ដឹង​ទេ​ថា​ ការ​ចូលចិត្ត​ថត​ និង​បង្ហោះ​ រូប​ Selfie ពេក​អាច​បំផ្លាញ​ទំនាក់​ទំនង​របស់​អ្នក

បច្ចុប្បន្ន​ ស្រប​គ្នា​នឹង​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ Smartphone ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ថត​រូប​ដោយ​ខ្លួន​ឯង​បាន​ដោយ​ងាយ​នោះ​ ការ​ថត​រូប​ Selfie​ មាន​ការ​ពេញ​និយម​ខ្លាំង​ ជាពិសេស​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ទំនាក់​ទំនង​តាម​បណ្ដាញ​សង្គម​ ដូច​ជា​ Facebook និង​Instagram ជា​ដើម​ ។

ថ្មី​ៗ​នេះ​ ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ​រដ្ឋ​ Florida បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ដែល​ពេញចិត្ត​នឹង​រូបរាង​ខ្លួន​ឯង​ខ្លាំង ច្រើន​តែ​ចូល​ចិត្ត​ថត​រូប​ Selfie ហើយ​បង្ហោះ​ចូល​ទៅ​ក្នុង​ Instagram ដើម្បី​បង្អួត​ពី​ខ្លួន​ឯង​ ។ ប៉ុន្តែ​ការ​សិក្សា​ដដែល​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​បែប​នេះ​ច្រើន​ពេក​ អ្វី​ដែល​គេ​ទទួល​បាន​មក​វិញ​នោះ​គឺ​ ពួក​គេ​នឹង​មាន​បញ្ហា​ច្រើន​ជាមួយ​និង​ដៃ​គូ​ស្នេហា​របស់​ពួកគេ​ ដូច​ជា​ជម្លោះ​ការ​ប្រច័ណ្ឌ​ ដោយ​សារ​តែ​មាន​អ្នក​ដទៃ​ចាប់​អារម្មណ៍​ច្រើន​ ទៅ​លើ​រូបថត​ទាំង​នោះ​តាម​​រយៈ​បណ្ដាញ​សង្គម​ខាង​លើ​ ព្រម​ទាំង​នាំ​មក​នូវ​ភាព​អន់ថយ​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ​ផង​ដែរ​ ។

ការ​សិក្សា​នេះ​បាន​បង្ហាញ​ផង​ដែរ​ថា​ នៅ​ពេល​ដែល​ដៃ​គូ​ម្នាក់​ Post រូប​ Selfie ដែល​មាន​ការ​ទាក់​ទាញ​ញឹកញាប់​ នោះ​ដៃគូ​ម្ខាង​ទៀត​ ចាប់​ផ្ដើម​មាន​អារម្មណ៍​ប្រច័ណ្ឌ ឬ​ភ័យខ្លាច​ថា​នឹង​បាត់បង់​ដៃ​គូ​របស់​ខ្លួន​ ហើយ​វា​អាច​នាំ​មក​នូវ​ជម្លោះ​ ការ​កុហក​ និង​ការ​បែក​បាក់​ជា​ដើម​ ។

ចំណុច​មួយ​ទៀត​ដែល​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​ថត​និង​បង្ហោះ​រូប Selfie នោះ​គឺ​វា​ធ្វើ​ឲ្យ​លែង​មាន​ភាព ស្និទ្ធស្នាល​និង​ការ​គាំទ្រ​ផ្នែក​អារម្មណ៍​ នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​ដែល​ញៀន​​នឹង​ការ​ Post រូប​ Selfie ។​ ​​ មូលហេតុ​មួយ​ទៀត​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ដក​ខ្លួន​ចេញ​ពី​ទំនាក់​ទំនង​ជាមួយ​អ្នក​ចូលចិត្ត​ថត​និង​បង្ហោះ​រូប Selfie ព្រោះ​គេ​យល់​ថា​ ទង្វើ​នេះ​គឺ​ជា​ការ​បង្ហាញ​ថា​ អ្នក​នោះ​ជា​មនុស្ស​ដែល​ស្រលាញ់​តែ​ខ្លួន​ឯង​ ។​​

ជា​ការពិត​អ្នក​ដែល​ស្រលាញ់​គ្នា​​ដោយ​ផ្អែក​លើ​រូបរាង​ មើល​ឃើញ​គ្នា​​ជា​លក្ខណៈ​វិជ្ជមាន​ នៅ​ដំណាក់​កាល​ដំបូង​នៃ​ទំនាក់​ទំនង​របស់​ពួកគេ​ ប៉ុន្តែ​​យូរៗ​ទៅ​ ការ​តាំងចិត្ត​តិច​តួច​ និង​ការ​ទុក​ខ្លួន​ឯង​ជា​សំខាន់​​ នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​ពួកគេ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ ។ ស្រដៀង​គ្នា​នេះ​ដែរ​ ការ​ Post រូប​ Selfie ​​អាច​ថា​ជា​ការ​ទាក់​ទាញ​ និង​គួរ​ឲ្យ​ស្រលាញ់​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​​ទាក់​ទង​​​កាន់​តែ​យូរ​ទៅ​ ទង្វើ​នេះ​​គឺ​ជា​ការ​រំខាន​​ទៅ​វិញ​ ។

ជា​មួយ​គ្នា​នេះ​ដែរ​ ការ​​សិក្សា​បាន​បង្ហាញ​ពី​ភាព​ជាប់​ទាក់​ទង​គ្នា​រវាង​​អ្នក​ដែល​ស្រលាញ់​ងប់​នឹង​ខ្លួន​ឯង​ និង​ការ​ថត​ និង​post រូប​ Selfie ហើយ​ថា​​មនុស្ស​ប្រភេទ​នេះ​ ច្រើន​តែ​ចូល​ចិត្ត​ប្រើ​កម្មវិធី​ Edit រូបថត​ខ្លួន​ឯង​ឲ្យ​មើល​ទៅ​ល្អ​ ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​ការ​កោត​សរសើរ​ពី​អ្នក​ដទៃ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​ក៏​ចូលចិត្ត​ Update Status បង្ហាញ​ពី​ការ​ញុំា​​អាហារ​ប្រចាំ​ថ្ងៃ​របស់​គេ ការ​ធ្វើ​លំហាត់​ប្រាណ​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​មាន​ជាប់​ទាក់​ទង​នឹង​រូបរាង​កាយ​របស់​គេ​ផង​ដែរ​ ។

ប្រែ​សម្រួល ៖ Sophany
ប្រភព​ ៖

​​​​​


  • ដឹង​ទេ​ថា​ ការ​ចូលចិត្ត​ថត​ និង​បង្ហោះ​ រូប​ Selfie ពេក​អាច​បំផ្លាញ​ទំនាក់​ទំនង​របស់​អ្នក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:កីឡា
Tags: