ល្បិច ៥ យ៉ាង​ធ្វើឲ្យ​អ្នក​រាង​ម៉ាប់ៗ មើល​ទៅ​ក៏​មាន​រាង​ស្រឡូន​ដែរ

ប្រសិនបើអ្នកមិត្តនារីណាចង់បានរាងស្ដើងជាងមុន ប៉ុន្តែមិនដឹងពីរបៀបធ្វើបែបណាបាននោះ សាកល្បិចសាមញ្ញទាំង ៦ ខាងក្រោមនេះនឹងជួយអ្នកសម្រេចបានជោគជ័យ។

.បិទបាំងសាច់ផ្នត់

ផ្នត់សាច់ធ្វើឲ្យ អ្នកមើលទៅមានរូបរាងធំជាងមុនជាពិសេសត្រង់កំភ្លៅ ក្បាល ពោះនិងកំភួនជើង។ ដូចនេះដើម្បីឲ្យមើលទៅឃើញមានរាងស្លីម អ្នកត្រូវស្លៀកពាក់បិទបាំងផ្នែកផ្នត់ៗ ទាំងនោះដោមមិនត្រូវស្លៀកសំពត់ ឬខោខ្លីទេ តែត្រូវស្លៀកពាក់ខោជើងវែង។

.បង្ហាញស្មា

នៅពេលអ្នកពាក់អាវទូលាយ និងសំយេះចេញស្មាអ្នកនឹងបង្វែរការយកចិត្តទុកដាក់ឲ្យឆ្ងាយពីតំបន់សំខាន់បំផុតនៃរាងកាយរបស់អ្នក។

.មូរដៃអាវ

វិធីនេះនឹងជួយអ្នកដទៃឃើញដើមដៃមនុស្សស្រីតូចជាងគេបំផុតនៃប្រវែងដៃទាំងមូល។ អ្នកអាចសម្រេចបានប្រសិទ្ធភាពបែបនេះ ដោយគ្រាន់តែពាក់អាវដៃវែង នឹងមូរវាឡើងត្រឹមកែងដៃ។

.ជ្រើសរើសអាវក្នុងដោយប្រុងប្រយ័ត្ន

អាវទ្រនាប់អាចជួយជំរុញឲ្យរាងកាយមានតុល្យភាពសមាមាត្របាន។ ខណៈពេលដែលស្ត្រីណាដែលពាក់អាវទ្រនាប់រលុងៗ នឹងធ្វើឲ្យដើមទ្រូងមានភាពរយីករយាកធំជាងខ្លួន តែសម្រាប់នារីណាដែលចូលចិត្តពាក់អាវក្នុងរឹបតឹងនឹងធ្វើឲ្យដើមទ្រូងតឹងណែនមូលក្លុំ សក្ដិសមនឹងរាងកាយ។

.ស្លៀកខោវប៊យខ្មៅ

ខោខោវប៊យចង្កេះខ្លីធ្វើឲ្យក្បាលពោះរបស់អ្នកលេចចេញមកក្រៅ  ខណៈពេលដែលខោ​​ខោវប៊យពណ៌ខ្មៅបានធ្វើឲ្យភ្លៅ ជើងនិងក្បាលពោះរបស់អ្នកតូចស្ដើងជាងមុន។ មិត្តនារីទាំងអស់អាចឃើញប្រសិទ្ធភាពប្រសិនបើស្លៀក​​ខោវប៊យខ្មៅចង្កេះវែង។

ប្រែសម្រួល៖ បុរសកម្សត់

ប្រភព៖ បរទេស


  • ល្បិច ៥ យ៉ាង​ធ្វើឲ្យ​អ្នក​រាង​ម៉ាប់ៗ មើល​ទៅ​ក៏​មាន​រាង​ស្រឡូន​ដែរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:បច្ចេកវិទ្យា
Tags: