អភិបាលខណ្ឌ​សែន​សុខ​ នាំ​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ​និង​ចាស់​ជរា​

អភិបាលខណ្ឌ​សែន​សុខ​ នាំ​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ​និង​ចាស់​ជរា​



ភ្នំពេញ ៖ លោក ប៉ឹល កុសល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ និង​ជា​ប្រធាន​កិត្តិយស​ នៃ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​ដឹកនាំ​មន្ត្រីរាជការ​នាំ​យក​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី មក​ឧបត្ថម្ភ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​ចាស់ជរា​ចំនួន​៥៥​គ្រួសារ​មកពី​បណ្ដា​ភូមិ​នានា​ នៅ​ក្នុង​សង្កាត់​ឃ្មួញ។

ទិដ្ឋភាព​ជាក់ស្ដែង​ចំពោះ​សម្ភារៈ​អំណោយ​ដែល​ត្រូវ​បាន​គេ​យក​មក​ចែក​ជូន​ប្រជាជន​ក្រីក្រ​និង​ចាស់ជរា នៅ​ក្នុង​ពិធី​នោះ​ក្នុង​១​គ្រួសារៗ ​ត្រូវ​ទទួល​បាន អង្ករ​១​បាវ ទម្ងន់​៣០​គីឡូក្រាម មី​កញ្ចប់ ១​កេស ត្រីខ​១០​កំប៉ុង កញ្ចប់​ឃី​ត​១ ក្នុង​នោះ​មាន​ភួយ មុង សារុង ក្រមា ស្រោម​សំបុត្រ​១ ដែល​ក្នុង​នោះ​មាន​លុយ​ចំនួន​២​ម៉ឺន​រៀល និង​មាន​ជួយឧបត្ថម្ភ​ពី​លោក ពៅ ណា​រិ​ទ្ឋ ប្រធាន​ការិយាល័យ រៀបចំ​ដែនដី នគរោបនីយកម្ម សំណង់ និង​ភូមិបាល​ខណ្ឌ​សែន​សុខ ចំនួន​១​ម៉ឺន​រៀល​ទៀត សម្រាប់​ក្នុង​១​គ្រួសារ​ៗ។

សកម្មភាព នៃ​ការ​នាំ​យក​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មក​ចែក​ជូន​ប្រជាជន​ក្រីក្រ​និង​ចាស់ជរា នៅ​ខណ្ឌ​សែន​សុខ ត្រូវ​បាន​គេ​ឃើញ​ធ្វើ​ឡើង​ជា​រៀងរាល់​សប្ដាហ៍ ដែល​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​ជា​ដៃ​ជើង ​និង​ភ្នែក​ច្រមុះ​របស់​រាជរដ្ឋាភិបាល​ បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ប្រជាជន​ក្នុង​មូលដ្ឋាន​ខ្លួន​ជា​ម្ចាស់​ឆ្នោត​៕

អភិបាលខណ្ឌ​សែន​សុខ​ នាំ​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ​និង​ចាស់​ជរា​