Leicester City បង្ហាញ​ថា​ពួក​គេ​កាន់​តែ​ខ្លាំង​ក្រោយ​បំបាក់​ Chelsea

គ្រាន់​តែ​លឺ​ឈ្មោះ​ថា​ Leicester City ជឿ​ថា​មាន​មនុស្ស​តិច​ណាស់​ដែល​ស្គាល់​ឈ្មោះ​ក្រុម​បាល់​ទាត់​មួយ​នេះ​ព្រោះ​ក្រុម​ Leicester City ទើប​តែ​ឡើង​ពី​ក្រប​ខណ្ឌ​ Championship មក​លេង​នៅ​ក្រប​ខណ្ឌ​ English Premier League ( EPL) កាល​ពី​ឆ្នាំ​២០១៤​ប៉ុណ្ណោះ​ ។

ប៉ុន្តែ​នៅ​រដូវ​កាល​នេះ​ Leicester City បាន​បង្ហាញ​ថា​គេ​គឺ​ក្រុម​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ English Premier League ដោយ​បច្ចុប្បន្ន​គេ​កំពុង​ឈរ​នៅ​កំពូល​តារាង​ដោយ​មាន​៣៥​ពិន្ទុ​ដោយ​ក្នុង​ការ​ប្រកួត​១៦​ប្រកួត​កន្លង​មក​ឈ្នះ​១០​ស្មើ​៥​និង​ទើប​តែ​ចាញ់​១​ប្រកួត​ប៉ុណ្ណោះ​ ។

ខណៈ​កាល​ពី​យប់​មិញ​ Leicester City បាន​បើក​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​គឺ​បាន​បំបាក់​ក្លឹប​ Chelsea ដោយ​លទ្ធផល​២​ទល់​នឹង​១​ ខណៈ​ក្នុង​ការ​ជួប​ជាមួយ​ Chelsea ១៤​ឆ្នាំ​មុន​ Leicester មិន​ដែល​បាន​ឈ្នះ​សូម្បី​តែ​ម្ដង​នោះ​ ។

ចាំ​មើល​ទាំង​អស់​គ្នា​តើ​  Leicester City អាច​រក្សា​កម្រិត​ខ្លាំង​រហូត​ដល់​អាច​ឈ្នះ​ពាន​  Premier League ដែរ​ឬ​ទេ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Leicester City បង្ហាញ​ថា​ពួក​គេ​កាន់​តែ​ខ្លាំង​ក្រោយ​បំបាក់​ Chelsea已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:ជីវិតនិងសង្គម
Tags: