កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ចុះបង្ក្រាបចោរ ៣សំបុក ឃាត់ខ្លួនជនសង្ស័យ ១០នាក់ បញ្ជូនទៅតុលាការ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថ រាជធីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងចុះបង្ក្រាប ក្រុមចោរប្លន់ នៅក្នុងរាជធានីភ្នំពេញ ៣ក្រុម ឃាត់ខ្លួនជនសង្ស័យ ចំនួន ១០នាក់ ក្រោយធ្វើសកម្មភាព ប្លន់យ៉ាងសកម្ម នាពេលថ្មីៗកន្លងមកនេះ ។

បើតាមមន្ត្រីអាវុធហត្ថ បានឲ្យដឹងថា កន្លងមកមាន ករណីប្លន់ជាហូរហែរ ដោយប្រើ ដាវ កាំបិត ដំបង ឬ វត្ថុរឹងផ្សេងៗ ដេញវាយជនរងគ្រោះ យកម៉ូតូ ទូរស័ព្ទ កាបូបលុយ និងទ្រព្យសម្បត្តិមាន តម្លៃជាច្រើនទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ ទើបតែចាប់បញ្ជូន ទៅតុលាការអស់២ក្រុម កាលពីសប្តាហ៍មុន ។ មន្ត្រីអាវុធហត្ថបានបន្តថា ជាក់ស្តែងរួមមាន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ៨៖៥០នាទី កម្លាំងច្ចអាវុធហត្ថ ខណ្ឌមានជ័យ បានចាប់បញ្ជូន ជនសង្ស័យម្នាក់ឈ្មោះ រ៉ុន រ៉ែម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីស៊ីម៉ង់ត៍ មានស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ស្នាក់នៅឃ្លាំងស៊ីម៉ង់ត៍ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងករណីជននេះបានផ្លោះរបង ចូលផ្ទះអ្នកដទៃ ចូលលួចទ្រព្យសម្បត្តិ នៅចំណុច ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ២៣៖៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ព្រមទាំងដកហូតបាន អាវុធខ្លីមួយដើមម៉ាក BERETA បាញ់គ្រាប់ឃ្លី ។

