​វិ.​ព្រែក​សណ្តែក​គ្រោង​ចំណាយ​​ជាង​២​លាន​រៀល​ជួសជុល​ទីលាន​បាល់ទាត់​

​វិ.​ព្រែក​សណ្តែក​គ្រោង​ចំណាយ​​ជាង​២​លាន​រៀល​ជួសជុល​ទីលាន​បាល់ទាត់​

 

វិទ្យាល័យ​ព្រែក​សណ្ដែក​ស្ថិត​នៅ​ស្រុក​ស៊ីធរ​កណ្ដាល​នៃ​ខេត្ត​ព្រៃវែង​បាន​ដាក់​សំណើ​ទឹក​ប្រាក់​​ជាង​២​លាន​រៀល​​​ដើម្បី​ជួសជុល​ទី​លាន​បាល់ទាត់​នៅ​ក្នុង​វិទ្យាល័យ​នេះ​ ប៉ុន្តែ​មិន​មាន​គម្រោង​ដាំ​ស្មៅ​ធម្មជាតិ​ ឬ​សិប្បនិម្មិត​ឡើយ​ដោយ​ទុក​ឲ្យ​ស្មៅ​ធម្មជាតិ​​ដុះ​ខ្លួន​ឯង។

 

​វិ.​ព្រែក​សណ្តែក​គ្រោង​ចំណាយ​​ជាង​២​លាន​រៀល​ជួសជុល​ទីលាន​បាល់ទាត់​លោក ញ៉េប​ វុទ្ធា​ នាយក​រង​វិទ្យាល័យ​ព្រែក​សណ្តែក​

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ញ៉េប​ វុទ្ធា​ នាយក​រង​វិទ្យាល័យ​ព្រែក​សណ្តែក​ ខេត្ត​ព្រៃវែង​ បាន​និយាយ​ថា​ គម្រោង​ឈូស​ឆាយ​ធ្វើ​ជា​ទីលាន​បាល់ទាត់​នោះ​មាន​បណ្តោយ​ ១០០​ ម៉ែត្រ​ ទទឹង​ ៨០​ម៉ែត្រ​ ប៉ុន្តែ​លោក​នាយក​រង​ និង​លោក​គ្រូ​កីឡា​កំណត់​ដាំ​បង្គោល​ទី​សង​ខាង​ត្រឹម​បណ្តោយ​ ៩០​ ម៉ែត្រ​ និង​ទទឹង​ទីលាន​ ៦០​ម៉ែត្រ​សម្រាប់​ធ្វើ​ជា​គំនូស​ទីលាន។

 

ដំបូង​លោក​នាយក​រង​បាន​លើក​ជា​សំណើ​ថវិកា​ចំនួន​ ១៥០០០០០​ រៀល​សម្រាប់​ជួល​គ្រឿង​ចក្រ​ឈូស​ឆាយ​ និង​ ៧២០ ០០០​ រៀល​សម្រាប់​ទិញ​បង្គោល​ទី​ទាំង​សង​ខាង​ទៅ​លោក​ ប៉ុល​ រតនា​ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហា​ផ្ទៃ។ ​ការ​ជួសជុល​​នេះ​​​មិន​មាន​គម្រោង​ដាំ​ស្មៅ​សិប្បនិម្មិត​ ឬ​ស្មៅ​ធម្មជាតិ​នោះ​ទេ​ គឺ​ទុក​ឲ្យ​ស្មៅ​ធម្មជាតិ​ដុះ​ដោយ​ឯក​ឯង​ ដោយ​សារ​តែ​ទីលាន​នេះ​នឹង​ត្រូវ​លេច​ទឹក​ជា​រៀង​រាល់​ឆ្នាំ​នា​រដូវ​វស្សា​ ឬ​ខែ​ទឹក​ឡើង​ ព្រោះ​ទី​លាន​នៅ​ជាប់​នឹង​ទំនប់​ទឹក​ ហើយ​បើ​សិន​ជា​មាន​ទឹក​ជំនន់​ឡើង​ខ្លាំង​ កម្ពស់​ទឹក​នឹង​លេខ​ទីលាន​រហូត​ដល់​ ១.៦០​ ម៉ែត្រ​ ដោយ​សារ​តែ​ទំនប់​ត្រូវ​រង​ការ​បំផ្លាញ​ដោយ​ទឹក​ជំនន់។

 

​វិ.​ព្រែក​សណ្តែក​គ្រោង​ចំណាយ​​ជាង​២​លាន​រៀល​ជួសជុល​ទីលាន​បាល់ទាត់​ ទី​លាន​ វិទ្យាល័យ​ព្រែកសណ្តែក​កំពុង​ត្រូវ​បាន​ចាក់​ដី

 

លោក វុទ្ធា បន្ត​​ថា បើ​ទំនប់​នោះ​ជួសជុល​ឡើង​វិញ​ ទីលាន​បាល់ទាត់​នោះ​នឹង​មិន​លេច​ទឹក​ឡើយ​ ហើយ​ក៏​មិន​ពិបាក​ចំណាយ​ថវិកា​ឈូស​ឆាយ​ដូច​នេះ​ដែរ។ បន្ទាប់​ពី​បាន​រៀប​ចំ​ទីលាន​ និង​ដាំ​បង្គោល​ទី​រួច​រាល់​ភ្លាម​ លោក​ថា មាន​ក្រុម​កីឡា​សិស្ស​សាលា​មក​លេង​បាល់ទាត់​ជា​ហូរហែ ​ប៉ុន្តែ​លោក​បាន​ឲ្យ​សិស្ស​សាលា​មក​ជួយ​រើស​សម្អាត​កម្ទេច​មែក​ឈើ​ចេញ​ទីលាន​ ដើម្បី​ការពារ​ការ​មុត​ និង​គ្រោះ​ថ្នាក់​ណា​មួយ​កើត​ឡើង។

 

អាជ្ញាធរ​ ប្រជា​ពលរដ្ឋ​ លោក​គ្រូ​អ្នក​គ្រូ​ និង​ក្រុម​កីឡា​សិស្ស​សាលា​ព្រែក​សណ្តែក​បាន​សម្តែង​ការ​នូវ​ក្តី​សប្បាយ​រីករាយ​ ដែល​មាន​ទីលាន​សមរម្យ​លេង​ និង​ហ្វឹក​ហាត់។ ជា​ចុង​ក្រោយ​ លោក​ក៏​បន្ត​អំពាវ​នាវ​ដល់​សប្បុរសជន​ សូម​ជួយ​ឧបត្ថម្ភ​ជា​ឯក​សណ្ឋាន​ សម្ភារៈ​ហ្វឹកហាត់​ ស្បែក​ជើង​ ស្រោម​ជើង​ជា​ដើម​ដល់​សាលា​របស់​លោក​ ព្រោះ​ថា​សាលា​រៀន​នេះ​នៅ​ខ្វះ​ខា​សម្ភារៈ​កីឡា​ច្រើន​ណាស់៕

 

​វិ.​ព្រែក​សណ្តែក​គ្រោង​ចំណាយ​​ជាង​២​លាន​រៀល​ជួសជុល​ទីលាន​បាល់ទាត់​ទី​លាន​ វិទ្យាល័យ​ព្រែកសណ្តែក​កំពុង​ត្រូវ​បាន​ចាក់​ដី

 

អត្ថបទ៖ សោម សារិទ្ធ​