ត៌មាន​ល្អ​ជាង​បណ្ដា​ប្រទេស​អាស៊ាន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:បច្ចេកវិទ្យា
Tags: