រឿងកម្រកើត: បើកត្រាក់ទ័រ ទៅភ្ជួរក្រឡាប់សង្កត់ អ្នកបើកស្លាប់

បន្ទាយមានជ័យ:

រឿងកម្រកើតឡើងមួយ គឺអ្នកបើកត្រាក់ទ័រម្នាក់បានស្លាប់ភ្លាមៗ ខណៈក្រឡាប់ត្រាក់ទ័រ ចូលប្រឡាយសង្កត់ពីលើ កាលពីវេលា ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ។
ករណីនេះបានកើតឡើងនៅក្នុងភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
 សមត្ថកិច្ចប៉ូលីសបានឲ្យដឹងថា :ជនរងគ្រោះ ឈ្មោះ ទ្រា សុខា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ-ឃុំកើតហេតុ ។
  អ្នកឃើញហេតុការណ៍បានឲ្យដឹងថា :មុនពេលកើតហេតុជនរងគ្រោះ បានបើក ត្រាក់ទ័រតាមផ្លូវ សំបូរដោយជង្ហុកធំៗ លុះដល់កន្លែងកើតហេតុ ស្រាប់តែត្រាក់ទ័រខាងលើ បានធ្លាក់ជង្ហុកធំមួយនៅពេល ឡើងមកវិញក៏រេចចង្កូត ធ្លាក់ប្រឡាយចម្ងាយ ពីផ្លូវប្រហែល៥០០ម៉ែត្រ បណ្តាលឲ្យសង្កត់ជនរងគ្រោះ ស្លាប់តែម្តង។
  សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ 
រឿងកម្រកើត: បើកត្រាក់ទ័រ ទៅភ្ជួរក្រឡាប់សង្កត់ អ្នកបើកស្លាប់

រឿងកម្រកើត: បើកត្រាក់ទ័រ ទៅភ្ជួរក្រឡាប់សង្កត់ អ្នកបើកស្លាប់