John Cena ថា​បើ​ចង់​ល្បី​ត្រូវ​តែ​យក​លេខ​១ ព្រោះ​លេខ​២…

កំពូល​អ្នក​កីឡា​កាស​រាង​សង្ហារ John Felix Anthony Cena ឬ​ឈ្មោះ​ខ្លី​ថា John Cena គឺជា​កំពូល​អ្នក​និយម ប្រើ​កម្លាំង​បាយ​ផ្ដួល​គូ​ប្រកួត​ដ៏​ល្បី​ឈ្មោះ​មួយ​រូប អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

 

ម្ចាស់​ខ្សែ​ក្រវ៉ាត់ World Heavyweight Championship ៣​សម័យកាល ទទួល​ជោគជ័យ​ខ្លាំង​នៅ ក្នុង​អាជីព​ជា​អ្នក​កីឡា​កាស​ក្នុង​នោះ​ធ្លាប់​គ្រោង​ខ្សែ​ក្រវាត់​ជា​ច្រើន​កម្មវិធី​ផ្សេង​គ្នា​ដូចជា World Tag Team Championship, WWE Championship ,WWE United States Championship ជាដើម។

 

បុរស​វ័យ​៣៩​ឆ្នាំ​មាន​ពាក្យ​មួយ​ឃ្លា​ដែល​ជំរុញ​ឲ្យ​ខ្លួន​តែង​ទទួល​ជ័យ ​ជម្នះ​ និង​ភាព​ល្បីល្បាញ នោះ​គឺ “គ្មាន​នរណា​ចង​ចាំ​ពី​អ្នក​ទេ បើ​អ្នក​បាន​ត្រឹម​រង​ជើង​ឯក” មាន​ន័យ​ថា​មាន​តែ​អ្នក​ឈ្នះ​ប៉ុណ្ណោះ​ដែល​នៅ​ក្នុង​ការ​ចង​ចាំ​របស់​មនុស្ស​គ្រប់​គ្នា៕

 

John Cena ថា​បើ​ចង់​ល្បី​ត្រូវ​តែ​យក​លេខ​១ ព្រោះ​លេខ​២…

 

ដោយ៖ វីរ៉ុត