ឈ្មោះ​ផ្សេងៗ​របស់ ISIS ដែល​អ្នក​មិន​បាន​ដឹង

បើ​និយាយ​ពី​ឈ្មោះ​ ISIS អ្នក​រាល់​គ្នា​ប្រាកដ​ជា​បាន​ស្គាល់​ថា​ជា​អ្នកណា​មិន​ខាន​ តែ​អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ឈ្មោះ​ដទៃ​ទៀត​ដែល​គេ​តែង​ហៅ​ក្រៅ​ពី​ ISIS នោះ​ទេ ។

ដំបូង​មុន​នឹង​ឈាន​ទៅ​ដល់​ឈ្មោះ​ផ្សេងៗ​ ដែល​ប្រទេស​នានា​តែង​តែ​ហៅ​ជំនួស​ពាក្យ​ ISIS នោះ CamboMag សូម​រំលឹក​ពី​អត្ថន័យ​ពាក្យ​ថា​ ISIS ជា​មុន​សិន​ ៖

ISIS ៖ មក​ពី​ពាក្យ​អង់គ្លេស​ Islamic State of Iraq and Syria មាន​ន័យ​ថា​ រដ្ឋ​អ៊ីស្លាម​នៃ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ ដែល​គេ​ចាប់​ផ្ដើម​ហៅ​នៅ​ឆ្នាំ​២០១៤​ ក្រោយ​ពី​ក្រុម​មួយ​នេះ​បាន​កាន់​កាប់​ទីក្រុង​ Mosul ។

ISIL ៖ ជា​ការ​ហៅ​ឈ្មោះ​ ដែល​ភាគ​ច្រើន​យើង​តែង​តែ​លឺ​លោក បារ៉ាក់ អូបាម៉ា និយាយ​ពាក្យ​នេះ​ ហើយ​ពាក្យ​នេះ​មក​ពី​ភាសា​អង់គ្លេស​ Islamic State of Iraq and Levant (levant មាន​ន័យ​ថា​ ស៊ីរី​ដ៏​អសា្ចរ្យ )

IS ៖ ជា​ឈ្មោះ​ដែល​ពួក​ក្រុម​ដ៏​សហាវ​មួយ​នេះ​បាន​ដាក់​ឲ្យ​ខ្លួន​ឯង​ ដែល​ក្រុម​នេះ​ចង់​បញ្ជូន​សារ​ទៅ​ពិភព​លោក​ថា​ខ្លួន​មិនមែន​កាន់​កាប់​ឬ​មាន​ឥទ្ធិពល​តែ​លើ​ប្រទេស​ អ៊ីរ៉ាក់ និង ស៊ីរី​នោះ​ទេ ។

Daesh ៖ អ្នក​ប្រហែល​ជា​បាន​លឺ​ ប្រធានាធិបតី​បារាំង​លោក​ Francois Hollande និយាយ​ពាក្យ​នេះ​ ដែល​វា​សំដៅ​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​មក​ពី​អក្សរ​កាត់​នៃ​ប្រយោគ​អារ៉ាប់​មួយ​គឺ​ al-Dawla al-Islamiya al-Iraq al-Sham ។

អ្នក​គួរ​ដឹង​ផង​ដែរ​ ពួក ISIS ស្អប់​ពាក្យ​មួយ​នេះ​ណាស់​ព្រោះ​ស្ដាប់​ទៅ​ស្រដៀង​នឹង​ពាក្យ​អារ៉ាប់​
Das វា​មាន​ន័យ​ថា​ត្រូវ​បាន​កម្ទេច​ដោយ​គេ​ជាន់​និង​មួយ​ទៀត​គឺ​ពាក្យ​ Dahes មាន​ន័យ​ថា​ ជា​មនុស្ស​ដែល​សាប​ព្រោះ​អំពើ​មិន​ល្អ​ ៕

ប្រភព៖ និង ប្រែសម្រួល ៖ Limbique


  • ឈ្មោះ​ផ្សេងៗ​របស់ ISIS ដែល​អ្នក​មិន​បាន​ដឹង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:វីដេអូ
Tags: