យ៉ាង​ហោច​ណាស់​មន្រ្តី​ប៉ូលីស​ ៤៣ នាក់​ បាន​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​ឡាន​ក្រុង​មួយ​​នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្សង់​ទីន​

អាហ្សង់​ទីន​ ៖ យោង​តាម​សារព័ត៌​មាន​ស៊ិន​ហួរ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​រថយន្ត​ក្រុង​នេះ​បាន​សម្លាប់​ជីវិត​ប៉ូលីស​យ៉ាង​ហោច​ណាស​់ ៤៣​ នាក់​បន្ទាប់​ពី​រថយន្ត​នោះ​បាន​បុក​ជាមួយ​នឹង​ស្ពាន​ហើយ​ធ្លាក់​ទៅ​ក្នុង​ទន្លេ​ដែល​រីង​ស្ងួត​ នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្សង់ទីន​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​។​

របាយការណ៍​បឋម​ពី​ក្រុម​អ្នក​ជួយ​សង្រ្គោះ​នៅ​ក្នុង​ខេត្ត​ Salta ដែល​មាន​ហេតុការណ៍​នេះ​កើត​ឡើង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រុង​នេះ​មាន​អ្នក​ជិះ​ចំនួន​ ៥១ ​នាក់​ ដែល​អ្នក​របួស​៨​នាក់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឡើយ។ ការ​សន្និដ្ឋាន​ដំបូង​បង្ហាញ​ថា រថយន្ត​ប្រហែល​ជា​បែក​កង់​ ដែល​ធ្វើ​ឲ្យ​អ្នក​បើក​បរ​​បាត់បង់​ម្ចាស់​ការ​ក្នុង​ការ​គ្រប់​គ្រង​ហើយ​ក៏​បុក​នឹង​ស្ពាន​រួច​ធ្លាក់​ចុះ​ក្នុង​ទន្លេ​​រីង​ស្ងួត​ដែល​​មាន​កម្ពស់​ ២៥ ម៉ែត្រ​តែ​ម្តង​ទៅ។

លោក Gustava Solis អភិបាល​ក្រុង​បាន​ប្រាប់​នៅ​ក្នុង​សន្និសីទ​ថា​ ផ្លូវ​ដែល​រថ យន្ត​ក្រុង​នេះ​ឆ្លង​កាត់​គឺ​ជា​ផ្លូវ​ដែល​មាន​គ្រោះថ្នាក់។ ស្ថានភាព​ផ្លូវ​កាន់​តែ​យ៉ាប់​ទៅ​ៗ​ ពួក​គេ​ព្យាយាម​មិន​ឆ្លង​កាត់​ផ្លូវ​នេះ​នៅ​ពេល​យប់​ឡើយ​។

បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​កើត​ឡើង លោក Mauricio Macri ប្រធានាធិបតី​អាហ្សង់ទីន​ បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​របស់​អ្នក​ស្លាប់​ទាំង​ ៤៣ នាក់​នោះ​ផង​ដែរ៕

ប្រែសម្រួលដោយ ៖ K3
ប្រភព ៖ xinhuanet


  • យ៉ាង​ហោច​ណាស់​មន្រ្តី​ប៉ូលីស​ ៤៣ នាក់​ បាន​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​ឡាន​ក្រុង​មួយ​​នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្សង់​ទីន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:កំសាន្ត
Tags: