អត្ថប្រយោជន៍​៥​យ៉ាង​ដែល​បាន​មក​ពី​ការ​បរិភោគ​ទឹក​

អ្នក​រាល់​គ្នា​គ្រាន់​តែ​ដឹង​ថា​ការបរិភោគ​ទឹក​អោយ​បាន​គ្រប​គ្រាន់​វា​ជា​ការ​ល្អ​សំរាប់​សុខភាព​ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​អស់​ទេ​នូវ​ចំនុច​មួយ​ចំនួន​ផ្សេង​ទៀត​ ខាង​ក្រោម​នេះ​នឹង​ធ្វើ​ការ​បក​ស្រាយ​អត្ថប្រយោជន៍​ខ្លះៗ​៖

១.ការ​បរិភោគ​ទឹក​នឹង​ធ្វើ​អោយ​អ្នក​ក្មេង​ជាង​វ័យ​
ការ​បរិភោគ​ទឹក​វា​ផ្តល់​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​ស្បែក​របស់​អ្នក​។ប្រសិន​បើ​អ្នក​ផឹក​ទឹក​មិន​គ្រប់គ្រាន់​ទេ​ វា​នឹង​ធ្វើ​អោយ​ស្បែក​របស់​អ្នក​ស្ងួត​ហើយ​អ្នក​នឹង​ចូលចិត្ត​ប្រើ​ក្រែម​ឬ​ក៏​ឡូសិន​ដើម្បី​អោយ​ស្បែក​របស់​អ្នក​មាន​សំណើម​។ដូចនេះ​ការ​បរិភោគ​ទឹក​វា​នឹង​ធ្វើ​អោយ​ស្បែក​របស់​យើង​រក្សា​នូវ​សំណើម​និង​កាត់​បន្ថយ​ស្នាម​ជ្រួញ​។

២.​ការ​បរិភោគ​ទឹក​នឹង​ធ្វើ​អោយ​អ្នក​ស្រក​ទំងន់​
ការ​បរិភោគ​ទឹក​នឹង​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​ដូច​នេះ​យើង​ប្រាកដ​ជា​មិន​សូវ​ឃ្លាន​ទេ​។ការ​បរិភោគ​ទឹក​ក៏​ជួយ​ការពារ​ការ​ចង​ចាំ​បាន​ល្អ​ផង​ដែរ​ ពី​ព្រោះ​រាង​កាយ​របស់​អ្នក​មិន​បាច់​ព្យាយាម​រក្សា​ជាតិ​ទឹក​នោះទេ ប្រសិន​បើ​វា​គ្រប់​គ្រាន់​ហើយ​នោះ​។ការ​បរិភោគ​ទឹក​វា​អាច​ជួយ​ដុត​ជាតិ​ខ្លាញ​របស់​រាងកាយ​ផង​ដែរ​ ដូច​នេះ​វា​អាច​ធ្វើ​អោយ​អ្នក​ស្រក​ទំងន់​បាន​។

៣.ការ​បរិភោគ​ទឹក​នឹង​ជួយ​ពង្រឹក​សាច់​ដុំ​
អត្ថប្រយោជន៍​ដ៍​ទៃ​ទៀត​របស់​ទឹក​គឺ​វា​អាច​ជួយ​ពង្រឹក​សាច់​ដុំ​ពី​ព្រោះ​ទឹក​នាំ​អុកស៊ីសែន​ទៅ​កាន់​រាង​កាយ​ រួម​ទាំង​សាច់​ដុំ​ផង​ដែរ​។ការ​បរិភោគ​ទឹក​វា​ធ្វើ​អោយ​សាច់ដុំ​របស់​អ្នក​អាច​ធ្វើការ​ធ្ងន់​និង​រយះ​ពេល​យូរ​ មុន​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ហត់​ ហើយ​នេះ​ហើយ​វា​អាច​ជួយ​ពង្រឹក​សាច់​ដុំ
របស់​អ្នក​។

៤.ការ​បរិភោគ​ទឹក​អាច​ធ្វើ​អោយ​អ្នក​ជា​មនុស្ស​ឆ្លាត​
ការ​បរិភោគ​ទឹក​អាច​បង្កើន​អនុគមន៍​នៃ​ការ​យល់​ដឹង​។ខួរ​ក្បាល​របស់​អ្នក​ត្រូវ​ការ​អុក​ស៊ីសែន​យ៉ាង​ច្រើន​ដើម្បី​បញ្ជារ​អោយ​បាន​ល្អ​បំផុត​។បរិភោគ​ទឹក​៨​ទៅ​១០​កែវ​ក្នុង​មួយ​ថ្ងៃ​វា​នឹង​ពង្រឹង​ការ​ចង់ចាំ​របស់​អ្នក​រហូត​ទៅ​ដល់​៣០​ភាគ​រយ​ឯណោះ​។

៥.ការ​បរិភោគ​ទឹក​គឺ​ល្អ​សំរាប់​សន្លាក់​
ការ​បរិភោគ​ទឹក​វា​នឹង​ជួយ​អោយ​សន្លាក់​របស់​អ្នក​រឹងមុំា​ មាន​សុខភាព​ល្អ និង​ខ្លាញ់​នៅ​សន្លាក់​។សន្លាក់​របស់​អ្នក​ត្រូវ​ការ​សំណើម​ដើម្បី​រឹងមុំា​និង​រហ័សរហួន​ ដូច​នេះ​ចលនា​របស់​អ្នក​នឹង​រលូន​ហើយ​គ្មាន​ការ​ឈឺ​ចាប់​។


  • អត្ថប្រយោជន៍​៥​យ៉ាង​ដែល​បាន​មក​ពី​ការ​បរិភោគ​ទឹក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:ជីវិតនិងសង្គម
Tags: