កាដូ​ខួប​កំណើត​ចុង​ក្រោយ​របស់​ម៉ាក់

ក្មេង​ប្រុស​អាយុ​ ១៦ ឆ្នាំ​ម្នាក់​បាន​សួរ​ទៅ​ម្ដាយ​របស់​ខ្លួន​ថា ” ម៉ាក់ តើ​នៅ​ថ្ងៃ​ខួប​កំណើត​អាយុ​ ១៨ ឆ្នាំ​របស់​កូន​ ម៉ាក់​មាន​កាដូ​អ្វី​សម្រាប់​កូន? “

ម្ដាយ​បាន​និយាយ​តប​ដោយ​ទឹក​មុខ​ញញឹម​ថា ៖ កូន​ប្រុស​វា​នៅ​សល់​រយៈ​ពេល​យូរ​ណាស់​ព្រោះ​ឥលូវ​កូន​ទើប​តែ​អាយុ​ ១៦ ឆ្នាំ​ទេ​។

ពេល​ដែល​ក្មេង​ប្រុស​ម្នាក់​នោះ​​អាយុ​ ១៧ ឆ្នាំ​ ថ្ងៃ​មួយ​គេ​ក៏​សន្លប់​ ហើយ​ម្ដាយ​របស់​គេ​ក៏​បាន​នាំ​គេ​ទៅ​កាន់​មន្ទីរ​ពេទ្យ​។ វេជ្ជបណ្ឌិត​បាន​ហៅ​ម្ដាយ​របស់​ក្មេង​ប្រុស​នោះ​ចេញ​ក្រៅ​ហើយ​​បាន​ប្រាប់​​ថា​ ” កូន​របស់​លោក​ស្រី​មាន​បញ្ហា​បេះ​ដូង​​ធ្ងន់ធ្ងរ​ណាស់​”។

ពេល​ចូល​ទៅ​កាន់​បន្ទប់​វិញ​ក្មេង​ប្រុស​ម្នាក់​នោះ​​បាន​សួរ​ទៅ​កាន់​ម្ដាយ​របស់​ខ្លួន​ថា “ម៉ាក់​ តើ​គ្រូ​ពេទ្យ​និយាយ​ថា​ខ្ញុំ​នឹង​ស្លាប់​មែន​ទេ?” ម្ដាយ​ដ៏​បាន​សម្រក់​ទឹក​ភ្នែក​ ដោយ​មិន​និយាយ​អ្វី​ទាំង​អស់​។

ដោយ​ការ​ព្យាយាម​របស់​ក្រុម​គ្រូ​ពេទ្យ​ក្មេង​ប្រុស​ម្នាក់​នោះ​ក៏​បាន​ជា​សះ​ស្បើយ ហើយ​ក៏​ជា​ថ្ងៃ​ខួប​កំណើត​អាយុ​ ១៨ ឆ្នាំ​របស់​គេ​ផង​ដែរ។ គេ​ក៏​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ ដើម្បី​ជួប​នឹង​ម្ដាយ​របស់​គេ ពេល​ចូល​ទៅ​ដល់​បន្ទប់​ម្ដាយ​របស់​គេ គេ​ក៏​បាន​រក​ឃើញ​សំបុត្រ​មួយ​នៅ​លើ​គ្រែ  ​បន្ទាប់​មក​គេ​ក៏​បាន​​លើក​សំបុត្រ​នោះ​មក​អាន​​។

ក្នុង​សំបុត្រ​មួយ​នោះ​បាន​សរសេរ​ថា ” កូន​ប្រុស​នៅ​ពេល​កូន​បាន​អាន​សំបុត្រ​មួយ​នេះ មាន​ន័យ​ថា​កូន​បាន​ជា​សះ​ស្បើយ​ហើយ ម៉ាក់​ពិត​ជា​ត្រក​អរ​ខ្លាំង​ណាស់។ កូន​នៅ​ចាំ​ទេ​ថា​ពី​មុន​កូន​បាន​សួរ​ម៉ាក់​ថា តើ​ម៉ាក់​មាន​កាដូ​អ្វី​សម្រាប់​ថ្ងៃ​ខួប​កំណើត​អាយុ ១៨ ឆ្នាំ​របស់​កូន។ នេះ​គឺ​ជា​កាដូ​សម្រាប់​កូន ហើយ​វា​ក៏​ជា​កាដូ​ចុង​ក្រោយ​ផង​ដែរ​ ដែល​ម៉ាក់​ជូន​ដល់​កូន ថែ​រក្សា​បេះ​ដូង​ម៉ាក់​ឲ្យ​បាន​ល្អ​ផង ពី​ម៉ាក់​ដែល​ស្រលាញ់​កូន​ខ្លាំង​បំផុត៕

ក្មេង​ប្រុស​ម្នាក់​នេះ​គឺ​មាន​បញ្ហា​បេះ​ដូង​ធ្ងន់​ធ្ងន់ធ្ងរ​ដែរ​ត្រូវ​ការ​បេះ​ថ្មី​មក​ជំនួស ហើយ​ម្ដាយ​សុខ​ចិត្ត​ឲ្យ​គ្រូ​ពេទ្យ​យក​បេះ​ដូង​របស់​ខ្លួន​ទៅ​ប្ដូរ​ឲ្យ​កូន​ប្រុស។

ទំហំ​នៃ​ក្ដី​​ស្រលាញ់​របស់​ម្ដាយ​ចំពោះ​កូន​គឺ​មាន​ទំហំ​ធំធេង​បំផុត មិន​អាច​កាត់​ថ្លៃ​បាន​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ៖ Mr DEE​​
រក្សាសិទ្ធិដោយ ©CAMBOMAG


  • កាដូ​ខួប​កំណើត​ចុង​ក្រោយ​របស់​ម៉ាក់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:វីដេអូ
Tags: