ក្រសួង​ធនធានទឹក​ ធ្វើ​សកម្មភាព​ជួសជុល​ និង​ស្ដារ​ទំនប់​អាងទឹក​ព្រៃ​ផ្ដៅ​ និង​ទំនប់​សណ្តរ​ដូន​ទយ សម្រេច​បាន​ជាង​៥០​ភាគរយ​ហើយ​

ក្រសួង​ធនធានទឹក​ ធ្វើ​សកម្មភាព​ជួសជុល​ និង​ស្ដារ​ទំនប់​អាងទឹក​ព្រៃ​ផ្ដៅ​ និង​ទំនប់​សណ្តរ​ដូន​ទយ សម្រេច​បាន​ជាង​៥០​ភាគរយ​ហើយ​

ភ្នំពេញ ​៖ ​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ដំណើរការ​ជួស​ជុល​ឡើងវិញ ទំនប់​អាងទឹក​ព្រៃ​ផ្ដៅ ស្ថិត​ក្នុង​ឃុំ​ស្រែ​ ស្រុក​ជុំ​គិរី ខេត្តកំពត សម្រេច​លទ្ធផល​បាន​ប្រ​មាណ ៦៥ ភាគរយ ហើយ។​

ការដ្ឋាន​ជួសជុល​ឡើងវិញ ទំនប់​អាងទឹក​ព្រៃ​ផ្ដៅ ត្រូវ​បាន​ចាប់​ដំណើរការ​កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ ២០១៦ ដោយមាន​ទំហំ​ការងារ​ ៖ ជួសជុល​ទំនប់​អាងទឹក ប្រវែង ២.២៥០ ម៉ែត្រ ស្ដារ​ប្រឡាយ​រង​ចំនួ​ន ០៣ ខ្សែ សរុប​ប្រវែង ៤.៨០០ ម៉ែត្រ និង​សាងសង់​សំណង់​សិល្បការ​ជាច្រើន​កន្លែង​ទៀត។ ការ​ដ្ឋាន​នេះ ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៦ ខាងមុខ​។​ ក្រោយពេល​ជួសជុល​រួច ទំនប់​អាងទឹក​ព្រៃ​ផ្ដៅ នឹង​មាន​លទ្ធភាព​ស្តុក​ទឹកបាន​ប្រមាណ ២.៥០០.០០០ ម៉ែត្រគូប សម្រាប់​បម្រើ​ឲ្យ​ការងារ​បង្កបង្កើនផល​លើ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា ចំនួន ១.២០៥ ហិកតា ស្រូវប្រាំង ចំនួន ១៨៨ ហិកតា និង​ដំណាំ​រួមផ្សំ ចំនួន ១៥ ហិកតា។​

ក្រសួង​ធនធាន​ទឹកបាន​បន្ថែម​ថា ការដ្ឋាន​ជួសជុល​ឡើងវិញ ទំនប់​សណ្តរ​ដូន​ទយ ស្ថិត​ក្នុង​ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង មកដល់ពេលនេះ សម្រេច​លទ្ធផល​បាន​ប្រមាណ ៤៥ ភាគរយ ហើយ។​ សូម​រំលឹក​ជូន​ថា ទំនប់​សណ្តរ​ដូន​ទយ ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម បើក​ការ​ដ្ឋាន​ជួសជុល​ឡើងវិញ រួម​ជាមួយ​ការសាងសង់​សំណង់​សិល្បការ​មួយ​ចំនួន​ទៀត កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦។​

នៅពេល​បញ្ចប់​ការដ្ឋាន នា​អំឡុង​ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខ ទំនប់​សណ្តរ​ដូន​ទយ នឹង​មាន​លទ្ធភា​ព​ស្រោចស្រព​លើ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា ចំនួន ៦៥៥ ហិកតា ស្រូវប្រាំង ចំនួន ១៥៨ ហិកតា និង​ដំ​ណាំ​រួមផ្សំ ចំនួន ២០ ហិកតា៕​