អីយ៉ា​ Man Utd គ្រោង​ចាយ​លុយ​ធំ​ដើម្បី​ទិញ​ Sanchez ពី​ក្លឹប​ Arsenal

ក្លឹប​ Manchester United កំពុង​មាន​បំណង​ធ្វើ​ការ​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ឈីលី​របស់​ក្លឹប​ Arsenal គឺ​កីឡាករ​ Alexis Sanchez នៅ​ខែ​មករា​ខាង​មុខ​នេះ​ ។

ដោយ​យោង​តាម​ Don Balon បាន​បញ្ជាក់​ថា​គ្រូ​បង្វឹក​របស់​ Man Utd គឺ​លោក​ Luis Van Gaal កំពុង​តែ​មាន​បំណង​បន្ថែម​ខ្សែ​បម្រើ​ស្លាប​លំដាប់​កំពូល​១​ទៅ​២​នាក់​ទៀត​ដែល​ក្នុង​នោះ​ Alexis Sanchez ក៏​ស្ថិត​ក្នុង​គោល​ដៅ​នេះ​ដែរ​ ។ ខណៈ​យោង​តាម​សារព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​ក្លឹប​ Man Utd គ្រោង​នឹង​ធ្វើ​ការ​ដេញ​ថ្លៃ​ប្រមាណ​៥៣​លាន​ផោន​ដើម្បី​ទិញ​យក​ Alexis Sanchez ពី​ក្លឹប​ Arsenal ឲ្យ​បាន​ ។

គួរ​បញ្ជាក់​ថា​ Alexis Sanchez បាន​ផ្លាស់​ពី​ក្លឹប​ Barcelona មក​កាន់​ក្លឹប​ Arsenal កាល​ពី​ឆ្នាំ​២០១៤​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​៣៥​លាន​ផោន​ ។ កីឡាករ​ Sanchez បាន​សម្រប​ខ្លួន​បាន​យ៉ាង​រហ័ស​ជាមួយ​ក្រប​ខណ្ឌ​ Premier League ដោយ​ត្រឹម​រដូវ​កាល​ដំបូង​ប៉ុណ្ណោះ​ Sanchez បាន​ក្លាយ​ជា​ Key Player សម្រាប់​ក្រុម​ Arsenal ។

ហើយ​កាល​ពី​រដូវ​កាល​២០១៤-២០១៥​នោះ​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២៥​គ្រាប់​ក្នុង​បង្ហាញ​ខ្លួន​៥២​ប្រកួត​ឲ្យ​ក្លឹប​ Arsenal ។ ហើយ​សម្រាប់​នៅ​រដូវ​កាល​នេះ​វិញ​ខ្សែ​បម្រើ​ស្លាប​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៧​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​១៧​ប្រកួត​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • អីយ៉ា​ Man Utd គ្រោង​ចាយ​លុយ​ធំ​ដើម្បី​ទិញ​ Sanchez ពី​ក្លឹប​ Arsenal已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:បច្ចេកវិទ្យា
Tags: