​ទ័ព ​ប្រកួត​មិត្តភាព​ជាមួយ​បឹង​កេត​នៅ​រសៀល​នេះ

​ក្រុម​ក្រសួង​ការពារ​ជាតិ​នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​បឹង​កេត​អង្គរ​នៅ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល ថ្ងៃ​​នេះ នៅ​កីឡដ្ឋាន​ស្ដាត​ចាស់ ។

 

​ទ័ព ​ប្រកួត​មិត្តភាព​ជាមួយ​បឹង​កេត​នៅ​រសៀល​នេះ

ក្រុមក្រសួងការពារជាតិ

 

 ​ទ័ព ​ប្រកួត​មិត្តភាព​ជាមួយ​បឹង​កេត​នៅ​រសៀល​នេះក្រុមបឹងកេតអង្ករ

 

ដោយសារ​តែ​នៅ​ចុង​សប្ដាហ៍​នេះ​​មិន​មាន​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​នោះ ​ក្រុម​ខ្លាំង​ៗ​កំពុង​តែ​ស្វែង​រក​ក្លឹប​ដើម្បី​ធ្វើ​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​រៀង​ៗ​ខ្លួន។ ​តួយ៉ាង​នៅ​រសៀល​នេះ​ក្រុម​ក្រសួង​ការពារ​ជាតិ​នឹង​​​ប្រកួត​មិត្តភាព​ជាមួយ​បឹង​កេត ដែល​ជា​ក្រុម​មាន​ពិន្ទុ​ស្មើ​គ្នា​នៅ​តារាង​លីគ​កំពូល​​កម្ពុជា។ ក្រុម​ទាំង​ពីរ​នេះ​នឹង​ស្វែង​រក​ចំណុច​ខ្សោយ និង​ចំណុច​ខ្លាំង​រៀង​ៗ​​ដើម្បី​​កែ​លម្អ​សម្រាប់​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា ខណៈ​ពួក​គេ​ជា​ដៃ​គូ​ប្រជែង​ខ្លាំង​សម្រាប់​រដូវ​កាល​នេះ។

 

បន្ទាប់​ពី​គូ​នេះ​ទៅ ​នៅ​ថ្ងៃ​សៅរ៍​​ស្អែក​នេះ ​​ក៏​នៅ​មាន​មួយ​គូ​ទៀត​ដែរ​គឺ​ក្រុម​ភ្នំពេញ​ក្រោន​ត្រូវ​សាក​ជើង​ជាមួយ​ប៉ូលិស​នា​កីឡដ្ឋាន RSN ​វេលា​ម៉ោង​៤​ល្ងាច​៕

 

អត្ថបទ៖ មុន្នី រម្យ