វីដេអូ​​ពិសេស​សម្រាប់​​អ្នក​ចូលចិត្ត​​ផលិតផល Brand Brand ធ្វើ​ពី​ស្បែក​សត្វ

មនុស្ស​​​មួយ​ចំនួន​​​ចូល​ចិត្ត​​ប្រើ​ប្រាស់​​​របស់​របរ​​​ម៉ូដ​ពេញ​និយម​ផលិត​ពី​​ស្បែក​​ឬ​រោម​សត្វ តែ​​ពុំ​បាន​ដឹង​ពី​​រឿង​រ៉ាវ​​​​ខ្លោច​ផ្សារ​​ដែល​​​សត្វ​មួយ​ចំនួន​ត្រូវ​រង​ទុក្ខ​វេទនា​នោះ​ឡើយ​។ ដើម្បី​ពញ្ញាក់​ស្មារតី​​​មនុស្ស​​​ឲ្យ​ជ្រាប​ពី​រឿង​នេះ អង្គការ​​គាំ​ទ្រ​​សិទ្ធិ​​​គាំ​ពារ​សត្វ​​​មួយ​ឈ្មោះ​ PETA Asia បាន​បង្កើត​​យុទ្ធនាការ​មួយ​ឡើង។

 

វីដេអូ​​ពិសេស​សម្រាប់​​អ្នក​ចូលចិត្ត​​ផលិតផល Brand Brand ធ្វើ​ពី​ស្បែក​សត្វ
 

​តាម​សារព័ត៌មាន Bangkok Coconuts ​​ PETA Asia បាន​រៀប​ចំ​ជា​ហាង​​​​​​ក្លែង​ក្លាយ​​មួយ​លក់​ផលិតផល​​​​​ប្រើ​ប្រាស់​​​ដូច​ជា កាបូប​ស្បែក ខ្សែ​ក្រវាត់…​ស្ថិត​ក្នុង​​តំបន់​​​ពេញ​និយម​សម្រាប់​ការ​ទិញ​ទំនិញ​​​នៃ​ទី​ក្រុង​បាងកក។ ដោយ​ឡែក​​នៅ​ក្នុង​ទំនិញ​ កាបូប​ ស្បែក​ជើង ទាំង​នោះ​​ពួក​គេ​បាន​រៀប​ចំ​ដាក់​​សាច់​ឈាម​សត្វ​ក្លែង​ក្លាយ​ ក្នុង​បំណង​បង្ហាញ​ឲ្យ​អ្នក​ចូល​ទិញ​បាន​ដឹង​​​​​​រឿង​ពិត​ពី​ជីវិត​សត្វ​ត្រូវ​គេ​សម្លាប់​ដើម្បី​ផលិត​ទំនិញ​​។

 

សកម្មភាព​បង្ហាញ​ពី​អារម្មណ៍​​​របស់​អ្នក​ទិញ​​ផលិតផល​​ធ្វើ​ពី​​ស្បែក​សត្វ​​បាន​បង្ហាញ​តាម​រយៈ​វីដេអូ​ខាង​ក្រោម​​នេះ៖

ចុចអាន៖  ​​ឥណ្ឌូណេស៊ី​ ធ្វើ​​រថយន្ត​ Bugatti​ ពី​ឈើ​ម៉ៃសាក់ ​​ឡូយ​​អស់​​ស្ទះ​!

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bangkokcoconuts​​​​​​​​​​