ថៃគ្រោងចំណាយ ២៧៦លានដុល្លារ ទិញយន្តហោះចម្បាំង ៤គ្រឿងបន្ថែមទៀតពីស៊ុយអ៊ែត

(បាងកក)៖ រដ្ឋាភិបាលថៃ ប្រហែលជាអាចទិញយន្តហោះចម្បាំងចំនួន ៤គ្រឿងបន្ថែមទៀត ពីប្រទេសស៊ុយអ៊ែត ដែលជាប្រភេទយន្តហោះចម្បាំងតែមួយ ដែលទិញបានបញ្ជាទិញកន្លងមកចំនួន ១២គ្រឿងរួចមកហើយ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា។

ឧបនាយករដ្ឋមន្រ្តី លោក Prajin Juntong និងជាអតីតមេបញ្ជាការកងទ័រអាកាសថៃ បានថ្លែងឲ្យដឹងថា លោកបានមើលឃើញថា យន្តហោះចម្បាំង Saab JAS 39 Gripen របស់ក្រុមហ៊ុន Saab Group ផលិតឡើងក្នុងបច្ចេកវិទ្យាទំនើប ដូច្នេះហើយទើបលោកសម្រេចចិត្តស្នើសុំរដ្ឋាភិបាលថៃ ទិញបន្ថែម ៤គ្រឿងទៀត។

យន្តហោះចម្បាំង Saab JAS 39 Gripe ទាំង ១២គ្រឿង ដែលថៃបានទិញមកពីស៊ុយអ៊ែដកន្លងមកនោះ ត្រូវបានដាក់ពង្រាយនៅខេត្ត Surat Thani។ យន្តហោះប្រទេសនេះផងដែរ ត្រូវបានផលិតឡើងនៅឆ្នាំ២០០៨ ដើម្បីជំនួសយន្តហោះចម្បាំង F-5 Tiger របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា យន្តហោះចម្បាំង Saab JAS 39 Grip មិនត្រូវបានក្រុមហ៊ុនបញ្ជាក់ពីតម្លៃឡើយ ប៉ុន្តែបើតាមការប៉ាន់ប្រមាណ ប្រហែលជាមានតម្លៃ ៦៩លានដុល្លារអាមេរិក ក្នុងមួយគ្រឿង៕

ថៃគ្រោងចំណាយ ២៧៦លានដុល្លារ ទិញយន្តហោះចម្បាំង ៤គ្រឿងបន្ថែមទៀតពីស៊ុយអ៊ែត

ប្រភពៈ freshnewsasia