ដេននី ក្វាន់ ឌឺដង​ផ្លែផ្កា​ ទៅ ម៉េង កែវពេជ្ជតា ខណៈ សុះ ម៉ាច គ្រោង​ធ្វើសន្នីសីទកាសែត ​ប្រាប់ពីប្រភព​

ភ្នំពេញ៖ បើទោះបីជា​ម្ចាស់ខ្លួន បានសរសេរនៅលើហ្វេសប៊ុក​មុននេះបន្តិច​ឲ្យ ដឹងថា ហេ​តុ​អី​ក៏គិ​​តថា​ខ្ញុំ​​និ​យា​យ​ដៀ​ម​ដា​ម​ អោ​យ​គា​ត់​?​អ​ត់​យ​ល់​សោះ​ ខណៈដែលមុន​ Status នេះ ត្រូវបានគេ​ដឹងយ៉ាងច្បាស់ថា នាង​បាន​តបបញ្ជី​ដល់ ម៉េង កែវពេជ្ជតា ខណៈដែល​ យប់មិញ​​តារាជើង​ចាស់នេះ បានខឹងដាច់ក្បាល ដាច់កន្ទុយលើ តារាថ្មី ដែលគ្មានអ្វីសំអាង ក្រៅពីដើមទ្រូង និងចាយរាងសិចស៊ីនោះ ។​ 

​ដេ​ន​នី​ ​ក្វា​ន់​ ​​​បា​​ន​​​​ស​រ​សេ​រ​​​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ថា​​«ឆ្ង​ល់​ណា​ស់​ម៉េច​​​ក៏​​​ម​​​ក​​​​​​​រ​​មា​​​​​ស់​​​ តែ​​​រឿ​ង​ខ្ញុំ​​ចឹ​ង​​?​ខ្ញុំ​ជា​ឃា​ត​ក​រ​ ​ឬ​ក៏​ដើ​​រ​លួ​ច​ ​​ឆ​​ក់​ប្ល​ន់​គេ​បា​ន​ជា​ម្នា​ក់​ៗ​ប្រឹ​ង​បើ​ក​បំ​ព​ង់​ក​ស្រែ​ក​ម៉្លេះ​?​ដូ​ច​​ជា​មី​ង​ម្នា​ក់​ចឹ​ង​តាំ​ង​ខ្លួ​ន​អែ​ង​ត្រឹ​ម​ត្រូ​វ​នឹ​ងថ្លៃ​ថ្នូ​​រណា​​ស់​ទាំ​ង​ដែ​ល​ខ្លួ​ន​អែ​ង​រ​លួយ​​ខ្វល់​​មិ​នគិ​ត​ផ​ង​​.​.​.ខ្ញុំ​​ស៊ិចស៊ី​ក៏ស៊ិ​ច​ស៊ី​តែ​កា​យ​ ​​មិ​ន​ដូ​ច​អ្ន​ក​សុ​ភា​ព​នឹ​ង​លើ​អ​ង្គើ​រ​​ក្រោ​ម​នោះ​ទេ»​។​ ​ដេ​ន​នី​ ​ក្វា​ន់បន្តសរសេរថា «មី​ង​អែ​ង​និ​យា​យ​ថា​អោ​យ​​ខ្ញុំ​ បា​ន​ល្អ​ណា​ស់​ ​តែ​ខ្ញុំ​ក៏​ច​ង់​ប្រា​ប់​ទៅ​មី​ង​វិ​ញ​ដែ​រ​.​.​.​មី​ង​ថា​ខ្ញុំ​ថោ​ក​ហើ​យ​ខ្លួ​នមី​ង​​ថ្លៃ​ណា​ស់​ គឺថ្លៃ​ពេ​ក​ហើ​យ​ថ្លៃ​ដ​ល់​ថ្នា​ក់​ប្តី​លែ​ង​ក្បា​ល​នឹ​ង​ហែ​ក​កេ​រ្តិ៍​ពេ​​ញប្រ​ទេ​ស​ថាខ្លួ​​ន​មា​ន​សាហា​យ​ នឹ​ង​​ហើ​យ​ឬអ្ន​ក​ថ្លៃ​ថ្នូ​រ​​?តា​ម​​ខ្ញុំដឹ​ង​ខ្លួ​ន​​មី​ង​ធ្លា​ប់​ស្លៀ​ក​ពា​ក់សុ​ភា​​ព​ជិត​​លើ​ជិ​ត​ក្រោ​ម​ដែ​រ ​តែ​ក៏​ត្រូ​វ​គេ​រិះ​គន់​​ពេ​ញ​ប្រ​ទេ​ស​មិ​ច​មិ​ន​គិ​ត​ផ​ង​.​.​.​ខ្ញុំ​មិ​ន​ខឹ​ង​ទេ​ព្រោះ​មី​ង​ចា​ស់​ហើយ ​​អា​ច​នឹ​ង​មា​ន​ប​ញ្ហា​រ​ខា​ង​ខួ​រ​ក្បាល​​ព្រោះ​ពី​មុ​ន​ត្រូ​វ​ប្តី​វៃ​ទា​ត់ ​ធា​ក់​ឡើ​ង​ប្រ​សៃ​ប្រ​សា​ទ​ហើ​យ​ ​ជូ​ន​ព​រ​ឆា​ប់​ជា​ពី​ជំ​ងឺ​ប្រ​សៃ​ប្រ​សា​ទ​ណា​ (​ផ្ញើ​រ​ជូ​ន​អ្ន​ក​មី​ង​ផ្កា​វ​ល្លិ៍​ផោ​ម​)»។​

ពាក់ព័ន្ធនឹងករណីនេះ លោក សុះ ម៉ាច ប្រធានសមាគមសិល្បៈករ​ខ្មែរ បានប្រាប់ LookingTODAY នៅរសៀលថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ បានអះអាងថា លោក បានទទួលព័ត៌មានពី ក្រសួងវប្បធម៌ ដែរ​ កំពុង​ពិភាក្សាលើរឿងហ្នឹង​ រឿង​ដេននី ក្វាន់​ តើមានចំណាត់ការយ៉ាងណា ជាការសម្របសម្រួល ឬណែនាំ ចំពោះគាត់ (ដេននី ក្វាន់) ក្នុងនាមគាត់​មានឈ្មោះ​ ជា​តារាម្នាក់ដែរ​។​ លោក សុះ ម៉ាច ថា​«ដូច​ខ្ញុំជម្រាប​អ៊ីចឹង តារា មានឈ្មោះជាតារាវាយ៉ាងម៉េច តារារបស់ខ្មែរ ជាមនុស្សរបស់សាធារណៈ តើយើងត្រូវ​ប្រកាន់ចរិក អត្តចរិកឬពារ សម្តីសំដៅ ទាំង​ការស្លៀកពាក់ យ៉ាងម៉េច​ឲ្យសមជាតារា ជាមនុស្សរបស់មហាជន ក្នុងរឿងហ្នឹង​» ។​ ក្នុងរឿងរាវ​នៃតារាដែលស្លៀកពាក់សិចស៊ីនេះ ​លោក​ សុះ ម៉ាច ក៏​ទទួលស្គាល់ផងដែរថា «រាល់តារាមួយចំនួន យើង​ពិបាកក្នុងការគ្រប់គ្រង គាត់មួយចំនួនមិន មានឈ្មោះ នៅក្នុងការគ្រប់គ្រងរបស់សមាគមន៍សិល្បៈ យើងពិបាកគ្រប់គ្រង នេះដោយហេតុថាអី ? ដោយសារ​ខ្វះការ​ទំនាក់ទនង គាត់ចេញពីប្រភពណា យើងមិនដឹង​ នេះ ជារឿងមួយពិបាក​» ។​ ប្រធាន​សមាគមសិល្បៈករខ្មែរ បានបន្ថែមថា «បើសិនជាគាត់កើតចេញពីពិភពសិល្បៈ ពិភពសិល្បៈណា សាលាណា ផលិតកម្មណា ឬ ដែលយើងមិនបានដឹង ទើបតែ​ខ្ញុំ​ដឹងថា​ឥឡូវគាត់ (ដេននី ក្វាន់) ចេញពីប្រភពណា នោះ» ។​ ជាមួយនឹង​បញ្ហាប្រភពរបស់ ដេននី ក្វាន់ ចូលសិល្បៈតាមណា នោះ ប្រធាន​សិល្បៈករខ្មែរ កំពុងតែស៊ើប​រកព័ត៌មានលម្អិត ដែលជាក់ ខណៈដែល​ព័ត៌មានរបស់លោក​ទទួលបាន មិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយនោះ ។​ ជាមួយនឹងគ្នានេះដែរ លោក សុះ ម៉ាច គ្រោង​នឹង​ធ្វើសន្នីសីទ​កាសែត ទាក់ទងនឹង​ចំណុចហ្នឹង ដោយមិនចង់ឲ្យ«ត្រីមួយកន្ទ្រក់ស្អូយ១ ស្អុយទាំង​អស់នោះទេ​» ។​ ក្នុងសន្និសីទ​កាសែត ដែល​គ្រោងនឹងធ្វើនោះ លោក សុះ ម៉ាច នឹង​បង្ហាញពីប្រភព ដែល​នាង​ចូលសិល្បៈ ហើយ​រឿង​ក្រសួងវប្បធម៌ ទទួល ឬមិនទទួល ឬមួយផ្អាក គឺអាស្រ័យលើក្រសួង ៕​

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload