ជំងឺ​តា​ឡា​សេមៀ មាន​រោគសញ្ញា​បែបនេះ

ជំងឺ​តា​ឡា​សេមៀ មាន​រោគសញ្ញា​បែបនេះ

​ជំងឺ​តា​ឡា​សេមៀ គឺ​ជា​ជំងឺ​ឈាម​ដំណរ​ពូជ​មួយ​ប្រភេទ ដែល​សម្គាល់​ដឹង​តាមរយៈ ការ​មានអេ​ម៉ូគ្លូ​ប៊ីន និង​គ្រាប់​ឈាមក្រហម​តិច​ជាង​ធម្មតា​។ ជំងឺ​តា​ឡា​សេមៀ មាន​ច្រើន​ប្រភេទ​ណាស់​ដូចជា តា​ឡា​សេមៀ​អាល​ហ្វា បែ​លតា Cooley’s Anemia និង Mediterranean Anemia​។​

​បើសិន​ជា​អ្នក​មាន​ជំងឺ តា​ឡា​សេមៀ​កម្រិត​តិចតួច ឬ Mild Thalamssemia អ្នក​ប្រហែលជា​មិនបាច់​ព្យាបាល​ទេ​។ ប៉ុន្តែ បើសិន​ជា​ជំងឺ​នេះ​កម្រិត​ធ្ងន់ធ្ងរ អ្នក​ប្រហែលជា​ត្រូវ​ការបញ្ចូល​ឈាម​ជា​ញឹកញាប់​ហើយ​។

ជំងឺ​តា​ឡា​សេមៀ មាន​រោគសញ្ញា​ដូចជា ៖

  • ​អស់កម្លាំង​
  • ​ខ្សោយ​
  • ​ស្លេកស្លាំង​
  • ​ស្បែក​ទៅ​ជា​ពណ៌​លឿង​
  • ទម្រង់​មុខ​ខុស​ធម្មតា​
  • ​លូតលាស់​យឺត​
  • ​ហើម​ពោះ​
  • ទឹកនោម​ទៅជា​ខា​ប់​។​

​រោគសញ្ញា​ដែល​អ្នក​អាចមាន គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ដែល​អ្នកមាន​ដែរ​។ ក្មេងៗ​មួយចំនួន អាច​មាន​រោគសញ្ញា​ជំងឺ​នេះ​តាំង​ពី​កំណើត ខណៈ​អ្នក​ផ្សេង​ទៀត អាច​មាន​នៅ​ពេល​មាន​អាយុ​ពីរ​ឆ្នាំ​ដំបូង​។ អ្នកខ្លះ ដែល​មាន​ហ្សែ​ន​អេ​ម៉ូគ្លូ​ប៊ីន​បញ្ហា​តែ​មួយ គឺ​មិន​មាន​រោគសញ្ញា​ជំងឺ​ឡើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ជំងឺ​តា​ឡា​សេមៀ មាន​រោគសញ្ញា​បែបនេះ已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:ជំងឺទូទៅ
Tags: