​មិន​នឹកស្មានថា រួមភេទ​រាល់ថ្ងៃ មាន​ប្រយោជន៍ ដល់​ថ្នាក់​ហ្នឹង​សោះ​

​មិន​នឹកស្មានថា រួមភេទ​រាល់ថ្ងៃ មាន​ប្រយោជន៍ ដល់​ថ្នាក់​ហ្នឹង​សោះ​

​ការ​រួមភេទ គឺជា​ការបង្កើត​អារម្មណ៍​ស្និទ្ធស្នាល ជាមួយ​ដៃគូ​។ វា​មិន​ត្រឹមតែ​ជួយ ឲ្យមាន​អារម្មណ៍ល្អ​មួយទេ តែ​ថែមទាំង​ផ្តល់​ជា​ប្រយោជន៍ ច្រើន​ផ្សេងៗ​ទៀត​ដល់​សុខភាព​។

បំបាត់​ស្ត្រេ​ស​
ការ​រួមភេទ គឺជា​ថ្នាំ​បំបាត់​ភាព​តានតឹង​ដ៏​អស្ចារ្យ​មួយ​។ ការ​រួមភេទ នឹង​ធ្វើឲ្យ​រាងកាយ ផលិត​ជា​សារធាតុ Dopamine, Endorphins និង​អ័រម៉ូន ជួយ​ឲ្យមាន​អារម្មណ៍ល្អ​ផ្សេងៗ​ទៀត​។

ជាការ​ហាត់ប្រាណ​
ការ​រួមភេទ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ហាត់ប្រាណ​ដែរ​។ ការ​រួមភេទ ៣ ដង​ក្នុង​មួយ​សប្តាហ៍ និង​ម្តង ១៥ នាទី រយៈពេល​មួយ​ឆ្នាំ​ពេញ គឺ​មាន​តម្លៃ​ស្មើ​គ្នា នឹង​ការ​រត់​ចម្ងាយ ១២០ គីឡូ​មែ​ត្រដែរ​។

បញ្ចុះ​សម្ពាធ​ឈាម​
ទាំង​ការ​រួមភេទ និង​អោប​គ្នា សុទ្ធ​តែ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​ទាំងអស់​។ ការ​រួមភេទ ក៏​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈ​ម Diastolic ដែរ​។

បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
Immunolgoblin A គឺជា​អង់​ទី​ហ្សែ​ន ដែល​មាន​នាទី​ប្រឆាំង​នឹង​មេរោគ ហើយ​វា​នឹង​កើន ចំនួន​នៅ​ពេល​អ្នកបង្កើន​ការ​រួមភេទ​ដែរ​។

កាន់តែ​ក្មេង​ជាង​មុន​

ការ​រួមភេទ​បី​ដង​ក្នុង​មួយ​សប្តាហ៍ អាច​ធ្វើឲ្យ​អ្នក មាន​អាយុ​ក្មេង​ជាង​មុន​រហូត​ដល់ ១០ ឆ្នាំ​ឯណោះ​។

បេះដូង​កាន់តែ​រឹងមាំ​ជាង​មុន​
រាល់​ការ​ហាត់ប្រាណ ដែល​បានមកពី​ការ​រួមភេទ នឹង​បង្កើន​សុខភាព​បេះដូង​សរសៃឈាម ព្រមទាំង​ជួយ​ឲ្យ​បេះដូង កាន់តែ​រឹងមាំ​ជាង​មុន​ទៀត​។ អ្នក​នឹង​អាច​កាត់បន្ថយ ជំងឺ​បេះដូង​សរសៃឈាម រហូតដល់ ៤៥ ភាគរយ​ឯណោះ​។

បំបាត់​ការឈឺចាប់​
តាម​ការស្រាវជ្រាវ រវាង​ជំងឺ​រលាក​សន្លាក់ និង​ការរួម​ភេទ​បាន​រកឃើញ​ថា អ្នក​ដែល​រួមភេទ​ជា​ញឹកញាប់ ទំនងជា​មិនសូវ​មាន​ការឈឺចាប់ ពី​ការ​រលាក​សន្លាក់​ឡើយ​។

បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​
ទម្លាប់​នៃ​ការបាញ់​ទឹកកាម នឹង​កាត់បន្ថយ​ការ​ប្រឈម ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​យ៉ាង​អស្ចារ្យ​។ បុរស​ដែល​បាញ់​ទឹកកាម ២១ ដង​ក្នុង​មួយខែ ទំនងជា​មិន​សូវ​កើត ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ទេ​។

រដូវ​មក​ទៀងទាត់​
ការ​រួមភេទ ជួយ​ធ្វើឲ្យ​អ័រម៉ូន​របស់​ស្ត្រី មាន​ភាពទៀងទាត់ ដូច្នេះ វា​ក៏​ធ្វើឲ្យ​រដូវ​របស់​ពួកគេ មក​ទៀងទាត់​ផងដែរ​។

មិន​មាន​ការ​ងាប់​លិង្គ ឬ​លិង្គ​មិន​ព្រម​ងើប​
បុរស​ស្ទើរតែ​ពាក់កណ្តាល​ហើយ ដែល​មាន​អាយុ​ចាប់ពី ៤០ ឆ្នាំ​ឡើង​ទៅ គឺ​មាន​បញ្ហា​លិង្គ​មិន​ព្រម​ងើប​។ ដូច្នេះ ថ្នាំ​ដ៏​ល្អ​បំផុត​សម្រាប់​ពួកគេ គឺ​ការ​រួមភេទ​នេះឯង​។ ការឡើង​រឹង​របស់​លិង្គ នឹង​ជួយ​ថែរក្សា​លំហូរ​ឈាម​កាន់តែ​ត្រឹមត្រូវ​។

អាយុ​វែង​
កាលណា​មនុស្ស​យើង​មិន​សូវ​ស្ត្រេ​ស បេះដូង​កាន់តែ​រឹងមាំ របត់​ឈាម​រត់​មាន​អុកស៊ីសែន​កាន់តែច្រើន និង​មាន​សុភមង្គល​ទៀត​នោះ សុទ្ធតែ​ជា​កត្តា ដែល​ជំរុញ​ឲ្យ​មនុស្ស មាន​អាយុ​វែង​ទាំងអស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។