Google Translate សម្រាប់​ iOS អាច​បក​ប្រែ​​ដោយ​គ្មាន​អ៊ីនធឺណិត​បាន​ ៥២ ​ភាសា

ក្រុម​ការងារ​របស់​ Google បាន​ធ្វើ​ការ​អាប់ដេត​បន្ថែម​លើ​កម្មវិធី​បក​ប្រែ​​សម្រាប់​ប្រព័ន្ធ​ iOS ​គឺ​បក​ប្រែ​ភាសា​ដោយ​មិន​ត្រូវ​ការ​អ៊ីនធឺណិត​បាន​ ៥២​ភាសា​ ដែល​កន្លង​មក​មុខងារ​ពិសេស​នេះ​មាន​សម្រាប់​តែ​ Android ប៉ុណ្ណោះ។

 

Google Translate សម្រាប់​ iOS អាច​បក​ប្រែ​​ដោយ​គ្មាន​អ៊ីនធឺណិត​បាន​ ៥២ ​ភាសា

 

ដើម្បី​ប្រើ​ប្រាស់​មុខងារ​ពិសេស​នេះ​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាញ​យក​ភាសា​ទាំង​ ៥២​ នោះ​ដាក់​នៅ​លើ​ទូរសព្ទ​របស់​ខ្លួន​​ទុក​ជា​មុន​សិន ដែល​មាន​ដាក់​ឲ្យ​ទាញ​យក​ក្នុង​កម្មវិធី​ស្រាប់​ ដោយ​គ្រាន់​តែ​ចូល​ទៅ​ Settings រួច​ចុច​ Offline translation។

 

Google Translate សម្រាប់​ iOS អាច​បក​ប្រែ​​ដោយ​គ្មាន​អ៊ីនធឺណិត​បាន​ ៥២ ​ភាសា

 

ក្នុង​ចំណោម​ភាសា​ទាំង​ ៥២​ នេះ​មាន​ភាសា​ ចំនួន​ ២៩​ ដែល​អ្នក​អាច​ប្រើ​ប្រាស់​ជា​មួយ​មុខងារ​បក​ប្រែ​តាម​រយៈ​កាមេរ៉ា​ទូរសព្ទ​បាន ដោយ​មិន​ចាំ​បាច់​មាន​អ៊ីនធឺណិត​ដូច​គ្នា។

 

Google Translate សម្រាប់​ iOS អាច​បក​ប្រែ​​ដោយ​គ្មាន​អ៊ីនធឺណិត​បាន​ ៥២ ​ភាសា
​​​​​​​​​​
ក្រៅ​ពី​បាន​អាប់ដេត​សម្រាប់​ iOS ​ក្រុម​ការងារ​ Google ក៏​បាន​អាប់ដេត​កម្មវិធី​សម្រាប់​ Android ដោយ​បន្ថែម​មុខ​ងារ​ Tap to Translate ដោយ​មុខងារ​នេះ​​អាច​បក​ប្រែ​ភាសា​បាន​យ៉ាង​ងាយ​ មិន​ចាំ​បាច់​ Copy/Paste ពាក្យ​ដូច​ពី​មុន​ឡើយ៕

 

សម្រាប់​អ្នក​មិន​ទាន់​ទាញ​យក​កម្ម​វិធី​អាច​ចុច​លើ​រូបភាព​ខាង​ក្រោម​ដើម្បី​ចូល​ទៅ​ទីតាំង​ទាញ​យក៖

 

 

Google Translate សម្រាប់​ iOS អាច​បក​ប្រែ​​ដោយ​គ្មាន​អ៊ីនធឺណិត​បាន​ ៥២ ​ភាសា

 

 

Google Translate សម្រាប់​ iOS អាច​បក​ប្រែ​​ដោយ​គ្មាន​អ៊ីនធឺណិត​បាន​ ៥២ ​ភាសា

 

 

 

ចុច​អាន៖ កម្មវិធី​ថត​រូប​ដែល​ពិសេស​​​ជាង​កម្មវិធី​ Camera ​មាន​ស្រាប់​លើ​ iPhone

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechCrunch​​​​​​​​​