អតិថិជន​ជាច្រើន​នាក់ ​ចាប់អារម្មណ៍​ទិញ​ខុន​ដូ D’Seaview

អតិថិជន​ជាច្រើន​នាក់ ​ចាប់អារម្មណ៍​ទិញ​ខុន​ដូ D’Seaview



ភ្នំពេញ ៖ ​អតិថិជន​ជាច្រើន​នាក់​ ដែល​កំពុង​ចាប់អារម្មណ៍​លើ​យុទ្ធនាការ «​ជម្រើស​នៃ​ជីវិត​រស់នៅ និង​ជីវិត ការងារ ប្រកបដោយ​សុខដុម​ភាព​» របស់ CAMHOMES នៅក្នុង​ពិព័រណ៍​របស់​ខុន​ដូ D’Seaview​។

សម្រាប់​អតិថិជន ដែល​បាន​កក់​ទីតាំង​ពាណិជ្ជកម្ម​នៅ​ខុន​ដូ D’Seaview នឹង​ទទួល​បាន​ខុន​ដូ​ស្នាក់​នៅ​មួយ​បន្ទប់​ដោយ​ឥតគិតថ្លៃ ដោយ​ស្វ័យប្រវត្តិ​។ សម្រាប់​អតិថិជន​ដែល​ទិញ​ខុនដូ ​សម្រាប់​ស្នាក់​នៅ​វិញ​នឹង​ទទួល​បាន​នូវ​ទូរស័ព្ទ​សាម​សុង Galaxy S7 ចំនួន​មួយ​គ្រឿង​ភ្លាមៗ​។

​លោក Bernard Seet ប្រធាន​ផ្នែក​លក់ ​និង​ទីផ្សារ​ជាន់ខ្ពស់​របស់ CAMHOMES បាន​ឲ្យ​ដឹង​ថា​ «​យើង​នឹង​នាំ​យក​នូវ​អគារ​ស្នាក់នៅ​មួយ ​ដែល​មានគុណ​ភាពល្អ និង​មាន​រចនាបថ​ទំនើប​បែប​អន្តរជាតិ​ ហើ​យ​យើង​ចាប់ផ្តើម​ការងារ​មួយ​នេះ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​មាន​កន្លែង​ស្នាក់នៅ​ ដែល​មាន​ស្តង់ដារ និង​មានតម្លៃ​សមរម្យ​។ យើង​មាន មោទនភាព សូម​ណែ​នាំ​នូវ​គម្រោង​អគារ​ស្នាក់នៅ​របស់​យើង​នៅ​ខេត្ត​ព្រះសីហនុ គឺ ខុន​ដូ D’Seaview »។

​ខុន​ដូ D’Seaview គឺជា​គម្រោង​អភិវឌ្ឍន៍​ដែល​ខ្ពស់​ជាងគេ​ ហើយ​ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ដ៏​ស​ក​ម្ម និង​សម្រាកលំហែ​ដ៏​ពេញនិយម​ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ ​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ខុន​ដូ D’Seaview នឹង​ផ្តល់​កន្លែង​ស្នាក់នៅ​បែប ស៊ីវិល័យ ហាង​ទំនិញ ការិយាល័យ ស​ណ្ឋាគារ និង​ភោជនីយដ្ឋាន​ទំនើប ព័ទ្ធជុំវិញ​ដោយ​សួន​ធម្មជាតិ​ស្រស់​ត្រកាល កន្លែង​កម្សាន្ត​សម្រាប់​កុមារ និង​ការរស់នៅ​ដ៏​សម្បូរ​បែប សម្រាប់​លោកអ្នក​ដែល​មិន​ចូលចិត្ត​ភាព អ៊ូអរ​ខ្លាំង​។

​សម្រាប់​អតិថិជន ចង់បាន​លំនៅ​ដ្ឋាន ​ដែល​ទំនើប​ក្នុង​តម្លៃ​សមរម្យ ចាប់ពី ៥០.០០០ ដុល្លារ​អាមេរិក ហើយ​បន្ទប់​នីមួយៗ​មាន​ទំហំ​ចាប់ពី ៤៧ ម៉ែត្រការ៉េ​ឡើង​ទៅ​នៅ​ខេត្ត​ព្រះសីហនុ ពួកគាត់​អាច​ទាក់​ទង​សួរ​ព័ត៌មាន​នៅ​ទីនោះ​ផ្ទាល់ ចាប់ពី​ម៉ោង៩ព្រឹក ដល់៩យប់ ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅ​ផ្សារ​ទំនើប អ៊ី​អន​។ ក្រុមការងារ​ផ្នែក​លក់​នឹង​ឆ្លើយតប​រាល់​ចម្ងល់​របស់​អតិថិជន​អំពី​ការ​ជាវ​ខុន​ដូ និង​ការ​ផ្តល់​ជូន​ពិសេសៗ ផ្សេង D’Seaview​។

​មក​ទល់​ពេល​នេះ​ការ​បុក​គ្រឹះ​របស់​ខុន​ដូ D’Seaview បានសម្រេច​ជាង ៥០% ភាគរយ​ហើយ ដោយ​មាន​ការ​សហការ​ជាមួយ MCCO ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ខែកក្កដា ខាងមុខនេះ​។ ការសាងសង់​តួ​អគារ​ទាំងមូល នឹង​ចាប់​ផ្ដើម​នៅ​ខែសីហា ឆ្នាំ២០១៦។
នៅ​ថ្ងៃទី 15 ឧសភា ដែល​ជា​ថ្ងៃ​ចុងបញ្ចប់​នៃ​ពិព័រណ៍​នេះ CAMHOMES​ នឹង​មាន​ការ​ចាប់​រង្វាន់​សម្រាប់​អតិថិជន ដែល​បាន​ទទួល « លេខ​អាទិភាព​» ដើម្បី​ឈ្នះ​រង្វាន់​ទូរទស្សន៍ និង​ទូទឹកកក​សាម​សុង ក៏ដូចជា​រង្វាន់​ជាច្រើន ទៀត​។

​អតិថិជន​ដែល​មិនអាច​ចូលរួម​ដោយ​ផ្ទាល់​នៅក្នុង​ព្រឹត្តិការណ៍​នៅ​ផ្សារ​អ៊ី​អន​នេះ ពួកគាត់​អាច​អញ្ជើ​ញ​ទៅ​ទស្សនា និង​សាកសួរ​ព័ត៌មាន នៅ​អគារ​កាណាឌីយ៉ា ឬ​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្តល់​ព័ត៌មាន​ទាំងអស់ ពាក់ព័ន្ធ​នឹង​ខុន​ដូ D’Seaview ក៏ដូចជា​ការ​ផ្តល់​ជូន​ពិសេស​ជាច្រើន​ទៀត​៕