ស្លាប់៣ របួសធ្ងន់-ស្រាល៨ កាលពីម្សិលមិ​ញ​

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ ​ឧសភា ​​២០១៦ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស​​កើតឡើង​ចំនួន​៧​លើក ក្នុង​នោះ​យប់​៥​លើក ​មនុស្ស​ស្លាប់៣​នាក់ រង​របួសធ្ងន់៥​នាក់ (​ប្រុស​) និង​របួសស្រាល៣​នាក់ (​ស្រី​១​នាក់​) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ទាំង​៧​លើក​​នេះ បណ្តាល​ឱ្យ​​ខូច​យានយន្ត​សរុប​ចំនួន​១១​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន៦​គ្រឿង​, រថយន្ត​ធុន​តូច២​គ្រឿង, រថយន្ត​ធុន​ធំ២​គ្រឿង, យាន​ផ្សេង​ៗ១​គ្រឿង ។

​ចំពោះ​មូលហេតុ​ដែល​​ឱ្យ​​កើត​មាន​​ រួម​មាន​ល្មើស​ល្បឿន២​លើក (​ស្លាប់២​នាក់​) , ស្រវឹង១​លើក (​ស្លាប់​១​នាក់, ប្រជែង១​លើក, មិន​ប្រកាន់​ស្តាំ១​លើក, ​មិន​គោរព​សិទ្ធិ១​លើក, កត្តា​យានយន្ត១​លើក ក្នុង​នោះ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់៧​នាក់យប់ ។  គ្រោះ​ថ្នាក់​លើ​ដងផ្លូវ រួម​មានផ្លូវជាតិចំនួន៤​លើក, ផ្លូវ​ខេត្ត​-ក្រុង២​លើក, ផ្លូវលំ១​លើក ។ យានយន្ត​បង្កហេតុ រួម​មានម៉ូតូ៤​លើក, រថយន្ត​ធុន​តូច២​គ្រឿង​ និងរថយន្ត​ធុន​ធំ ១​គ្រឿង ។