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ១៩៖៣០នាទី កម្លាំងកងរាជអាវុធហត្ថ ខណ្ឌ៧មករា កំពុងល្បាតក្នុងភូមិសាស្រ្ត ក៏បានប្រទះ ចោរ២នាក់ដែលធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ១គ្រឿង ម៉ាកអាយហ្វូនហ្វាយ ពីជនរងគ្រោះ២នាក់ ដែលកំពុងឌុបគ្នានិយាយ ទូរស័ព្ទនៅចំណុច ផ្លូវ២១៤ កែងផ្លូវ៩៣ (ផ្លូវភ្លោះ អូរឫស្សី) ខណ្ឌ៧ មករា ក៏ត្រូវកម្លាំងល្បាត អាវុធហត្ថខណ្ឌ៧មករា ប្រដេញតាមចាប់បានតែម្តង។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ១២៖១០នាទី កម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ បានឃាត់ខ្លួនក្រុមចោរ ស៊ាំមុរ៉ៃ មួយសំបុកមានគ្នា ៧នាក់ នៅចំណុចម្តុំជម្ពូវ័ន្ត តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ មន្ត្រីអាវុធហត្ថបានបន្តទៀតថា តាមចម្លើយសារភាព របស់ក្រុមនេះបានប្រាប់ថា កន្លងមកពួកវាធ្លាប់ធ្វើសកម្មភាព ប្រើដាវសាំម៉ូរ៉ៃកាប់ប្លន់ ជនរងគ្រោះជាច្រើនលើក រាប់មិនអស់មកហើយ ក្នុងនោះ ពួកវាចាំបានច្បាស់តែ រយៈពេល២ខែថ្មីៗនេះ ធ្វើសកម្មភាព ១១លើកប៉ុណ្ណោះ៖ លើកទី១.ក្នុងអំឡុងខែមីនា ដេញកាប់ជនរងគ្រោះម្នាក់ ជិះម៉ូតូម៉ាកឌូក ត្រូវ១ដាវចំឆ្អឹងខ្នង នៅចំណុចទល់មុខណាហ្គា នៅវេលាម៉ោង៣ទៀបភ្លឺ, លើកទី២.ក្នុងអំឡុងខែមេសា ដេញកាប់ជនរងគ្រោះ២នាក់ ជិះម៉ូតូម៉ាកនិច ពណ៌លឿង ត្រូវ៣ដាវ នៅចំណុចទល់មុខក្លឹបវ៉ាវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងប្រហែល ២២៖០០នាទី, លើកទី៣.ក្នុងអំឡុងខែមេសា ២០១៦ ម៉ោងប្រហែល ២៣៖០០នាទី ដេញកាប់ជនរងគ្រោះ ២នាក់ ជិះម៉ូតូសង់ប៊ិចពណ៌ខៀវ ត្រូវ១ដាវចំខ្នង នៅចំណុចរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ, លើកទី៤ ក្នុងអំឡុងខែមេសា ២០១៦ ម៉ោងប្រហែល ២២៖០០នាទី ដេញកាប់ជនរងគ្រោះ ២នាក់ជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ត្រូវ១ដាវចំខ្នង នៅចំណុចផ្សារកាណាស៊ីធី សង្កាត់ចោមចៅ, លើកទី៥.ក្នុងអំឡុងខែមេសា ២០១៦ ម៉ោងប្រហែល ១រំលងអធ្រាត ដេញកាប់ជនរងគ្រោះ ២នាក់ជិះម៉ូតូ MSX ត្រូវ៤ដាវចំដៃ នៅចំណុចទល់មុខ ក្លីនិកឡាំប៊ុនថន សង្កាត់ចោមចៅ , លើកទី៦ ក្នុងអំឡុងខែមេសា ២០១៦ ម៉ោងប្រហែល២០៖០០នាទី ដេញកាប់ជនរងគ្រោះ ២នាក់ជិះម៉ូតូម៉ាក Dream C125 ត្រូវ១ដាវចំខ្នង នៅចំណុចផ្លូវកប់ស្រូវ , លើកទី៧ ដេញកាប់ជនរងគ្រោះម្នាក់ត្រូវ៣ដាវ នៅចំណុចភូមិស្រែអំពិល , លើកទី៨ អំឡុងចុងខែមេសា ២០១៦ ដេញកាប់ជនរងគ្រោះមានគ្នា០៤នាក់ជិះម៉ូតូម៉ាក MSX និង C125 ត្រូវ១ដាវ នៅចំណុចទល់មុខខារ៉ាអូខេជម្ពូវ័ន្ត សង្កាត់ចោមចៅ , លើកទី៩ អំឡុងចុងខែមេសា ២០១៦ ម៉ោងប្រហែល០២រំលងអធ្រាត ដេញកាប់ជនរងគ្រោះចំនួន០៧នាក់ត្រូវ៣ដាវ នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង , លើកទី១០ ថ្ងៃទី ០៧-ឧសភា-២០១៦ ម៉ោងប្រហែល១៩៖០០នាទី ដេញកាប់ជនរងគ្រោះចំនួន០២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក TODAY ត្រូវ៥ដាវ នៅមុខផ្សារជម្ពូវ៍័ន្ត , លើកទី១១ ថៃ្ងទី ១០-ឧសភា-២០១៦ ដេញកាប់ជនរងគ្រោះ ម្នាក់ជិះម៉ូតូម៉ាកឌ្រីម C125 ត្រូវ១ដាវ នៅចំណុចវត្តពោធិ៍ ខណ្ឌពោធិ៍សែនជ័យ ។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា មុនពេលធ្វើសកម្មភាពម្តងៗ ក្រុមវាតែងតែជួបជុំគ្នា ប្រើប្រាស់គ្រឿងញៀនជាមុនសិន ហើយក្រោមពេល ធ្វើសកម្មភាពរួច ពួកវាយករបស់ដែលប្លន់បាន លក់យកលុយចែកគ្នា ជក់គ្រឿងញៀនជាបន្តទៀត។ ជាក់ស្តែងក្រោយពេល អាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនក្រុមនេះ និងធ្វើតេស្តឃើញថា ពួកវាមានជាប់សារធាតុញៀនគ្រប់គ្នា ។ សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូន ទៅតុលាការជាបន្តបន្ទាប់ ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

គួរបញ្ជាក់ដែរថា កាលពីដើមខែមេសា ឆ្នាំ២០១៦  នៅក្នុងខេត្ដបន្ទាយមានជ័យ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ចុះបង្ក្រាបចោរ ៣សំបុក ឃាត់ខ្លួនជនសង្ស័យ ១០នាក់ បញ្ជូនទៅតុលាការ

កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ចុះបង្ក្រាបចោរ ៣សំបុក ឃាត់ខ្លួនជនសង្ស័យ ១០នាក់ បញ្ជូនទៅតុលាការ

កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ចុះបង្ក្រាបចោរ ៣សំបុក ឃាត់ខ្លួនជនសង្ស័យ ១០នាក់ បញ្ជូនទៅតុលាការ

កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ចុះបង្ក្រាបចោរ ៣សំបុក ឃាត់ខ្លួនជនសង្ស័យ ១០នាក់ បញ្ជូនទៅតុលាការ