Arsenal ត្រៀម​ប្រាក់​៤៨​លាន​ផោន​ដេញ​ថ្លៃ​យក​កីឡាករ​ Marco Reus ពី​ក្លឹប​ Dortmund

គ្រូ​បង្វឹក​ Arsenal លោក​ Arsene Wenger កំពុង​មាន​បំណង​ដេញ​ថ្លៃ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Brussia Dortmund កីឡាករ​ Marco Reus ។

យោង​តាម​សារព័ត៌មាន​ German media បាន​រាយ​ការណ៍​ថា​ខ្សែ​ប្រយុទ្ធ​លំដាប់​អន្តរជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​ត្រូវ​បាន​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​ជា​ច្រើន​ដូចជា​ Liverpool , Real Madrid ហើយ​ពេល​នេះ​ក្លឹប​ Arsenal កំពុង​ត្រៀម​ប្រាក់​ប្រមាណ​៤៨​លាន​ផោន​ដើម្បី​ប្រជែង​យក​កីឡាករ​រូប​នេះ​ផង​ដែរ​ ។

Marco Reus បាន​ចូល​រួម​ជាមួយ​ក្លឹប​ Brussia ក្នុង​ឆ្នាំ​២០១២ ហើយ​បាន​បង្ហាញ​ខ្លួន​ចំនួន​១១៨​ប្រកួត​ហើយ​ស៊ុត​បញ្ចូល​ទី​ចំនួន​៥១​គ្រាប់​ ។​ ​ដោយ​ឡែក​​ក្នុង​ជម្រើស​ជាតិ​អាល្លឺម៉ង់​កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​២៩​ប្រកួត​ស៊ុត​បញ្ចូល​ទី​ចំនួន​៩​គ្រាប់​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Arsenal ត្រៀម​ប្រាក់​៤៨​លាន​ផោន​ដេញ​ថ្លៃ​យក​កីឡាករ​ Marco Reus ពី​ក្លឹប​ Dortmund已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:វីដេអូ
Tags: