សម័យ​រុង​រឿង​ និង​វិនាស​កម្ម​នៃ​រតន​វត្ថុ​បុរាណ​ប្រទេស​ស៊ីរី​

ក្រុងដាម៉ាស: រូបថតច្បាស់ៗទាំងនេះបានបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងដំណំពីក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម (ISIS) ទៅលើប្រាង្គប្រាសាទបុរាណ។

ពួកគេទើបយល់ព្រមមិនបង្កការប៉ះពាល់ដល់សំណង់ប្រវត្ដិសាស្ដ្រទៀតទេក្រោយការគ្រប់គ្រងប្រាសាទវិមានប៉ាល់មីរ៉ាជាង ២ ឆ្នាំមក។

រូបភាពទាំងនោះបង្ហាញពីសំណង់អគារបុរាណជាច្រើនត្រូវបំផ្លាញដោយក្រុមជ្រុលនិយម ISIS ដែលបានលួចវត្ថុមានតម្លៃមុនពេលវាយកម្ទេចសំណង់ប្រវត្ដិសាស្ដ្រនានា។

ជីវពល ISIS បានចំណាយពេលពីរឆ្នាំចុងក្រោយកម្ទេចតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO និងគ្រប់គ្រងទីក្រុងទាំងមូលក្នុងខែឧសភា ឆ្នាំ ២០១៥ មុនទើបត្រូវបានវាយបណ្ដេញកាលពីប៉ុន្មានខែកន្លងទៅនេះ។

ខណៈវាអាចដោយសារតែពួកគេត្រូវបានបណ្ដេញចេញពីទីក្រុងរតនសម្បត្ដិស៊ីរី រូបភាពទាំងនេះរំលេចនូវភាពវិនាសហិនហោចដែលពួកគេបានបន្សល់ទុក ដោយធ្វើឲ្យក្រុមអ្នកជំនាញប្រឈមនឹងកិច្ចការលំបាកនៃការជួសជុលសំណង់បុរាណឡើងវិញ។

សម័យ​រុង​រឿង​ និង​វិនាស​កម្ម​នៃ​រតន​វត្ថុ​បុរាណ​ប្រទេស​ស៊ីរី​

រូបភាពផ្គូផ្គងទាំងពីរទម្រង់នូវសំណង់អគារពីអតីត និងក្រោយការបំផ្លាញ ត្រូវបានចុះផ្សាយបន្ទាប់ពីរូបភាពថ្មីៗបំផុត បានបង្ហាញពីការខូចខាតក្នុងសារមន្ទីរប៉ាល់មីរ៉ា។

ចម្លាក់បុរាណត្រូវបានក្រុម ISIS កាត់ក្បាលយកលក់ ខណៈចម្លាក់គ្មានតម្លៃត្រូវបានផ្ដួលរំលំ។ វាបង្ហាញថា រតនសម្បត្ដិទីក្រុងខ្លះនៅត្រូវបានអភិរក្សយ៉ាងល្អដោយសារមានកិច្ចព្រមព្រៀងសម្ងាត់រវាងរដ្ឋាភិបាលស៊ីរី និងឧទ្ទាម ISIS។

លោក ម៉ាមូន អាប់ឌុលការីម នាយកផ្នែកបុរាណវត្ថុនៅស៊ីរី និយាយថា ISIS មិនបំផ្លាញសម្បត្ដិបុរាណវិទ្យាសំខាន់ៗទាំងអស់នោះទេ។

ក្រុមជ្រុលនិយមបានរំលំសំណង់អគារសំខាន់ៗជាច្រើន រួមទាំង ប្រាសាទបាល ដែលធ្វើឲ្យអំពល់ដល់ក្រុមអ្នកជំនាញក្នុងកិច្ចការស្ដារ និងជួសជុលឡើងវិញ។

ប៉ុន្ដែលោក អាប់ឌុលការីម ប្រាប់ថា កិច្ចព្រមព្រៀងជាមួយ ISIS ជួយរក្សាសំណង់អគារបុរាណក្នុងទីក្រុង។

ថ្វីដ្បិតតែវាមានការខូចខាតយ៉ាងដំណំក៏ពិតមែន តែនាយកផ្នែកបុរាណវត្ថុរូបនេះ ជឿថា តំបន់បុរាណ ប៉ាល់មីរ៉ា អាចជួសជុលមកទម្រង់ដើមវិញនូវរយៈពេល ៥ ឆ្នាំក្រោយរដ្ឋាភិបាលស៊ីរីដណ្ដើមទីតាំងនោះវិញ។

លោកថា៖ «បើយើងទទួលការយល់ព្រមពី UNESCO យើងនឹងត្រូវការពេល ៥ ឆ្នាំដើម្បីជួសជុលសំណង់ខូចខាតក្រោមដៃក្រុម ISIS»៕

សម័យ​រុង​រឿង​ និង​វិនាស​កម្ម​នៃ​រតន​វត្ថុ​បុរាណ​ប្រទេស​ស៊ីរី​ប្រាសាទបុរាណ បាល សម័យបច្ចុប្បន្ន និងរូបថតកាលពីឆ្នាំ ២០១៤

សម័យ​រុង​រឿង​ និង​វិនាស​កម្ម​នៃ​រតន​វត្ថុ​បុរាណ​ប្រទេស​ស៊ីរី​សារមន្ទីរតម្កល់វត្ថុបុរាណក្នុងទីក្រុងត្រូវបានបំផ្លិចបំផ្លាញពីក្រុម ISIS

ប្រភពៈ ភ្នំពេញប៉ុស្តិ៍