អី​យ៉ា​ Juventus បដិសេធ​ការ​ដេញ​ថ្លៃ​៨០​លាន​អឺរ៉ូ​របស់​ Barcelona ចំពោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​

តាម​ប្រភព​ពី​អ្នក​សារព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ក្លឹប​ Barcelona បាន​ធ្វើ​ការ​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ប្រមាណ​ជាង​៨០​លាន​អ៊ឺរ់ូ​​ចំពោះ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​មួយ​រូប​របស់​ក្លឹប​ Juventus ។

កីឡាករ​ដែល​ក្លឹប​ Barcelona ធ្វើ​ការ​ដេញ​ថ្លៃ​មាន​ឈ្មោះ​ថា​ Paulo Dybala បច្ចុប្បន្ន​គេ​មាន​វ័យ​២២​ឆ្នាំ​ ប៉ុណ្ណោះ​ប៉ុន្តែ​គេ​មាន​ភាព​លេច​ធ្លោ​យ៉ាង​ខ្លាំង​ដោយ​នៅ​រដូវ​កាល​នេះ​គេ​បាន​ស៊ុត​បញ្ចូល​ចំនួន​១១​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៩​ប្រកួត​ឲ្យ​ Juventus ។

តែ​យ៉ាង​ណា​យោង​តាម​ Tuttosport បាន​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ​ប្រធាន​ក្លឹប​ Juventus គឺ​លោក​ Beppe Morotta បាន​ធ្វើ​ការ​បដិសេធ​ការ​ដេញ​ថ្លៃ​៨០​លាន​អ៊ឺរ៉ូ​របស់​ក្លឹប​ Barcelona រួច​ហើយ​ ។

គួរ​រំលឹក​ថា​​ក្លឹប​ Juventus ទើប​តែ​បាន​ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ពី​ក្លឹប​ Palermo ក្នុង​តម្លៃ​៤០​លាន​អឺរ៉ូ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៥​ ។ យ៉ាង​ណា​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​គេ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​របស់​ Juventus ដោយ​សារ​បច្ចេកទេស​នៃ​ការ​គ្រប់​គ្រង​បាល់​យ៉ាង​ល្អ​ ការ​ញាក់​បាល់​ និង​រួម​សមត្ថភាព​នៃ​ការ​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​ផង​ដែរ​ ។

សូម​​បញ្ជាក់​ថា​ក្រៅ​ពី​ Barcelona ហើយ​សូម្បី​តែ​ក្លឹប​ Real Madrid ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • អី​យ៉ា​ Juventus បដិសេធ​ការ​ដេញ​ថ្លៃ​៨០​លាន​អឺរ៉ូ​របស់​ Barcelona ចំពោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:ចំនេះដឹង
Tags: