ហេតុ​ផល​ដែល​អ្នក​សម្រក​ទម្ងន់​ហើយ នៅ​តែ​មិន​ស្រក!

អ្នកណាៗ ក៏ចង់សម្រករាងដែរ ជាពិសេស អ្នក​ដែល​មាន សាច់​ច្រើន (ម៉ាប់ៗ) តែង​តែ​មាន គំនិត​មួយ​នេះ នៅ​ក្នុង​ចិត្ត របស់​គេ​ជានិច្ច ព្រោះ​តែ​ចង់​មាន​រាង​ស្អាត ស្លីម អាច​ស្លៀក​សម្លៀក​បំពាក់ តូច​ល្មម ដែល​ខ្លួន​ប្រាថ្នា​ចូល ដោយមិនមាន ភាពលំបាក អ្វីឡើយ។ ក៏ប៉ុន្តែ នៅមានមនុស្សមួយចំនួន បានរអ៊ូម្តងទៀតថា គេព្យាយាមសម្រកដែរ តែហេតុដូចម្តេច បានជានៅតែ មិនស្រកខ្លះអញ្ចឹង។
ហេតុ​ផល​ដែល​អ្នក​សម្រក​ទម្ងន់​ហើយ នៅ​តែ​មិន​ស្រក!
តាមពិតទៅ វាបណ្តាលមកពី កត្តាខ្លួនយើងទេ ដោយយើង មិនបានអាន តាមការណែនាំ អោយបាន ម៉ត់ចត់ និងធ្វើអោយបាន ត្រឹមត្រូវ។ កត្តាទាំងនោះ មានដូចជា៖

អ្នកមិនបានផ្តោតទៅលើអាហារដែលអ្នកបរិភោគ
យើងទាំងអស់គ្នា ដឹងហើយថា គ្មាននរណាម្នាក់ ចង់ធ្វើទៅតាម កាលវិភាគ និងរាប់កាឡូរីនោះទេ តែទោះ​ជា​យ៉ាងណាក៏ដោយ អ្នកក៏ត្រូវតែ ធ្វើវាដែរ ទោះបីជា ស្រេ្តសខ្លាំងក៏ដោយ។

អ្នកបរិភោគប្រូតេអ៊ីនមិនគ្រប់គ្រាន់
វាគឺជារឿងចាំបាច់បំផុត សម្រាប់អ្នកដែលចង់ សម្រកទម្ងន់ ដោយត្រូវធ្វើយ៉ាងណា បរិភោគ ប្រូតេអ៊ីន អោយ​បានគ្រប់គ្រាន់។

អ្នកញាំខ្លាំង (ទាំងអាហារសុខភាព)
បានន័យថា អ្នកសម្របទៅតាម ការតមអាហារ បានយ៉ាងល្អ ក៏ប៉ុន្តែស្រាប់តែ ដល់ពេលមួយ អ្នកធ្លោយមួយពេល ដោយបរិភោគអ្វីៗ ទាំងអស់ (អាហារដែលត្រូវតម) ពេលនោះហើយ ការសម្រករបស់អ្នក នឹងមិន ទទួលបានជោគជ័យឡើយ។

អ្នកនៅតែផឹកភេសជ្ជៈប៉ូវកម្លាំង (មានជាតិស្ករ)
ត្រូវចាំថា ភេសជ្ជៈដែលមាន ជាតិស្ករ គឺមិនមែន ជាជម្រើសល្អ សម្រាប់អ្នកដែល ចង់សម្រកទម្ងន់!

អ្នកគេងមិនគ្រប់គ្រាន់
ប្រសិនបើ អ្នកមិនអាចគេងលក់ស្រួល អ្នកគួរតែ ទៅពិគ្រោះជាមួយ គ្រូពេទ្យ ឬក៏ផឹកថ្នាំ ងងុយគេង ព្រោះ​ថា ការដែលភ្ញាក់ រាល់យប់បែបនេះ គឺយើងមិនអាច ធ្វើអ្វីបាននោះទេ មានតែធ្វើអោយ ប៉ះពាល់ សុខភាព​របស់យើង ទៅវិញទេ ដែលវាត្រូវការ ការគេងអោយបាន គ្រប់គ្រាន់។

អ្នកផឹកទឹកមិនសូវច្រើន
មិនគួរផឹកភេសជ្ជៈដែលមានជាតិស្ករ នោះទេ ហើយមិនតែប៉ុណ្ណោះ ត្រូវផឹកទឹក អោយបាន 2 ទៅ 3 លីត្រ ក្នុងមួយថ្ងៃ។ ប្រសិនបើ អ្នកផឹកបាន កាន់តែច្រើន អ្នកនឹង សម្រកបាន កាន់តែលឿន ថែមទៀតផង។

ទាំងនេះហើយ ជាមូលហេតុចំបង ដែលធ្វើអោយ មនុស្សភាគច្រើន ព្យាយាមសម្រកហើយ នៅតែមិន​ស្រក ឬស្រកយឺតជាដើម។ បើចង់បានរាងស្អាត គួរតែលះបង់ អោយបានច្រើននេះ និងអត់ធ្មត់ ផងដែរ ទើប​អ្នក​ទទួលបានវា កាន់តែលឿន។

ប្រែសម្រួលនិងចុុះផ្សាយដោយ: Cambo-report (Mai)
ប្រភព៖ healthherbs365

អ្នកនឹងចូលចិត្ត

  • ហេតុ​ផល​ដែល​អ្នក​សម្រក​ទម្ងន់​ហើយ នៅ​តែ​មិន​ស្រក!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:សុខភាព
Tags: