បំណុល​លុយ​ម្ចាស់​បេះដូង (ភាគបញ្ចប់)​

ភាគ​បញ្ចប់
​​មុន​ម៉ោង​ការងារ​ពេល​ព្រឹក​ចាប់ផ្ដើម បុគ្គលិក​តាម​ផ្នែក​មក​ដល់​ការិយាល័យ​បន្តបន្ទាប់​គ្នា។ ជណ្ដើរ​ប្រអប់​កំពុង​សម្រូត​ខ្លួន​ឡើង​ពី​ជាន់​ផ្ទាល់​ដី​ឡើង​ទៅ​ជាន់​ទី​៥ ប៉ុន្តែ​មក​ដល់​ជាន់​​ទី​២ ​ទ្វារ​ជណ្ដើរ​ក៏​របើក​ ព្រោះ​មាន​អ្នក​ចុច​រង់ចាំ​នៅ​ទី​នេះ​ ដើម្បី​ឡើង​ទៅ​ជាន់​​លើ​ដែរ។ នារី​ដ៏​ស្រស់​ស្អាត​ដែល​នៅ​ក្នុង​​ប្រអប់​ជណ្ដើរ​ស្រាប់​​សម្លឹង​ទៅ​ប្រលោះ​ទ្វារ​ដែល​បើក​ចំហ​ សុភាព​បុរស​ដែល​មាន​ទឹក​មុខ​ស្រពាប់ស្រពោន​កំពុង​ឈរ​​សំកាំង​រង់​ចាំ​ទ្វារ​ជណ្ដើរ​បើក។ នាយ​ញញឹម​ទាំង​ស្ទាក់ស្ទើរ​ដាក់​នារី​ដែល​​នៅ​ក្នុង​ប្រអប់​ជណ្ដើរ​តែ​ម្នាក់​គត់ រួច​បោះ​ជំហាន​ចូល​មក​ក្នុង​ទ្វារ​បិទ​ទៅ​វិញ​​ ទើប​សុបុត្ត​ចុច​យក​លេខ​៦។

 

«បន្ទប់​ថ្មី​យ៉ាង​ម៉េច​ដែរ? អូន​គេង​លក់​ទេ?»
«អូ! ធម្មតា​ទេ!! ទឹក​មុខ​បង​​​ស្លេកស្លាំង​ណាស់ បង​នៅ​ដល់​យប់​ជ្រៅ​ពេក​មែន​ទេ?»
«គឺ​បង​មាន​កិច្ចការ​ពី​ក្រុម​ហ៊ុន​ខ្លះ​ត្រូវ​ធ្វើ​បង្ហើយ​នៅ​ផ្ទះ! ល្ងាច​នេះ​អូន​ទំនេរ​ទេ? យើង​អាច​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ខាង​ក្រៅ​ជាមួយ​គ្នា​បាន​ទេ? ពួក​យើង​មិន​ដែល​បាន​ចេញ​ដើរ​ខាង​ក្រៅ​ជាមួយ​គ្នា​យូរ​ហើយ!!»
«ចេញ​ពី​ធ្វើ​ការ​ អូន​រវល់​ប្រហែល​មួយ​ម៉ោង​កន្លះ ចាំ​អូន​រួច​ដៃ​ អូន​ខល​ទៅ​រក​បង​បាន​ទេ?»
«ល្អ! បង​ចាំ​ទូរសព្ទ​អូន!»
«អូន​ទៅ​ហើយ!»
«ហឹម!»

 

ទ្វារ​បើក​នៅ​ជាន់​ទី​៤ កល្យាណី​​ដើរ​ចេញ​សំដៅ​ទៅ​ការិយាល័យ ពេល​ដែល​ទ្វារ​បិទ​មក​វិញ ​កំលោះ​ដែល​មាន​ចិត្ត​រឹងប៉ឹង និង​សុភាពរាបសារ​ម្នាក់​ចោល​ដង្ហើម​ធំ​មួយ​លាន់​សូរ​ឃូរ។
«ហេ! សុបុត្ត!» នាយ​​វីដ​ដែល​កំពុង​ដើរ​សំដៅ​មក​​ជណ្ដើរ​ប្រអប់​នៅ​ជាន់​ទី​៦​​ស្រែក​ហៅ​ ខណៈ​សុបុត្ត​ដើរ​ចេញ​ពី​ប្រអប់​ជណ្ដើរ​សំដៅ​ទៅ​ការិយាល័យ។
«អេ! វីដ? ឯង​ចេញ​ក្រៅ​មែន​ទេ?»
«ត្រូវ​ហើយ! ឯង​មិន​អី​ទេ?»
«មិន​អី​ទេ កុំ​​បារម្ភ!!»
«ចុះ​ឯង​បាន​​ជួប​កល្យាណី​ទេ?»
«ជួប! គឺ​ទើប​តែ​ជួប​មុន​នេះ​បន្តិច!»
«ទើប​តែ​ជួប​មុន​នេះ​បន្តិច? ជួប​ក្នុង​ជណ្ដើរ​មែន​ទេ?»
«ត្រូវ​ហើយ!»

 

ចុច​អាន​ភាគ​បញ្ចប់ទាំង​ស្រុង

 

បំណុល​លុយ​ម្ចាស់​បេះដូង (ភាគបញ្ចប់)​

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