គ្រាន់​ជា​ផ្កា​ស្នោ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​ម្លឹង​ផង

នៅ​ក្នុង​ស្រុកខ្មែរ​យើង​ផ្កា​ស្នោ​រុក្ខជាតិ​ដែល​ដុះ​តាម​វាលស្រែ​ ឬ​តាម​បឹង​ធម្មជាតិ​ដែល​ធម្មតា​ចេញ​ផ្កា​ពី​ខែកក្កដា ដល់​ខែតុលា ។ តែ​បច្ចុប្បន្ន​ គេ​សង្កេត​ឃើញ​មាន​លក់​នៅ​ទីផ្សាធំ​ៗស្ទើរ​តែ​គ្រប់ពេល​គ្រាន់​តែ​តិច​ ឬ​ច្រើន​តាម​រដូវ​ ។

ខ្មែរ​យើង​និយម​យក​មក​បរិភោគ​ជា​បន្លែ​ អន្លក់​ ជ្រក់​ជា​ដើម​ដែល​តាម​ពិត​គេ​អាច​យក​មក​ធ្វើ​មុខ​ម្ហូប​បាន​ជា​ច្រើន​យ៉ាង​ ដូច​ជា​ចៀន​ពងទា ,បំពង​ម្សៅ, ស្លម្ជូរ ញ៉ាំ និង​ធ្វើ​នំ​ផ្កា​ស្នោ​ដ៏​ឈ្ងុយឆ្ងាញ់ ( គឺ​ជា​នំ​បុរាណ​ ដែល​មិន​សូវ​មាន​អ្នក​ស្គាល់​ )។

ផ្កា​ស្នោ​ ជា​បន្លែ​ធម្មជាតិ​គ្មាន​សារ​ធាតុ​គីមី​មាន​ប្រយោជន៍​ដល់​សុខភាព​យ៉ាង​ខ្លាំង​ដោយ​ហេតុ​ថា​ ផ្កា​ស្នោ បរិបូណ៌​ទៅ​ដោយ វិតាមីន A B1 B2 B3 និង C កាបូនអីដ្រាត ប្រូតេអ៊ីន ជាតិសសៃ កាល់ស្យូម ដែក ផូស្វ័រ…..។ល។
ការ​បរិភោគ​ផ្កា​ស្នោ​ អាច​ការពារ​ជំងឺ​មហារីក , ជំនួយ​ភ្នែក​ , បណ្ដេញ​សារ​ធាតុពុល​ ទល់​លាមក​ ជួយ​ឆ្អឹង សម្រក​ខ្លាញ់ …–ល-។

ប្រភព៖ healthambition
ដោយ៖ELEN


  • គ្រាន់​ជា​ផ្កា​ស្នោ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​ម្លឹង​ផង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:កំសាន្ត
Tags: