បវរកញ្ញា​ពិភពលោក Miss Global​ប្រ​ឆ្នាំ​២០១៥ ​ផ្តល់​ថវិកា​ចំនួន​ជិត​៧​ពាន់​ដុល្លារ ​ដល់​មន្ទីរពេទ្យ​កុមា​រ​អង្គរ ​

បវរកញ្ញា​ពិភពលោក Miss Global​ប្រ​ឆ្នាំ​២០១៥ ​ផ្តល់​ថវិកា​ចំនួន​ជិត​៧​ពាន់​ដុល្លារ ​ដល់​មន្ទីរពេទ្យ​កុមា​រ​អង្គរ ​

សៀមរាប​ ៖ បវរកញ្ញា​ពិភពលោក​Miss Global​ប្រចាំឆ្នាំ​២០១៥​លំដាប់​លេខ​១ ​លេខ​២ ​លេខ​៣ ​និង​៤​នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែឧសភា ​បាន​មក​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​។ ​ហើយ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ បវរកញ្ញា​ពិភពលោក​ទាំង​៤​រូប​ បាន​សម្ដែង​ការ​អាណិតអាសូរ​ចំពោះ​កុមារ​ដែល​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មួយ​នេះ ​ពីព្រោះ​កុមារ​ទាំងនេះ​ភាគច្រើន​ជា​កូន​ប្រជាពលរដ្ឋ ​ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​តាម​តំបន់​ជនបទ​។​

កញ្ញា ​Virginia Prak​ ជា​បវរកញ្ញា​លេខ​២​ ជន​ជាតិ​ខ្មែរ​ សញ្ជាតិ​អាមេរិក​បាន​ថ្លែង​ថា កញ្ញា​ពិតជា​មាន​ការ​អាណិត​កុមារ​ទាំងនេះ​ណាស់​។​ ប៉ុន្តែ​កញ្ញា​ក៏​បាន​កោត​សសើរ​ចំពោះ​ក្រុម​គ្រូពេទ្យ​កម្ពុជា​ ដែល​បាន​យកចិត្តទុកដាក់​ថែ​ទាំ​កុមារ​បាន​យ៉ាង​ល្អ​ប្រសើរ​។​

កញ្ញា ​VirginiaPrak​ បាន​សន្យា​ថា​ ​ពេល​ត្រឡប់​ទៅវិញ ​កញ្ញា​នឹង​ធ្វើការ​ផ្សព្វផ្សាយ ​ដើម្បី​រក​ជំនួយ​មក​ជួយ​ដល់​កុមារ​កម្ពុជា​ដូចជា ​រៀបចំ​ធ្វើការ​ប្រគំ​តន្ត្រី​មនុស្សធម៌​ជាដើម​។ ​ហើយ​ កញ្ញា​សន្យា​ថា​ នឹង​ត្រឡប់​មក​កម្ពុជា​ម្តង​ទៀត​ ដើម្បី​ធ្វើ​ការងារ​មនុស្សធម៌​នេះ​។​

ក្លិប​សំឡេង ​កញ្ញា​ Virginia Prakនៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ បវរកញ្ញា​ពិភពលោក​ទាំង​៤​រូប ​រួម​ជា​មួយ​នឹង​សមាគម​សិល្បករ​ខ្មែរ​ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣០៥៣​ដុល្លារ ​និង​១៥​លាន​៣​ម៉ឺន​រៀល​ ដ​ល់​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ​ផង​ដែរ​។​

លោក​ សុះ​ ម៉ាច​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​វិស័យ​សិល្បៈ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រីក​ចម្រើន​ និង​មាន​ល្បីល្បាញ​ លោក​មាន​គម្រោង​ស្នើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​រៀបចំ​ឲ្យ​មានការ​ប្រកួត​បវរកញ្ញា​ពិភពលោក​Miss Global​នេះ​ នៅ​ឆ្នាំ​២០១៧​ ហើយ​បើ​គម្រោង​នេះ​បានសម្រេច​កម្មវិធី​នេះ​នឹង​ធ្វើ​នៅ​ខេត្តសៀមរាប​ ដោយ​រៀបចំ​ឲ្យ​មាន​បវរកញ្ញា​កម្ពុជា​ចូលរួម​ផង​ដែរ​៕