ល្បី​ទៀត​ហើយ​តារា​ចម្រៀង​ស្រី​ម៉ិចស៊ីកូ​ម្នាក់ ជ្រុះ​សំឡី​អនាម័យ​នៅ​លើ​ឆាក

កាល​ពី​ពេល​ថ្មី​ៗនេះ​​ក្នុង​ប្រទេស​ ម៉ិចស៊ីកូ ​​​តារា​ចម្រៀង​ម្នាក់​ដែល​មាន​ឈ្មោះ​ថា លោកស្រី​ Patricia Natividad ដែលជា​តារា​ចម្រៀង​ម៉ិកស៊ិក​ អាយុ​៤២​ឆ្នាំ បាន​ធ្លាក់​​សំឡី​​​អនាម័យ​​ចេញ​ពី​ចន្លោះ​ជើង​របស់​គាត់​ក្នុង​ពេល​សម្តែង។

នៅ​ពេល​នោះ​លោក​ស្រី​បាន​ស្លៀក​រ៉ូប​ខ្លី​ពណ៌​ខៀវ​មក​សម្ដែង​ក្នុង​កម្មវិធី​ផ្សាយបន្តផ្ទាល់មួយ​របស់​ទូរទស្សន៍​ក្នុង​ស្រុក​ ដែល​មាន​ឈ្មោះ​ថា​ Despierta Americana (Wake Up America) ដោយគាត់​បាន​​​ចម្រៀង​មួយ​បទ​ដែលមាន​ចំនង​ជើង​ថា​ ” Viva Mexico ” ។ ទោះ​បី​ជា​មាន​រឿង​ហេតុ​កើត​ឡើង​យ៉ាង​នេះ​ក្តី​ ប៉ុន្តែ​គាត់​នៅ​​តែ​បន្ត​ការ​ច្រៀង​នឹង​សម្ដែង​ហាក់​ដូច​មិន​មាន​រឿង​អ្វី​កើត​ឡើយ​អញ្ចឹង។

នេះ​គឺ​ជា​រឿង​ហេតុ​មួយ​ដែល​​កម្រនឹង​កើត​មាន​ឡើង​ណាស់​ក្នុង​កំឡុង​ពេល​នៃ​ការ​សម្ដែង​ដូច​នេះ​ ហើយ​នេះ​ប្រហែល​មក​ពី​ការ​ធ្វេស​ប្រហេស​របស់​លោក​ស្រី​​ ដែល​ធ្វើ​ឲ្យ​មាន​ការ​​អាម៉ាស​យ៉ាង​ដូចនេះ៕

 ​​

សូម​ទស្សនា​ទាំង​អស់​គ្នា៖


ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖


  • ល្បី​ទៀត​ហើយ​តារា​ចម្រៀង​ស្រី​ម៉ិចស៊ីកូ​ម្នាក់ ជ្រុះ​សំឡី​អនាម័យ​នៅ​លើ​ឆាក已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:បច្ចេកវិទ្យា
Tags: